អូននឹងនៅក្បែរបង!!

5.1K 376 2
                                    

Ep:40

ក្រោយពីសម្រាកនៅមន្ទីពេទ្យមិនបានមួយថ្ងៃផងជុងហ្គុកក៏ចេញពីមន្ទីពេទ្យសុខចិត្តសម្រាកនៅផ្ទះវិញស្រួលខ្លួនប្រាណជាងនឹងមិនបាច់ទើសទាស់ពេលកំពុងដេកអោយសំណព្វចិត្តក៏មានពេទ្យចូលមកមើលធ្វើអោយនាយធុញខ្លាំងទើបប្រញាប់ចេញមកវិញ យ៉ាងណាគេក៏មិនបានកើតអីធ្ងន់ធ្ងរដែលគ្រាន់តែវិលមុខសន្លប់បែបនេះ។

<ជុងហ្គុក បងញាំុមួយម៉ាត់ទៅ>ថេហ្យុង ដែលអង្គុយក្បែរនាយកំម្លោះលើកបបរមកជិតមាត់នាយតែនាយបែជាថាញាំុមិនចូលឃើញម្ហូបចង់វិលមុខបាត់ទៅហើយ នេះរាងតូចខំរូតរះធ្វើបបរគ្រឿងអោយគេយ៉ាងយកចិត្តទុកដាក់តឬបែជានាយមិនព្រមញាំុសូម្បីមួយម៉ាត់។

<អត់ទេថេយ៍..បងញាំុមិនចូល>រាងក្រាស់ឆ្លើយបដិសេធមិនដឹងកើតអីនាយបែជាមិនចង់ញាំុអ្វីទាស់តែសោះពោះនាយកូក្រូកៗតែមាត់នាយមិនព្រមបើកទទួលយកអាហារទៅវិញ។

<នេះអូនខំធ្វើយ៉ាងយកចិត្តទុកដាក់តែបងបែជាមិនញាំុ  អូនអន់ចិត្តហើយ>ថេហ្យុង ទំម្លាក់ស្រាបព្រាចុះមុននឹងអោបដៃចូលគ្នាបែមុខទៅសម្លឹងអ្វីផ្សេងហាកខឹងនឹងនាយក្រាស់ដែលមិនស្តាប់តាមខ្លួន។

<អា៎..កុំធ្វើបែបនេះអីបងពិតជាមិនឃ្លានមែន>ជុងហ្គុក ប្រញាប់លូកដៃមកអោបរាងតូចលួងលោមគេបើនាយមិនចង់ញាំុអោយធ្វើយ៉ាងមិច។

<ញាំុបន្តិចក៏បានណា៎>មិនដាច់ចិត្តរាងតូចក៏ងាកមកនិយាយជាមួយវិញអោយនាយយល់ព្រមទោះយ៉ាងណាក៏ត្រូវបង្ខំនាយអោយញាំុអោយបានច្រើនដែលគ្រូពេទ្យបាននិយាយហើយគេត្រូវតែញាំុអោយបានច្រើន។

<បានៗមោះបញ្ចុកបងមក>រាងក្រាស់យល់ព្រមមុននឹងប្រលែងដៃចេញពីរាងតូចអង្គុយអោយស្រួលបួលវិញចាំរាងតូចអ្នកបញ្ចុកខ្លួន។

<ហិហិ..ហាមាត់>រាងតូចឮចឹងក៏ប្រញាប់លើកចានបបរឡើងមុននឹងបញ្ចុកនាយក្រាស់ ទើបតែបញ្ចុកបានពីរស្លាបព្រាសោះរាងក្រាស់ក៏ចាប់ផ្តើមរមួលពោះតែម្តង។

<ហឹម...>ជុងហ្គុក រត់ងើបចេញពីពីគ្រែស្ទុះរត់ទៅក្នុងបន្ទប់ទឹកធ្វើអោយថេហ្យុងប្រញាប់រត់ទៅតាមមើលនាយដូចគ្នា។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now