វាមិនល្អ!!!

10.6K 548 0
                                    

Ep:11

នៅក្នុងកម្មពិធីពេលនេះភ្ញៀវកាន់តែមកច្រើនកុះករអ៊ូអរសប្បាយគ្រប់ៗគ្នាព្រោះតែមានការរាំរែកយ៉ាងសប្បាយមើលចុះម្នាក់ៗមានដៃគូដឹកដៃគ្នាចូលទៅរាំធ្វើអោយអ្នកកំពុងមើលមានចិត្តចង់ចូលទៅរាំនឹងគេដែលតែមិនហ៊ានចូលបៀតនឹងអ្នកមានឋានៈខ្ពង់ខ្ពស់នោះទេ។

ឆាច់~~

<អួយ..សូមទោសលោក>នារីម្នាក់មិនដឹងថាដើរមកពីខាងណាដៃមានកាន់កែវស្រាមកជាមួយដោយជំពត់ជើងដួលធ្វើអោយស្រាខ្ទាចមកប៉ះនឹងរាងតូចដែលអង្គុយនៅជិតនាយក្រាស់នោះក៏ប្រញាប់ក្រោកឈរដើម្បីកំអោយស្រាជ្រាបចូលក្នុងអាវកាន់តែខ្លាំង។

<មិនអីទេៗ>ថេហ្យុង ក្រោកឡើងមុននឹងនិយាយទៅវិញទាំងសមរម្យព្រោះគេមិនមែនពពួកឆេឆាវនោះទេ។

<មិនអីទេហេស>ជុងហ្គុក ក្រោកឈរតាមរាងតូចមុននឹងសួរនាំតែក៏មិនភ្លេចងាកមកមើលអ្នកដែលនាំហេតុអោយក្លាយជាបែបនេះដែល។ស្រីស្រស់ដែលជាដើមហេតុនោះឃើញទឹកមុខរាងក្រាស់ភ្លាមធ្វើអោយនាងមានអារម្មណ៍ដូចជាមិនស្រួលទើបប្រញាប់រកលេសសូមចេញទៅវិញ។

<បើអត់អីខ្ញុំទៅខាងនោះវិញហើយ>នាងប្រញាប់ដើរចេញទៅយ៉ាងលឿនមិនសូម្បីងាកក្រោយមើលពួកគេខ្លាចរាងក្រាស់ចាប់បាន។ការធ្វេសប្រហែលរបស់នាងមិនមែនចេះតែមានឯណា។

<ប្រឡាក់អស់ហើយ>ជុងហ្គុក យកកូនកន្សែងសរដែលនៅលើតុយកវាមកជូតលើអាវរាងតូចតិចៗ។

<លោក..ជូតចឹងមិនបាត់ក្លិនវាទេបន្ទប់ទឹកនៅឯណា>រាងតូចឃើញថាក្លិនស្រានៅលើអាវខ្លួនគឺធំក្លិនខ្លាំងណាស់ជូតមួយមុខមិនបាត់ក្លិនទេ។

<មោះទៅជាមួយយើង>ជុងហ្គុក

<អឺ..មិនបាច់ទេលោកនៅទីនេះហើយកុំអោយលំបាកខ្ញុំទៅតែម្នាក់ឯងបាន>ថេហ្យុង ប្រញាប់ឃាត់រាងក្រាស់ភ្លាមគ្រាន់តែទៅបន្ទប់ទឹកសោះគេមិនចង់អោយរាងក្រាស់ត្រូវដើរជូនគេទៅវិញទៅមកទេ។

<ប្រាកដទេ?>

<ប្រាកដពិតមែន ឆាប់ប្រាប់ផ្លូវមោ>ថេហ្យុង

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now