អំណាចម៉ាហ្វៀល😈🔞

10.4K 586 0
                                    

Ep:10

មកដល់ទល់ល្ងាចហើយពេលនេះមនុស្សពីរនាក់កំពុងដេកអោបគ្នាយ៉ាងស្អឹតរមួយមិនដឹងជាស្អីនឹងគ្នាអោយប្រាកដទេអោបគ្នាមើលតែប្តីប្រពន្ធទើបនឹងរៀបការថ្មីថ្មោងដេកអោបប្តីនៅផ្ទះអ៊ីចឹង។

តុកៗ!!

សម្លេងគោះទ្វាកាត់ផ្តាច់ដំណេកដល់សុខស្រួលរបស់មនុស្សពីរនាក់អោយភ្ញាក់មកព្រមគ្នាដោយជាការមិនពេញចិត្តនឹងនាយកម្លោះដែលធ្វើអោយរាងតូចរបស់គេត្រូវភ្ញាក់មកតាមដូចគ្នា។

<កុំងើប>ជុងហ្គុក ឃាត់រាងតូចភ្លាមៗព្រោះឃើញគេបម្រុងនឹងងើបទៅបើកទ្វាទើបនាយហាមរាងតូចមុននឹងចុះទៅបើកទ្វាដោយខ្លួនឯង។

ក្រាក~~

<ចាហ្វាយ....>ហ្វីល គ្រាន់តែឃើញទ្វាបើកភ្លាមបម្រុងនឹងហាមាត់និយាយហើយតែក៏រអានឹងទឹកមុខចាហ្វាយខ្លួនភ្លាមៗមើលចុះមុខមិនប្រាប់ថាកើតអីក៏ដឹងថាកំពុងខឹងនឹងខ្លួនមិនស្ទើលដែលទើបហ្វីលលេបទឹកមាត់មួយក្អឹកដើម្បីអោយសើមបំពង់ករមុននឹងនិយាយបន្ត។

<ចាហ្វាយ កុំអាលធ្វើទឹកមុខបែបនេះខ្ញុំមកតាមចាហ្វាយប្រាប់មុននោះទេថាអោយតែដល់ម៉ោង6:00ភ្លាមត្រូវយកសម្លៀកបំពាក់អោយដល់បន្ទប់ចាហ្វាយអីឡូវខ្ញុំធ្វើតាមហើយ>ហ្វីល រៀបរាប់ប្រាប់ទៅចាហ្វាយទាំងញឹមៗផងព្រោះមើលទៅទឹកមុខចាហ្វាយមិនដូចជាលេងសើចទេទើបប្រញាប់សម្រួលអារម្មណ៍ធ្វើធម្នតាវិញ។

<បានហើយចេញទៅវិញទៅ>រាងក្រាស់យកសំម្លៀកបំពាក់ដែលរៀបចំយ៉ាងស្អាតនោះចេញពីដៃនាយហ្វីល។

<បា..>

គ្រាំង~~

<អូយ~~>ហ្វីល ប្រញាប់លើកដៃទាំងពីរមកអោបទ្រូងទាំងភ្ញាក់និយាយមិនទាន់ចប់ផងចាហ្វាយបិទទ្វាឮសូរគ្រាំងតែម្តងស្ទើលលួសព្រលឹងអស់។

<មានរឿងអីហេស>ថេហ្យុង ដែលសង្ងំអង្គុយលើពូកនៅចុងគ្រែនោះសួរទៅរាងក្រាស់ទាំងសម្លឹងរបស់នៅក្នុងដៃរាងក្រាស់ដូចគ្នា។

<ថ្ងៃនេះទៅកម្មពិធីជាមួយយើង>ងាកមកនិយាយជាមួយរាងតូចមុននឹងយកសំម្លៀកបំពាក់ដែលបានរៀបចំរួចជាស្រេចនោះយកមកដាក់ក្បែរដៃរាងតីច។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now