ភាគទី ៣៤

4.3K 294 2
                                    

« នេះកាហ្វេរបស់អ្នកនាងខាងនេះ ហើយនេះជានំ របស់អ្នកនាង » កម្លោះសង្ហារធ្វើការតាមតួនាទីលើក របស់កម្ម៉ង់មកឲ្យភ្ញៀវដោយបញ្ជាក់រួចជាស្រេច ខណៈពេលពួកភ្ញៀវស្រីៗទាំងពីរក៏គយគន់សម្រស់ដ៏សែនល្អស្រស់របស់ Jungkook ឡើងភ្លឹកអស់ទៅ ហើយ ។

« សូមញ៊ាំដោយរីករាយ បើត្រូវការអ្វីអាចហៅខ្ញុំបានណា៎ » Jungkook ពោលដោយស្នាមញញឹមជា លើកចុងក្រោយទើបដើរចេញមកហើយក៏ប៉ះនឹងរាងតូចដែលឈរមើលគេជាមួយទឹកមុខសោះកក្រោះរួចដើរទៅផ្នែកលាងចាននៅជញ្ជាំងម្ខាងទៀតដូចជាមួរម៉ៅបន្តិច មានអ្វីធ្វើឲ្យមិនសប្បាយចិត្តទើបនាយ រហ័សដើរចូលទៅរក ។

« អូនមានបញ្ហាអីហ្អេ៎? ម៉េចក៏ធ្វើមុខចឹង? » រាងក្រាសសួរទាំងបារម្ភតែ Tae ក៏បែរខ្នងលាងចានកែវធ្វើព្រងើយ ។

« សូមញ៊ាំដោយរីករាយ បើត្រូវការអ្វីអាចហៅខ្ញុំបានណា៎... ឆើស!! » រាងតូចនិយាយតាម Jungkook មុននេះថែមទាំងធ្វើមុខមាត់បែបជ្រេញឆ្អើម ពីណាពីណីមក មុខដូចគេចងបាញ់មិនដែលរីកទេ ប៉ុន្តែមើលគេមុននេះចុះ ព្រាននារីជាគ្នា ចរិតចូលចិត្តរាយមន្ត ស្នេហ៍ដាក់ស្រីៗមិនចេះប្ដូរធ្វើឲ្យគេឈរមើលហើយ សែនជ្រេញ!! ជ្រេញចង់ក្អួត ។

« អឺនែ៎!! លោកធ្វើស្អីហ្នឹង លែងណា៎!! » Tae ភ្ញាក់ព្រើតដាក់បញ្ជាទៅ Jungkook ដែលនៅសុខៗមកអោបគេពីក្រោយ អាងតែកន្លែងនេះឆ្ងាយពីភ្នែកភ្ញៀវ ។

« អូននេះចេះប្រចណ្ឌបងតាំងពីពេលណាហាស TaeTae? » នាយបន្ទន់សម្លេងសួរបែបក្នក់ក្នាញ់ ក្ដីសុខកើនឡើងពេលបានរាងតូចបញ្ចេញចរិតហួងហែងគេតាំងតែពីម្សិលមិញ គេមើលដឹងណា៎មិនបានខ្វាក់ទេ ។

« ឆើស អ្នកណាប្រចណ្ឌ? ជំងឺឡប់សតិលោករើឡើងទៀតហើយហ្អី ថយចេញទៅ!! » Tae ខំប្រើខ្នងប៉ិតទ្រូងនាយឲ្យចេញតែរាងក្រាសក៏លោរមកថើបថ្ពាល់គេមួយខ្សឺតធ្វើឲ្យរាងតូចដែលត្រូវគេថើបហើយដូចជាសណ្ដំឲ្យនៅស្ងៀមទ្រឹងគាំងដូចរូបចម្លាក់យ៉ាងចឹង ។

« អីយ៉ាស!! » សម្លេងភ្ញាក់មួយស្រាប់តែបន្លឺឡើងដាស់ឲ្យ Tae និង Jungkook ភ្ញាក់ព្រើតឡើងព្រមគ្នាមើលទៅម្ចាស់សម្លេងដែលជាអ្នកស្រីJeon និងលោកយាយរបស់ Tae តែម្ដង ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now