ភាគទី ២៦

4.1K 310 0
                                    

_ រយៈពេញមួយថ្ងៃដែលគ្រប់គ្នាមានបញ្ហាស្មុគ ស្មាញនៅក្នុងចិត្តរៀងៗខ្លួនទាំងស្នេហានិងមិត្តភក្តិសុទ្ធតែជារឿងដែលត្រូវរកដំណោះស្រាយមកធ្វើឲ្យគ្រប់យ៉ាងល្អប្រសើរឡើងវិញ ដល់ពេលនោះច្បាស់ណាស់ត្រូវតែមាននរណាម្នាក់ដែលត្រូវទទួលស្គាល់ការពិតទាល់តែបាន ។

« សួស្ដី!! ត្រូវការអ្វីដែរបាទ? » Tae សួររាក់ទាក់ ពេលភ្ញៀវស្រីៗចូលមកក្នុងហាង ។

« សុំខេកសូកូឡាពីរនិងតែបៃតងពីរកែវ »

« បាទអ៊ីចឹងសុំអង្គុយរង់ចាំសិន » គេនាំភ្ញៀវចូលតុ ហើយធ្វើការតាមតួនាទី ទោះបីអារម្មណ៍មិនល្អក៏គេត្រូវធ្វើការងារឲ្យបានល្អដែរ ដោយមិនបានដឹងថា Jungkook កំពុងអង្គុយក្នុងឡាននៅម្ខាងផ្លូវទល់មុខ នេះដើម្បីលួចមើលគេ តាំងតែពីត្រូវរាងតូចសួរ សំណួរមួយនោះមក នាយក៏មិនបានទៅណាឆ្ងាយ អាចនិយាយបានថាសំណួរ Tae ធ្វើឲ្យគេជំពាក់ជំពាន់នៅក្នុងចិត្ត នេះគេពិតជាចង់រៀបការព្រោះតែអ្នកម៉ាក់ពិតមែនដែរទេ? ព្រោះវាក៏ត្រូវម្យ៉ាងដែរ បើអ្នកម៉ាក់មិនបង្ខំ គេក៏ប្រហែលជាមិនសុំ Tae រៀបការដែរ ។

« ហ៊ើយឈឺក្បាលណាស់ » Jungkook គិតចុះគិតឡើងក៏ស្មុគស្មាញតិចតួចមុននឹងបើកឡានចេញទៅ។

« សុំញ៊ាំដោយរីករាយ បើត្រូវការអ្វីអាចហៅខ្ញុំបានណា៎ » Tae ញញឹមនិយាយទៅកាន់ពួកនាងមុននឹង ដើរចេញទុកឲ្យភ្ញៀវស្រីទាំងនោះរំភើបហើយក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍ព្រោះតែភាពគួរឲ្យស្រឡាញ់របស់គេដែរទើបនាំគ្នាទូរស័ព្ទហៅមិត្តភក្តិមកទីនេះដើម្បីមើលប្រុសស្អាត ។

< ទីង!! > ខណៈពេលកំពុងលាងកែវ ទូរស័ព្ទក៏ លោតសម្លេងសារមកធ្វើឲ្យរាងតូចត្រូវរហ័សបើក មើល វាជាសាររបស់ Jimin ទៀតហើយ ។

" ឯងនៅខឹងនឹងយើងទៀតមែនទេ? "

" សុំទោសៗៗៗៗ យើងដឹងខុសហើយ ថ្ងៃក្រោយក៏ឈប់ធ្វើអ៊ីចឹងដែរ អត់ឱនឲ្យយើងផងទៅណា៎ Tae... "

_ រាងតូចអានរួចរាល់ក៏ស្រាប់តែនឹកឃើញដល់មិត្តភាពជាយូរឆ្នាំរបស់ពួកគេ មិនអាចគ្រាន់តែរឿង  ប៉ុណ្ណេះក៏ត្រូវឈប់និយាយរកគ្នារហូតទេ គិតហើយទើប Tae ផ្ញើរសារត្រឡប់ទៅវិញ ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now