ភាគទី ១៣

5.4K 375 1
                                    

« សឺត...តិចៗ ឈឺណាស់ណា៎ » សម្លេងរអ៊ូរទាំរបស់នាយកម្លោះខណៈពេលដែលគេត្រូវ Tae ជាអ្នកបង្ករបួសនោះលាបថ្នាំឲ្យព្រោះរបួសនាយមិន ស្រាលនោះទេ ម្យ៉ាងរាងតូចខ្លាចគេប្ដឹងពីបទបង្ក របួសស្នាមផងទើបបង្ខំចិត្តធ្វើឲ្យតែម្ដងទៅ ។

« ខ្ញុំថ្នមដៃអស់ហើយ Boss កុំរំអួយដូចស្រីពេក » Tae ស្ដីឲ្យនាយវិញទាំងមួរម៉ៅ នៅមិននៅមករក រឿងគេដល់ផ្ទះ ការពិតទៅគេគ្រាន់តែការពារខ្លួន ប៉ុណ្ណោះ ទោះបីប្ដឹងក៏គ្មានទោសស្អីធ្ងន់ធ្ងរដែរប៉ុន្តែ Tae មិនចង់ឲ្យលោកយាយដឹងរឿងនេះ ណាមួយកុំ ឲ្យ Jimin ឈឺក្បាលព្រោះតែរឿងគេផង ។

« សាកអ្នកដែលបែកក្បាលជាអូនវិញ អូនចេះឈឺឬអត់? » Jungkook

« យ៉ាងហោចណាស់ខ្ញុំក៏មិនដែលទៅរករឿងធ្វើ បាបអ្នកណាដូចជាលោកដែរ » Tae ដាក់មួយម៉ាត់ នេះទើបនាយស្ងាត់ស្ងៀមឲ្យរាងតូចលាបរបួសឲ្យរហូតទាល់តែរួចរាល់ ។

« រួចហើយ លោកចេញទៅ » រាងតូចប្រាប់ស្របពេលរៀបសំឡីនិងថ្នាំដាក់ចូលប្រអប់រួចយកទៅទុក នៅលើតុដូចដើមស្រាប់តែពេលបែរមកក៏ត្រូវ Jungkook ស៊កដៃអោបចង្កេះគេទៅកៀកជាប់នឹងខ្លួនស្និទ្ធស្នាល មុខទាំងពីរសឹងតែប៉ះគ្នាទៅហើយ ។

« អូនពិតជាដាច់ចិត្តចង់ឈប់ធ្វើការជាមួយបងពិត មែនហ្អេ៎? » Jungkook

« ប្រាកដហើយ ខ្ញុំមិនត្រឡប់ចូលឋាននរកមួយនោះវិញជាដាច់ខាត » Tae ឆ្លើយតបដោយមិនញញើតពាក្យរបស់ខ្លួនឯងបែរជាធ្វើឲ្យនាយកម្លោះចងចិញ្ចើមចូលគ្នាក្រោយចរិតឆ្នាស់ឆ្នើមរបស់រាងតូចបង្ហាញ ច្បាស់ៗមកកាន់គេដូចថ្ងៃដំបូងដែលជួបគ្នាយ៉ាងចឹង ដែរ ។

« អូនហៅអូហ្វីសបងថាឋាននរក? » Jungkook

« ចុះវាខុសគ្នាត្រង់ណា? អ៎ ឬមួយចង់ឲ្យខ្ញុំហៅថាផ្ទះសំណាក់ មិនចឹងហៅថាសណ្ឋាគារល្អទេ? ព្រោះ Boss ក៏ឧស្សាហ៍នាំមនុស្សស្រីទៅដេករាល់ថ្ងៃហើយ វាមិនខុសគ្នាទេ » Tae

« មិនមែនមនុស្សស្រីទាំងអស់ទេយ៉ាងហោចណាស់ក៏មានអូនមួយជាប្រុសដែរ ប្រុសដែលនៅក្រោមទ្រូងបងនោះអី » នាយសង្ហារឌឺដងផ្លែផ្កាឲ្យរាងតូចកើនកំហឹងទើបឆ្លៀតឱកាសទះកំផ្លៀងគេមួយដៃ ហើយនាំខ្លួនចេញពីនាយ មុននឹងដើរចូលផ្ទះបាយហើយចេញមកវិញជាមួយកាំបិតប៉័ងតោធំមុខ សស្ញាចធ្វើឲ្យ Jungkook រៀងញញើតគេជាខ្លាំង ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now