ហួសពេល!!

6.2K 371 0
                                    

Ep:28

នៅលើដងផ្លូវកំពុងមានយានយន្តជិះឆ្លងកាត់ទៅវិញទៅមកយ៉ាងច្រើនកកោះបង្កអោយក្លាយជាការស្ទះផ្លូវត្រូវប្រើពេលយូល្មមអាចបន្តដំណើរទៀត ជាធម្មតាទៅហើយដែលពេលល្ងាចបែបនេះមនុស្សគ្រប់គ្នាមានគ្នាចេញពីកន្លែងធ្វើការរៀងៗខ្លួនវាជាម៉ោងងដែលគ្រប់គ្នាត្រឡប់ទៅគេហដ្ឋានមិនថាសិស្សសាលានោះទេនាំគ្នាចេញព្រៀតតែម្តង។

<ហឺុយ..ខ្ញុំចេញក្រោយគេទៀតហើយ>រាងតូចជើងតូចៗរត់ចេញពីបណ្ណាល័យមកយ៉ាងលឿនដផយសារតែថ្ងៃនេះជាវេនដែលគេរៀបចំសៀវភៅទើបបង្កអោយគេត្រូវយឺតចេញក្រោយសិស្សៗគ្រប់គ្នាតែក៏នៅមានសិស្សខ្លះៗដែលនៅបរិវេនសាលាឬនៅខាងមុខចាំអ្នកមកទទួលបែបនេះ។

<ឈប់..ឈប់សិន>Jimin រត់តាមចិញ្ចើមផ្លូវស្រែកហៅឡានក្រុងដែលចេញទៅឆ្ងាយពីគេនោះរាងតូចរត់តាមហៅតែមិនបានសម្រេចទេឡានក្រុងជិះហួសទៅឆ្ងាយបាត់ទៅហើយ។

<ហឺុៗ...ត្រូវដើរទៀតហើយ>Jimin ឈប់រត់ស្រែកអោនទប់ដៃច្រត់នឹងជង្គង់ដកដង្ហើមញាប់ៗព្រោះតែរត់មិញឆ្ងាយពីសាលាដែល។

Jimin ឈប់ដកដង្ហើមបន្តិចមុននឹងសម្រួលអារម្មណ៍ដើរទៅខាងមុខដោយថ្មើរជើងឯដៃក៏កាន់ខ្សែរកាតាមចំហផងរបស់គេនោះ។

នេះជាពេលល្ងាចមេឃចាប់ផ្តើមប្រែពណ៍ស្រអាប់បន្តិចម្តងៗខ្យល់បក់មកវូៗធ្វើអោយរាងតូចត្រូវដើរទៅមុខបនហតទាំងលើកដៃមកអោបខ្លួនព្រោះតែត្រជាក់ពេក។

ឈូ!!!!!

ដើរមិនបានប៉ុន្នានជំហានទៀតផងដំណក់ទឹកភ្លៀងធំៗក៏ធ្លាកើចុះមកប៉ះរាងតូចភ្លាមៗសឹងតែរកកន្លែងរត់ទៅច្រកភ្លៀងមិនបាន។

<អឺយ..មិចក៏ភ្លៀងអញ្ចឹង>Jimin ព្យាយាមរត់រកកន្លែងដែលអាចអោយគេចូលច្រកទឹកភ្លៀងបាន។

<សើមអស់ហើយ>បន្ទាប់ពីរកកន្លែងច្រកបានភ្លៀមរាងតូចប្រញាប់លើកដៃមកបោសវាសទឹកសន្សើមដែលដក់លើកាតាបស្ពាយរបស់ខ្លួន គេចូលមកច្រកក្បែរហាងមួុកន្លែងដែលស្មាលនេះម្ចាស់គេបិទហើយដោយសារគេធ្វើដំបូលហាងវែងទើបរាងតូចចូលមកឈរក្រោមដំបូលនោះ។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now