អំណាចម៉ាហ្វៀល😈🔞

13K 695 3
                                    

Ep:05

គ្រាន់តែជុងហ្គុកជូនថេហ្យុងត្រឡប់មកភូមិគ្រឹះភ្លាមនាយក៏ប្រញាប់ទៅឃ្លាំងទំនិញរបស់គេភ្លាមព្រោះត្រូវមានរឿងចាត់ការច្រើនទៀត។

<លោកកុំធ្វើបាបខ្ញុំអី..សូមអង្វរ>សម្រែកនៃការទាមទារក្តីអាណិតអោយដោះលែងខ្លួនបន្លឺឡើងអោយអ្នកកំម្លោះជាម៉ាហ្វៀស្តាប់ឮហើយហាកអស់ចំណើចនឹងការសូមលើកលែងទោសនេះយ៉ាងអញ្ចឹង។

<ឯងហ៊ានចូលមកបំផ្លាញទំនិញយើងបាន ហេតុអីឯងមិនហ៊ានស្តាប់>នាយកំម្លោះនិយាយទាំងសម្លឹងមើលអ្នកដែលកំពុងក្រាបលូនសូមក្តីមេត្តាពីគេ មើលចុះសភាពគេហាកដូចជាឆ្កែអំបែងក្បាលទៅទៀត ទេៗគឺលើសនឹងទៅទៀត។

<ខ្ញុំលែងហ៊ានហើយ ដោះលែងខ្ញុំទៅ>

<អ្នកណាជាអ្នកបញ្ចា>ជុងហ្គុក យកកាំបិទនៅជិតខ្លួនមកក្រវីកាន់លេងនៅចំពោះមុខជនដែលហ៊ានមកបំផ្លាញទំនិញខ្លួននោះទាំងទឹកមុខរាប់ស្មើ។

<បើខ្ញុំប្រាប់លោកដោះលែងខ្ញុំទេ>បុរសនោះនិយាយទាំងសម្លឹងមើលកាំបិទដែលម៉ហ្វៀកំម្លោះនេះកាន់ក្រវីលេងទាំងលួចលេបទឹកមាត់ក្អឹកៗញើសហូរព្រោះតែភ័យ។

<យើងមិនចេះនិយាយច្រើន>នាយក្រាស់ងើបឈរឡើងដើរសម្តៅទៅជិតអ្នកចំពោះមុខមុននឹងយកកាំបិទមកប៉ះលើផ្ទៃមុខបុរសនោះអូសចុះអូសឡើងធ្វើអោយអ្នកម្ខាងទៀតឡើងញ័រខ្លួនចង់លេចនោមហើយ។

<បាទៗខ្ញុំប្រាប់ហើយៗ..គឺ..គឺ..លោក ជុង លីវ៉ាង>

<ជុង លីវ៉ាង ហឹុស..>គ្រាន់តែឮឈ្មោះនេះធ្វើអោយនាយក្រាស់នឹកសើចចំអកបាត់ទៅហើយម្នាក់នេះហើយដែលកំសាកញីចូលចិត្តតែលួចខាំពីក្រោយខ្នងតែគិតថាជុងហ្គុកខ្លាចហេសមានតែចាំកំដរគ្រប់ពេល។

<គិតយ៉ាងមិចចាហ្វាយ>ហ្វីល ដើរចូលជិតមុននឹងនិយាយទៅកាន់ចាហ្វាយខ្លួន។

<ឯងចាត់ការចុះ>និយាយរួចក៏ហុចកាំបិទទៅអោយហ្វីលមុននឹងដើរចេញទៅទុកអោយហ្វីលចាប់ការព្រោះតែរឿងកំបិុចកំប៉ុតគេមិនចង់យកដៃរបស់គេមកប្រលាក់ប្រលោកនឹហឈាមថោកទាបរបស់ពួកគេឡើយ។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now