ភាគទី២២

4.4K 321 0
                                    

« Jimin យើងទៅទទួលលោកយាយហើយណា៎ ជួយរៀបចំបន្ទប់ឲ្យស្អាតផង » Tae ស្រែកប្រាប់នាយស្របពេលទាញអាវក្រៅមកពាក់ដើម្បីទៅ ទទួលលោកយាយមកពិសារបាយជុំគ្នានៅទីនេះ ព្រោះសន្យាគ្នាហើយ គេមិនចង់ធ្វើឲ្យ Jimin ខក ចិត្តដោយការទៅញ៊ាំបាយនៅផ្ទះ Jungkook ទេ ។

« ដឹងហើយៗលោកប្រុសតូច »

« ឆើស!! យើងទៅហើយ » នាយសង្ហារចេញមក ញញឹមដាក់រាងតូចទើប Tae ពេបមាត់មុននឹងដើរមក បើកទ្វារបម្រុងចេញទៅតែក៏ស្រាប់តែឃើញលោក យាយនិង Jungkook មកឈរនៅពីមុខបន្ទប់តែម្ដង។

« លោកយាយ?! លោកយាយមកទីនេះបានរបៀប ម៉េច? » Tae សួរដោយងឿងឆ្ងល់ ។

« ហីយ៉ា គឺសង្សារចៅទៅទទួលយាយមកហ្នឹងណា៎ ឯណា? Tae នៅមិនទាន់តែងខ្លួនទេហ្អេ៎? ភ្លេចហើយឬថាត្រូវទៅញ៊ាំបាយនៅផ្ទះសង្សារចៅនោះអី » លោកយាយចាប់បង្វិលខ្លួនរាងតូចសួរនាំអីផងឯ Jungkook ក៏បានត្រឹមអស់សំណើចនឹងក្មេងរឹងរូស ឃើញទេ? ទោះបីមិនចង់ក៏ត្រូវតែចាញ់ប្រៀបគេ ដដែល ។

« ប៉ុន...ប៉ុន្តែលោកយាយ ខ្ញុំមិនចង់ទៅទេ » Tae ធ្វើមុខជូររំអុកដាក់មនុស្សចាស់ ប៉ុន្តែបែរជាលោក យាយមិនកាន់ជើងទៅវិញ ។

« មិនចង់ទៅក៏ត្រូវតែទៅដែរ កុំឲ្យយាយចាំយូរ ទៅ!! ឆាប់ទៅតែងខ្លួនភ្លាមទៅ »

« លោកយាយ... » រាងតូចពេបមាត់អោបដៃកើយ ស្មារយកចិត្តទើបលោកយាយទាញគេឲ្យបែរខ្លួនចូលបន្ទប់ទៅវិញ ។

« Taehyung...ស្ដាប់បង្គាប់ ឆាប់ទៅៗ » និយាយហើយគាត់ក៏ប្រើដៃទាំងពីររុញគេចូលទៅតែម្ដង ។

« លោកយាយ!! » Jimin រហ័សហៅគាត់ភ្លាម ទើបរាងចំណាស់ឃើញគេភ្លាមក៏ស្ទុះចូលមករក ដោយក្ដីនឹករលឹកភ្លាម ។

« អ្ហា៎!! Jimin ចៅយាយសង្ហារខ្លាំងទៅៗហើយ យាយមើលសឹងតែមិនស្គាល់ សុខសប្បាយទេចៅ? ហើយមានញ៊ាំបាយទៀងពេលឬអត់ មើលចុះ!! ស្រកសាច់ ថ្ពាល់ស្គមអស់ហើយ » គាត់ស្ទាបមុខ សង្ហារៗរបស់នាយ ព្រោះកាលពីមុនគេមានសាច់ ថ្ពាល់ទ្រលុកទ្រលន់គួរឲ្យចាប់ក្ដិចណាស់ប៉ុន្តែពេលនេះមានតែ Jimin ស្គមសង្ហារទៅវិញ ។

« ខ្ញុំសុខសប្បាយធម្មតាទេលោកយាយ ចុះលោក យាយវិញ? » Jimin សួរទៅវិញទើបលោកយាយនាំគេអង្គុយចុះនិយាយគ្នា ជាឱកាសឲ្យ Tae លួចអង្គុយក្បែរគាត់ គេចមិនចង់ទៅតែងខ្លួន រីឯរាងសង្ហារ Jungkook ក៏ឈរមើលគេពីខាងក្រៅថាចង់ធ្វើអ្វីទៀត មើលចុះ ក្បាលខូចក៏មិនធម្មតាដែរក្មេងម្នាក់ នេះ ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now