ភាគទី ២៧

4.3K 331 2
                                    

< ង៉ឺត!! > ម៉ូតូរបស់ Jimin បើកមកចតនៅកន្លែងផ្ញើរម៉ូតូក្រោមបន្ទប់ជួលដូចសព្វដងមុននឹងគេហើយរាងតូចនាំគ្នាដើរចេញមកក៏បានជួបអ៊ំស្រីម្ចាស់ផ្ទះល្មម ។

« អ្ហា៎ Jimin!! Tae!! មកពីធ្វើការហ្អីក្មួយ? »

« បាទអ៊ំស្រី » Jimin

« អ្ហឹម អ៊ីចឹងញ៊ាំបាយជុំគ្រួសារឲ្យសប្បាយចុះណា៎ » គាត់និយាយហើយក៏ដើរចូលទៅក្នុងផ្ទះធ្វើឲ្យអ្នកទាំងពីរឆ្ងល់នឹងពាក្យថាគ្រួសារ គ្រួសារយ៉ាងម៉េចបើពួក គេនៅតែពីរនាក់ដូចរាល់ដងទេតើស?

_ ក្រោយនាំគ្នាដើរមកជិតដល់បន្ទប់ក៏ស្រាប់តែឃើញមានភ្លើងភ្លឺចេញពីបន្ទប់នាំឲ្យពួកគេមើលមុខគ្នាភ្លឹះៗតែម្ដង ។

« ឯងព្រឹកមិញចេញពីបន្ទប់ក្រោយយើងភ្លេចចាក់ សោរមែនទេ » Tae ងាកទៅសួរ Jimin ។

« អត់ទេ!! យើងចាំបានថាយើងចាក់សោរច្បាស់ណាស់មើលចុះ កូនសោរនៅនឹងយើងតើស » នាយបង្ហាញកូនសោរទៅគេធ្វើឲ្យរាងតូចកាន់តែឆ្ងល់ទើប នាំគ្នារហ័សដើរមក អ្វីដែលឃើញមុនគេគឺស្បែកជើងប៊ូពណ៌ខ្មៅនិងស្បែកជើងមនុស្សចាស់នៅជិតមាត់ ទ្វារ បន្ទាប់ពីនោះ Tae ក៏ដើរចូលមកមុនក៏បានឃើញលោកយាយរបស់ខ្លួនកំពុងអង្គុយហាន់សាច់ ដោយ មាន Jungkook នៅអង្គុយជួយក្បែរខ្លួនទៀតផង ។

« លោកយាយ!! » Tae

« ចៅTae!! មកវិញហើយហ្អេ៎? Jimin!! » គាត់ញញឹមដាក់ចៅទាំងពីរដែលឈរមើលមកគាត់ តែម្នាក់ៗឡើងស្លើភ្នែក ភ្ញាក់ផ្អើលដែលមកដល់ក៏ឃើញគាត់នៅទីនេះទៅវិញ ទើបរាងតូចទុកកាបូប នៅលើតុហើយដើរចូលមកជិតគាត់ដោយមិនភ្លេចជ្រួញចិញ្ចើមដាក់ Jungkook ផងដែរ ។

« លោកយាយចូលមកបន្ទប់ពួកខ្ញុំបានយ៉ាងម៉េចហើយមកតាំងពីពេលណាហ្នឹង? » Tae

« គឺចៅJung នេះបបួលយាយមកធ្វើម្ហូបញ៊ាំជុំគ្នាជាមួយពួកចៅហ្នឹងណា៎បានជាសុំកូនសោរម្ចាស់ផ្ទះមកចាក់ចូលធ្វើម្ហូបចាំពួកចៅតែម្ដងទៅ » លឺគាត់ និយាយដូច្នេះ គេទាំងពីរក៏សម្លក់រាងក្រាស គិតទៅ មនុស្សនេះធ្វើអីក៏មិនចេះសួរនាំឬក៏ក្រែងចិត្តគេនោះដែរ ។

« អ៊ីចឹងចាំខ្ញុំជួយលោកយាយណា៎ » ដោយមិនចង់ឲ្យលោកយាយអន់ចិត្តទើប Jimin ខ្ជិលដេញ Jungkook ហើយចូលទៅលាងដៃមុននឹងដើរមកជួយគាត់ឯ Tae ក៏ដូចគ្នា ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now