ភាគទី ១២

5.5K 372 1
                                    

@ព្រឹកថ្ងៃថ្មី

_ ថ្ងៃនេះមានពន្លឺព្រះអាទិត្យក្ដៅល្មមនិងពពកតិចតាមធម្មតាដូចកាលពីម្សិលមិញប៉ុន្តែអ្វីដែលខុសប្លែកនោះគឺម្ចាស់ក្រុមហ៊ុនរថយន្តសង្ហារព្រាននារីមានមន្តស្នេហ៍បែរជាចូលក្រុមហ៊ុនលឿនខុសពីធម្មតាធ្វើឲ្យ បុគ្គលិកទាំងអស់ងឿងឆ្ងល់មិនស្ទើរទេ ក្រោយចុះពីឡានទំនើបហើយនាយក៏ដើរយ៉ាងរហ័សចូលមករក បុគ្គលិកប្រចាំផ្នែកទទួលភ្ញៀវតែម្ដង ។

« មានឃើញ Kim Taehyung មកធ្វើការហើយឬនៅ? » Jungkook

« ចាស គាត់មកដល់ហើយប៉ុន្តែគាត់យកសំបុត្រលាឈប់មកផ្ញើររួចក៏ត្រឡប់ទៅវិញទៅ Boss » នាង និយាយស្របពេលហុចសេមីនោះឲ្យទៅរាងក្រាស Jungkook ក៏ជ្រួញចិញ្ចើមមើលទៅវា នេះរាងតូច លាឈប់ដូចដែលនិយាយកាលពីម្សិលមិញពិតមែន គេមិនបានលេងសើចទេ ។

« អ្នកណាអនុញ្ញាតឲ្យគេលាឈប់? អ្នកណា!!? » រាងសង្ហារស្រែកសំឡុតសួរនាងផ្អើលពេញទាំងជាន់ទាំងឬកពារខឹងសម្បារ គេជាម្ចាស់ក្រុមហ៊ុនមិនទាន់បានយល់ព្រម យ៉ាងណាក៏ Tae គ្មានសិទ្ធិសុំឈប់ភ្លាមៗបែបនេះដែរ ។ ក្រោយបញ្ចេញកំហឹងដាក់នាង រួច Jungkook ក៏កញ្ឆក់សំបុត្រនោះដើរទៅឡាន របស់ខ្លួនវិញទាំងក្ដៅងំពេញខ្លួន ។

« អូនគ្មានសិទ្ធិលាឈប់តាមតែចិត្តនោះទេ ដរាបណាបងមិនព្រម អូនក៏ត្រូវតែនៅទីនេះជាមួយបង រហូតដូចគ្នា » នាយសង្គ្រឺតធ្មេញពោលឡើងមុននឹង បញ្ឆេះម៉ាស៊ីនឡានចេញទៅ ទៅតាមរកក្មេងដែល នៅសុខៗក៏បាត់ខ្លួនដោយគ្មានការអនុញ្ញាតពីគេបែប នេះ គេមិនព្រមជាដាច់ខាត ។

« ឯងចង់ធ្វើការនៅទីនេះពិតមែនហ្អេ៎? » Jimin សួរឡើងក្រោយ Tae ឲ្យគេជូនទៅក្រុមហ៊ុន Jungkook ដើម្បីដាក់ពាក្យសុំឈប់រួចក៏ឲ្យជូនបន្ត មកហាងលក់នំខេកមួយកន្លែងដើម្បីសុំគេធ្វើការងារ ដោយស៊ើបដឹងថាហាងនេះជ្រើសរើសបុគ្គលិកកាល ពីយប់មិញ ។

« អ្ហឹម បើយើងដាក់ពាក្យធ្វើការជាប់នៅទីនេះក៏ល្អដែរយ៉ាងហោចណាស់ក៏រកលុយផ្ញើរឲ្យលោកយាយបាន ឯងកុំភ័យអី » Tae

« តាមចិត្ត អ៊ីចឹងយើងទៅធ្វើការសិនហើយ » ដោយមិនចង់ហាមប្រាមច្រើន Jimin ក៏បណ្ដោយតាមចិត្តគេរួចជិះម៉ូតូចេញទៅ ឯរាងតូចក៏ដើរចូលទៅក្នុងហាងជាក្រោយ ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now