ភាគទី ៤០

4.4K 283 0
                                    

_ ព្រឹកថ្ងៃថ្មីបានមកដល់ Tae ក៏រៀបចំខ្លួនចេញទៅ ហាងដូចសព្វដងប៉ុន្តែថ្ងៃនេះខុសគ្នាព្រោះ Jungkook បើកឡានមកចាំគេនៅខាងមុខផ្ទះជួលឈរចាំយ៉ាងសង្ហារតែរាងតូចបែរជាមានអារម្មណ៍ថាខ្មាសអៀនព្រោះរឿងកាលពីយប់មិញ តែក៏ប្រឹងធ្វើដូចធម្មតាគ្មានរឿងអីកើតឡើងដើរទៅរកនាយដដែល ។

« អរុណសួស្ដីសំណព្វចិត្ត!! យប់មិញគេងលក់ស្រួលដែរទេ? » នាយញញឹមសួរខណៈដែល Tae ងាកមុខចេញនៅខឹងកាលពីយប់មិញចេះផ្ញើររូបស៊ិចស៊ីឲ្យគេស្លឈាមធ្វើអីឆ្កួតៗម្នាក់ឯងទៅកើត ។

« អូនគេងលក់ស្រួលល្អណាស់ មិនបាច់ខ្វល់ទេ » Tae ឆ្លើយសម្លេងរឹងឲ្យ Jungkook ស្ដាប់ដឹងរហ័សបន្ទន់ជង្គង់អោនមុខសួរភ្លាម ។

« អូនខឹងបងរឿងអីហ្អឹម? » Jungkook

« នៅមកសួរទៀត? យប់មិញនេះអ្នកណាផ្ញើររូបខ្លួនឯងមកឲ្យអូនមើលហើយបង្អាប់អូននោះ? » Tae ពេបមាត់សួរ មុខវិញឡើងក្រហមឲ្យតែនឹកឃើញរឿងនោះម្ដងៗ ។

« អា៎វ គ្រាន់តែចង់សារសងតាមរបៀបអឺរ៉ុបសោះក៏ខឹងបងដែរហ្អេ៎? » Jungkook

« អឺរ៉ុបស្អីបង? » រាងតូចជ្រួញចិញ្ចើមមិនយល់ទើបរាងក្រាសចូលមកកៀកកគេដើម្បីប្រាប់ ។

« គឺអញ្ចេះទេ នៅអឺរ៉ុបអ្នកជាសង្សារនឹងគ្នាតែងតែផ្ញើររូបខ្លួនឯងឲ្យដៃគូមើល អ្នកខ្លះគេក៏ផ្ញើរសម្លេង អ្ហឹស!! អ្ហាស!! ឲ្យគ្នាស្ដាប់ទៀតផង » Jungkook

« ប្រុសឡប់មកនិយាយរឿងហ្នឹងធ្វើអី? » Tae ក្ដៅមុខងាំងពេលនាយនិយាយចំៗពេកទើបលូកដៃក្ដិចចុងទ្រូងគេមួយទំហឹង ។

« ក្រែងអូនសួរបងនោះអី? » Jungkook

« នេះអូនមិនសមណាយកបងធ្វើសង្សារសោះ ក្នុងខួរក្បាលមានតែរឿងលើគ្រែ ស្មោគគ្រោក!! » រាងតូចសម្លក់នាយទាំងសែនក្ដៅក្នុងចិត្ត ព្រះអ្ហើយ!! ពេលនេះគេមានអារម្មណ៍ថាខ្លួនឯងសម្រេចចិត្តត្រូវរូវគ្នាជាមួយនាយជារឿងខុសឆ្គងបំផុតក្នុងជីវិតហើយ ។

« ពុទ្ធោសុំទោសៗ បងនិយាយលេងតើសកុំខឹងអីរាជបុត្រតូចរបស់បង » Jungkook លោរដៃច្បិចថ្ពាល់រាងតូចលួងគេតែបែរជាធ្វើឲ្យ Tae ខឹងលើសដើមថែមទាំងខាំដៃគេហើយយារកាបូបដេញវាយគេរត់ប្រសាចពេញផ្លូវដូចក្មេងយ៉ាងចឹង ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now