ក្តីសុខ!!

5.9K 408 2
                                    

Ep:37

@3ថ្ងៃក្រោយ...

រយះពេលបីថ្ងៃនេះជុងហ្គុកតែងតែនៅមើលថែរាងតូចតាមចិត្តគេគ្រប់សព្វហើយរបួសគេក៏បានជាហើយគ្រាន់តែនៅបិទបង់តូចនៅត្រង់កន្លែងស្មាមតូច ថេហ្យុងមិនអោយនាយទៅក្រុមហ៊ុននាយក៏មិនទៅឯហ្វីលវិញជាអ្នករ៉ាប់រងទាំងអស់ពេលដែលចាហ្វាយខ្លួនមិនមក ជុងហ្គុកចេញទៅណាគឺមានរាងតូចតាមស្នឹតមិនព្រមទៅណានោះទេតែកុំគិតថានាយធុញនោះមិនមែនទេរឹតតែស្រឡាញ់នឹងគួរអោយខ្នាញ់ថែមទៀត រាល់ថ្ងៃនេះនាយដូចជាចង់ខ្លាចថេហ្យុងអញ្ចឹងកាចខ្លាំងណាស់មិនដូចពីមុននោះទេឬមួយនាយតាមចិត្តពេកទើបក្លាយជាបែបនេះ។

<ជុងហ្គុកបងចង់ទៅណា??>ថេហ្យុង រត់ចុះពីខាងលើមករដោយមានត្រឹមអាវសមីប៉ុន្នោះព្រោះតែមិនឃើញនាយក្រាស់ដេកជិតទើបប្រញាប់ចុះមកទាំងបែបនេះ មកដល់ខាងក្រោមក៏ឃើញរាងក្រាស់ដែលអង្គុយលើសាឡុងដោយសំម្លៀកបំពាក់ដូចទៅធ្វើការអញ្ចឹង។

<មុចក៏ចុះមកទាំងបែបនេះ>ជុងហ្គុក ប្រញាប់ទាញរាងតូចមកអង្គុយជិតមុននឹងលើកអាវក្រៅដែលមិនទាន់ពាក់នោះយកមកក្របភ្លៅរបស់រាងតូច ពេលគេអង្គុយទៅប្រកដជាអាវនោះខើតឡើងលើបញ្ចេញគល់ភ្លៅហើយ។

<អូនសួរបង បងចង់ទៅណា>ថេហ្យុង មិនខ្វល់នឹងសំណួរនាយក្រាស់តែបែជាសួរបកទៅវិញអីលូវនេះគេតែងតែបែបនេះរឿងដែលគេចង់ដឹងហើយត្រូវឆ្លើយនឹងគេមុន។

<គឺ..បងចង់ទៅមើលក្រុមហ៊ុនបន្តិច>នាយលើកដៃមកក្តោបស្មារាងតូចយកមកអោបទើបឆ្លើយប្រាប់ចាំមើលដឹងតែខឹងនាយទៀតហើយ តែធ្វើមិខខានទៅ2,3ថ្ងៃហើយគួរតែឈាងចូលទៅមើលបន្តិចកុំអោយថាបាត់មុខយូរ។

<តែបងថានៅកំដរអូននោះ>រាងតូចងើយមុខទៅសម្កឹងនាយដោយប្រើក្រសែភ្នែកដូចជាកូនឆ្កែលួងចិត្តម្ចាស់អញ្ចឹង។

<បាទ!!តែបងទៅមើលតែបន្តិចទេមកវិញហើយ អត់ទៅយូទេ>ជុងហ្គុក ប្រើក្រសែភ្នែកសម្លឹងយ៉ាងស្រទន់គេមិនបានថាស្តីអោយនោះទេតែកុំពុងតែលួងលោមទៅវិញទេ។

<តែ...>

<ថេយ៍..បើបងមិនទៅមើលមិចនឹងកើតបងជានាយកក្រុមហ៊ុនណា ប្រយ័ត្នតែក្រុមហ៊ុនប្តីក្ស័យធន់ទៅបានអ្នកណាចិញ្ចឹងអូន>រាងក្រាស់និយាយបំភ័យរាងតូច មិនមែនក្ស័យធន់នាយមុនអាចចិញ្ចឹងគេបាននោះទេតែធ្វើយ៉ាងមិចបើមិននិយាយកុហកក្មេងនេះទេចឹងមិនព្រមស្តាប់។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now