ក្មេងបម្រើ!!

9.3K 545 3
                                    

Ep:16

*ថ្ងៃថ្មី...

ថ្ងៃនេះក៏ដូចជាថ្ងៃមុនៗដែលរាងក្រាស់ត្រូវក្រោកទៅធ្វើការតាមធម្មតារបស់នាយតែចម្លែកត្រង់ថ្ងៃនេះរាងតូចដេកយូណានាយមិនចង់រំខានទេណាមួយយប់មិញប្រហែលជាអស់កំម្លាំងដិយសារគេធ្វើច្រើនម៉ោងផង។

*សឺត..

បន្ទាប់ពីរៀបចំខ្លួនរួចនាយក៏អោនមកថើបថ្ងាស់រាងតូចមួយដង្ហើមទើបដើរចេញទៅ។ថ្ងៃនេះសូម្បីអាហារពេលព្រឹកក៏នាយមិនញាំុដែលព្រោះតែខកម៉ោងដែលហើយតែក៏មិនភ្លេចអោយអ្នកបម្រើឡើងទៅរៀបចំសម្អាតបន្ទប់នឹងលើករបស់ញាំុអោយរាងតូចដូចគ្នា។

<ចាហ្វាយ..>ហ្វីលដែលឈរចាំនៅខាងមុខឡានឃើញថានាយដើរមកដល់ហើយទើបអោនគោរព។

<ថ្ងៃនេះទៅឃ្លាំងស្រាមុនយើងចង់ពិនិត្យរបស់ដែលខូចខាចថ្ងៃនេះ>ជុងហ្គុក

<បាទចាហ្វាយ..>នាយហ្វីលឮភ្លាមក៏ដើរមកបើកទ្វាឡានអោយរាងក្រាស់មុននឹងបើកចេញទៅ។មុននេះបន្តិចនាយក៏បានទទួលទូរស័ព្ទពីអ្នកនៅឃ្លាំងប្រាប់មកថាមានខូចខាចទំនិញទើបនាយត្រូវទៅមើលអោយដឹងថាខូចខាចច្រើនឬអត់។

*ឃ្លាំងស្រា...

<ចាហ្វាយ..>គ្រប់គ្នាដែលនៅក្នុងឃ្លាំងគ្រាន់តែឃើញរាងក្រាស់ចុះសម្តៅមកភ្លាមក៏នាំគ្នារត់ចូលមកទទួល។

<ទំនិញខូចខាចយ៉ាងមិច>មិននៅអូសក្រឡាច្រើននាយក៏សួររឿងទំនិញភ្លាមៗនាយមកនេះក៏មកដោះស្រាយរឿងដែលខូចខាច។

<មានអ្នកប្តូរបស់ក្លែងងក្លាយចូលឃ្លាំងចាហ្វាយ>

<របស់ក្លែងក្លាយ?>នឹកហាក់ឆ្ងល់មិនស្ទើលតើពួកគេធ្វេសប្រហែលយ៉ាងមិចទើបអាចអោយសត្រូវលួចប្តូរបែបនេះ។

<បាទចាហ្វាយ...ដោយសារយកចុះមកពីឡានមិនបានពិនិត្យមើលត្រឹមត្រូវទើបនាំចូលរបស់ក្លែងក្លាយមកមក..សំទោសចាហ្វាយ>អ្នកជាកូនចៅហាក់គិតថាគ្រប់យ៉ាងក៏ដោយសារការធ្វេសប្រហែសរបស់ខ្លួនទើបគ្រប់យ៉ាងក្លាយមកជាបែបនេះ  ទំនិញលើកនេះមិនមែនតិចឯណា។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now