រងចាំបងបន្តិចណាថេយ៍..!!!>

4.6K 368 3
                                    

Ep:43

រសៀលទៅហើយតាំងពីជុងហ្គុកចេញទៅថេហ្យុងគ្រាន់តែចុះមកខាងក្រោមញាំុអីរួចរាល់ក៏សង្ងំនៅក្នុងបន្ទប់ម្នាក់ឯងពេលឃ្លានក៏ចុះមករកអីមកញាំុគេមិនប្រើអ៊ំជីងទេគឺមកធ្វើអីញាំុខ្លួនឯងតែម្តងព្រោះត្រូវចិត្តគេជាង។

<អូយ..ឃ្លានទៀតហើយ>រាងតូចដែលដេករមៀលរមួលលើពូកម្នាក់ឯងក្តោបពោះបញ្ចេញទឹកមុខជូហួញមិនដឹងជាស្អីទេម្ងៃៗឃ្លានមិនដឹងប៉ុន្នានដងទេនេះទើបតែក្រោកទៅញាំុអីមិនដល់1ម៉ោងផងពោះគេចាប់ផ្តើមបញ្ចេញសម្លេងទៀតហើយ។

ក្រាក!!!

នេះជាការសម្រេចចិត្តម្តងទៀតហើយ ថេហ្យុងវុះមកខាងក្រោមដើរសម្លឹងទៅផ្ទះបាយដែលមិនឃើញមានអ្នកណានៅដូចជាស្ងាត់ដល់ហើយទៅណាអស់ទៅ  ថេហ្យុងរកមើលមនុស្សមិនឃើញក៏ទៅបើកទូរទឹកកកមើលក្រែងនៅមានអីញាំុទៀត។

<អ្នកប្រុសធ្វើអី>អ៊ំជីង ដែលទើបនឹងមកពីផ្សារយួររបស់សំពីងសំពោងមកពីក្រោយរាងតូចមិញនេះទៅផ្សារពេលឃើញបន្លែនឹងផ្លែឈើអស់ទើបគាត់ប្រញាប់ចេញទៅទិញព្រោះខ្លាចអ្នកប្រុសខ្លួនគ្នានអីញាំុ គាត់ក៏បានសង្កេតឃើញរាងតូចដែលថាប៉ុន្នាថ្ងៃនេះញាំុច្រើនណាស់ចុះមករកអីញាំុរហូត។

<គឺ..ខ្ញុំមករកអីញាំុណាអ៊ំ>ងាកទៅមើលគាត់ព្រមទាំងសើចញឹមៗមិបសមសោះធ្វើអោយអ៊ំជីងក្រវីក្បាលហួសចិត្តឃ្លានទៀតហើយគាត់ក៏ដើរយករបស់ដែលទិញមកយកមកដាក់លើតុ។

<អ៊ំទិញអីមកខ្លះនឹង>រាងតូចដើរតាមសម្លឹងមើលរបឪតឲ
ស់នៅក្នុងថង់ជាច្រើនទាំងខំអើតក្បាលទៅមើលថាមានអីខ្លះនឹងយកមកញាំុ។

<ខ្ញុំទៅផ្សារទិញបន្លែសាច់តែក៏មានផ្លែឈើខ្លះមកអោយអ្នកប្រុសដែល>អ៊ំជីង លើកចេញផ្លែឈើមួយប្រអប់ធំដែលមានលាយផ្លែឈើច្រើនប្រភេទមើលទៅទំនងខ្លាំងណាស់។

<អា៎...អរគុណអ៊ំហើយណាចឹងខ្ញុំទៅខាងលើវិញហើយ>ថេហ្យុង ប្រញាប់លូកដៃទៅទទួលទាំងញញឹមបិទមាត់មិនជិតព្រោះតែឃើញរបស់ញាំុទៀតហើយកំពុងតែឃ្លានរបស់ស្រស់ៗផងអីលូវក៏បានញាំុទៀត។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now