ដំណឹងល្អ!!!

6K 406 3
                                    

Ep:52

@1week..

<និយាយហើយត្រូវតែលាក់រឿងនេះអោយជិតឮទេ>ថេហ្យុង

<អ្នកប្រុសចង់ធ្វើបែបនឹងមែនឬ>

<អឹម..ពិតមែនហើយ>

<បើអ្នកប្រុសត្រូវការហើយខ្ញុំនឹងខំប្រឹងជួយអោយអស់ពីសមត្ថភាពមិនខាន>ហ្វីល

<ហាហា...ល្អខ្លាំងណាស់>សើចចេញមកទាំងសប្បាយចិត្តដែលមាននាយហ្វីលនៅខាងខ្លួនបែបនេះមិនពិបាកឡើយ។

<ថេហ្យុង..អូននៅទីណា>សម្លេងជុងហ្គុកបន្លឺឡើងធ្វើអោយរាងតូចបើកភ្នែកធំៗអ្នកណាជាអ្នកយករាងក្រាស់ចេញពីបន្ទប់ទៅចំមែនហើយ ជុងហ្គុកនៅមិនអាចដើរបានស្រួលបួលនោះទេនាយនៅតែអង្គុយនៅលើរទេះដដែលពេលចាំបាច់ទើបមានរាងតូចជួយគ្រាហ៍បែបនេះពិតពិ។

<អូននៅទីនេះជុង..>ដើរចេញមករករាងក្រាស់ដោយមានហ្វីលដើរមកតាមពីក្រោយធ្វើអោយជុងហ្គុកចាប់ផ្តើមជ្រួញចិញ្ចើមបន្តិចហេតុអីអ្នកទាំងពីរនៅកន្លែងនេះតែពីរនាក់បែបនេះ។

<មិចក៏អូននៅទីនេះ>ងាកមកសម្លឹងមុខរាងតូចបន្តិចទើបឆ្លាស់ទៅមើលមុខហ្វីលម្តងធ្វើអោយហ្វីលមានអារម្មណ៍មិនស្រួលនឹងក្រសែភ្នែកចាហ្វាយខ្លួន។

<អរ..អូនប្រាប់ហ្វីលអោយជួយទិញរបស់ខ្លះព្រោះឃើញថាគេនឹងត្រូវចេញក្រៅ>ថេហ្យុង

<តែបងឮសម្លេងអូនសើច>

<អ្អា..គ្រាន់តែសើចប៉ុណ្ណោះបងគិតអី>ថេហ្យុង

<គ្មានទេ>

<មិចក៏បងចុះមកខាងក្រោមបែបនេះ..មោះទៅវិញជាមួយអូនណា>រាងតូចដើរមកឈរពីក្រោយខ្នងរាងក្រាស់លលកដៃធ្វើជាសញ្ញាokទៅកាន់ហ្វីលទើបបង្វែរកង់រទេះរុញរាងក្រាស់ចូលទៅខាងក្នុងវិញ។

<ថេយ៍បងស្រឡាញ់អូន>អង្គុយនៅលើរទេះសុខៗរាងក្រាស់ក៏និយាយពាក្យនេះមកកាន់រាងតូចធ្វើអោយថេហ្យុងញញឹមបន្តិចទើបសម្រួលមកជាធម្មតាវិញ។

<អូនស្រឡាញ់បងដូចគ្នា>រាងតូចតបទៅនាយវិញមិនស្ទាក់ស្ទើលតែបែជាធ្វើអោយរាងក្រាស់មានអារម្មណ៍ថារាងតូចប្រងើយនឹងនាយណាស់..នាយនិយាយពាក្យនេះចេញមកថេហ្យុងប្រាកដជាញញឹមហើយស្ទុះមកថើបគេហើយតែលើកនេះហាក់ដូចជាពាក្យសាមញ្ញសម្រាប់រាងតូចអញ្ចឹង។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now