ប្រុសចាស់!!!

7.4K 411 2
                                        

Ep:50

ពន្លឺព្រះអាទិត្យចាប់ផ្តើមបញ្ចេញរស្មីពន្លឺចែងចាំងចូលមកក្នុងបន្ទប់អ្នកជំងឺដែលកំពុងគេងលក់យ៉ាងសុខស្រួលមើលទៅម្នាក់ៗមិនព្រមភ្ញាក់នោះទេបានដេកអោបគ្នាអោយរមួតបែបនេះមិចនឹងប្រញាប់ភ្ញាក់មកនោះកំពុងតែទទួលបានភាពកក់ក្តៅយ៉ាងពេញទំហឹង។

ក្រាក!!!

សម្លេងទ្វាបើកចូលមកថ្មមៗមិនអោយសម្លេងព្រោះឃើញថាអ្នកជំងឺដេកលក់ស្រួលណាស់មិនចង់រំខាននោះទេតែក៏ភ្ញាក់មិនតិចពេលចូលមកឃើញដេកអោបគ្នាបែបនេះស្រាប់តែអៀនមួយរំពេចន៍។

គ្រូពេទ្យស្រីពីរនាក់ដើរចូលមកថ្មៗមិនបង្ករសម្លេងអោយឮរំខានដល់ដំណេកពួកគេនោះទេ គ្រាន់តែចូលមកចង់ប្តូសឺរ៉ូមប៉ុណ្ណោះឃើញថាជិតអស់ហើយក៏ប្រញាប់ដើរចូកមកប្តូរតាំងពីព្រឹកតែម្តង...ប្តូររួចរាល់ក៏ប្រញាប់នាំគ្នាដើរចេញទៅវិញ។

ក្រឹប!!

គ្រូពេទ្យទាញទ្វាបិទថ្នមៗដូចពេលបើកចូលមិញនេះមិនបង្ករជាសម្លេងអ្វីឡើយ។

<នាងមានឃើញដូចយើងទេ>គ្រាន់តែចេញមកផុតគ្រូពេទ្យស្រីចាប់ផ្តើមនាំគ្នានិយាយពីអ្នកជំងឺភ្លាម។

<មិនឃើញយ៉ាងមិច..អួយ..មិញនេះអៀនស្ទើលតែកាន់សឺរ៉ូមមិនជាប់ទៅហើយ>គ្រូពេទ្យស្រីម្ខាងទៀតក្រលែងខ្លួនថែមទាំងយកដៃមលខ្ទប់មាត់ដែលកំពុងញញឹមមិនឈប់នេះ។

<សូម្បីឈឺក៏sweetដែលគួរអោយច្រណែន>

<ពិតមែនហើយ..តែធ្វើជាគ្រូពេទ្យគ្មានពេលវេលាច្រើននោះទេពិបាកខ្លាំងណាស់>

<តែក្រែងជាការងានាងស្រឡាញ់ហ្អេ!!>

<មែនហើយ>ពួកនាងនិយាយទាំងទឹកមុខស្អុយការងារក៏ស្រឡាញ់ចង់មានស្នេហាក៏ចង់តែពេលវេលាពួកនាងបានប្រគល់អោយការងារអស់ហើយមិចនឹងមានពេលរកមើលកំម្លោះៗទៅ។

ងាកមកមើលជុងហ្គុកឯនេះវិញតាមពិតគ្រូពេទ្យចូលមកមិញនេះគេបានឮនឹងដឹងគ្រប់យ៉ាងតែក៏ធ្វើជាដេកមិនព្រមភ្ញាក់បណ្តោយអោយគ្រូពេទ្យប្តូរសឺរ៉ូមរួចរាល់នាយក៏ចាប់ផ្តើមបើកភ្នែកសម្លឹងមើលសំណព្វចិត្តរបស់ខ្លួនដែលកំពុងគេងនៅមិនទាន់ក្រោកនៅឡើយ។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now