ភាគទី ៣៨

4.2K 271 0
                                    

« ញ៊ាំឲ្យឆ្ងាញ់ៗណា៎ Tae!! » ស្ត្រីចំណាស់ជាអ្នក លក់លើកអាហារដែលរាងតូចកម្ម៉ង់មកឲ្យថែមទាំងនិយាយពាក្យដែលធ្លាប់តែនិយាយជាមួយគ្នា មិនប្លែកទេព្រោះគេនិង Jimin ជាម៉ូយនៅទីនេះស្រាប់ មកញ៊ាំឡើងគាត់ចំណាំមុខនិងឈ្មោះបានទៅហើយ ។

« បាទអ្នកមីង!! » Tae ញញឹមអស់ពីចិត្តដាក់គាត់វិញ លុះពេលគាត់ដើរចេញទៅទើបខ្លួនងាកមករកនាយជាសង្សារវិញម្ដងតែមើលគេធ្វើពេលនេះចុះ សម្លឹងអាហារនៅលើតុទាំងភ្នែកធំៗដូចជាមិនធ្លាប់បានឃើញទៅកើត ។

« បងមើលបែបហ្នឹងមិនធ្លាប់ញ៊ាំអាហារតាមផ្លូវឬយ៉ាងម៉េច Jung? » រាងតូចសួរត្រង់ៗឲ្យ Jungkook លឺហើយងើយមុខញញឹមដាក់គេ ។

« ក៏ពិតមែនហើយតែមិនអីទេ ឲ្យតែនៅជាមួយអូន បងញ៊ាំអ្វីក៏បានដែរ » លឺគេនិយាយដាក់ខ្លួនបែបនេះធ្វើឲ្យ Tae ញញឹមពេញចិត្តមុននឹងចាប់ស្លាបមាន់បំពងដាក់ចានឲ្យគេ ។

« ស្លាបមាន់បំពងរបស់អ្នកមីងឆ្ងាញ់ណាស់ណា៎ បងសាកញ៊ាំមើលទៅ » រាងសង្ហារសម្លឹងស្លាបមាន់ឆ្លាស់គ្នានឹងមុខរាងតូច ព្រោះគេជាកូនអ្នកមាន ទម្លាប់ញ៊ាំអាហារថ្លៃៗតាំងតែពីតូចមក អាហារសាមញ្ញតាមផ្លូវអីបែបនេះ គេមិនធ្លាប់ប៉ះនោះឡើយ តែបំណាច់ថាសង្សារស្អាតប្រាប់ឲ្យញ៊ាំទៅហើយ គេឯណាហ៊ានជំទាស់ចិត្តនោះ? មានតែលូកវាមកខាំមួយម៉ាត់ ពេលទទួលដឹងថារសជាតិឆ្ងាញ់ នាយក៏ញ៊ាំទាល់តែអស់សល់តែឆ្អឹងហើយក៏បន្តលូកញ៊ាំជាហូរហែរទាល់តែអស់ពីចានតែម្ដង ។

« ឆ្អែតហើយឬនៅលោកប្រុស? » Tae សួរឡើង ក្រោយចានគរគ្នានៅចំពោះមុខព្រោះតែស្នាដៃ Jungkook ញ៊ាំម្នាក់ឯង គេវិញញ៊ាំបានតែបន្តិចប៉ុណ្ណោះ ។

« ឆ្អែតឡើងហល់ហើយ ពេលណាទំនេរចាំពួក យើងមកញ៊ាំទៀតណា៎ » Jungkook ញញឹមបបួល មើលទៅគេសប្បាយចិត្តណាស់ ។

« ដឹងហើយៗ អ្នកមីងគិតលុយ!! » រាងតូចហៅទើបអ្នកលក់ដើរមករក ពេលគិតលុយរួចរាល់គាត់ក៏នឹកឃើញសួរគេពីនាយម្នាក់ទៀត ។

« ថ្ងៃនេះ Jimin មិនមកជាមួយទេហ្អេ៎ Tae? » លឺសំណួរនេះហើយ Tae ក៏ងាកមើលមុខ Jungkook ដែលភាំងដូចគ្នា ប្រហែលពួកគេមកជាមួយគ្នាញឹកញាប់ណាស់ហើយទើបដល់ថ្នាក់គាត់ សួរដូច្នេះ ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now