សន្យាណា!!

5.9K 425 0
                                    

Ep:29

ចូលមកដល់ថ្ងៃថ្មីម៉ោងពិតជាដើរលឿនណាស់ទើបតែយប់មិញមេឃងងឹតភ្លៀងធ្លាក់មកឈូរៗសោះបើកភ្នែកឡើងក៏ភ្លឺឈានចូលថ្ងៃថ្មីបាត់ទៅហើយ។

<កូនចុះមកហើយញាំុបាយសិនទៅ>អ្នកស្រីហ្គីនសម្លឹងទៅទៅកូនស្រីដែលទើបនឹងក្រោករៀបចំខ្លួនយ៉ាងស្អាតបាតមិនដឹងថាទៅណាទៀតទេថ្ងៃនេះ។

<អត់ទេ!ថ្ងៃនេះខ្ញុំមានណាត់>ហ្វីណា និយាយព្រមទាំងលើកនាឡិការជាប់នឹងករដៃមកមើល។

<កូនទៅណាទាំងព្រឹក>

<ប្រាបហើយថាមានណាត់ ខ្ញុំទៅសិនហើយ>និយាយរួចនាងក៏ដើរចេញទៅកន្លែងចតឡានមុននឹងបើកចេញទៅមិនខ្វល់នឹងម៉ាក់ប៉ានាងនោះទេមែនហើយនាងនៅមិនទាន់ត្រូវជាប៉ានាងវិញនោះទេ។

<បងមើលកូនបងចុះ>អ្នកស្រីហ្គីន ងាកមកថាអោយលោកប្តីគាត់ដែលកំពុងញាំុបាយមិនព្រមនិយាយស្តីអីនោះ។

<អូនជាអ្នកប្រដៅកូនគួរតែកូនស្តាប់បង្គាប់>ថារួចលោកហ្គីនក៏ចេញពីតុឡើងទៅខាងលើបន្ទប់ខ្លួនរៀបចំទៅធ្វើការតាមធម្មតារបស់គាត់។

<ហឺុយ..ធុញណាស់រៀបចំទៅលែងឃ្លានហើយ>អ្នកស្រីហ្គីន ងើបឈរដើរចេញពីតុអាហារដូចគ្នាពេលនេះគ្នានអារម្មណ៍ញាំុទេខឹងចិត្តនឹងកូនស្រីនឹងប្តីខ្លួនឯងណាស់។

SKIP

នៅប្រលានយន្តហោះពេលនេះកំពុងតែចុះចតមួយកន្លែងដែលមកដល់ប្រទេសកូរ៉េទឹកដីដែលជាកន្លែងកំណើតរបស់ខ្លួនពេលនេះគាត់បានត្រឡប់មកម្តងទៀតហើយ មកលើកនេះគឺដើម្បីមនុស្សម្នាក់តែប៉ុណ្ណោះ។

<អ្នកស្រីយើងមកដល់ហើយ>អង្គរក្សម្នាក់ប្រញាប់ចុះមកចេញពីលើយន្តហោះមុននឹងហុចដៃអោយអ្នកស្រីរបស់គេកាន់ចុះមកខាងក្រោមដូចគ្នា។

<ជូនយើងទៅកន្លែងមួយ>ស្រ្តីអាយុប្រហែលជា40ផ្លាយម្នាក់ប្រាប់ទៅអង្គរក្សខ្លួនមុននឹងដើរទៅកាន់ឡានដែលនៅខាងមុខចាំទទួលខ្លួនចេញទៅ។

ឡានបើកឆ្ពោះទៅគោលដៅតាមបំណងរបស់លោកស្រីដែលបញ្ចាគេអោយទៅកន្លែងមួយ នេះមកដល់ប្រទេសកូរ៉េដំបូងមិនព្រមទៅសម្រាកនោះទេតែបែជាបញ្ចាអង្គរក្សអោយជូនទៅកន្លែងណាមិនដឹង។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now