Ep:53
បន្ទាប់ពីថ្ងៃដែលដឹងថាថេហ្យុងមានកូនមកជុងហ្គុកបែជាព្យាយាមដើរអោយបានសម្រេចដើម្បីអាចជួយមើលថែរាងតូចបានគេមិនអាចទន់ខ្យោយទុកអោយប្រពន្ធរបស់គេមកពិបាកឡើយណាមួយពេលនេះថេហ្យុងមិនមែនមានខ្លួនមួយទៀតនោះទេ។
<អ៊ួកៗ...>ថេហ្យុង ប្រញាប់រត់ចូលមកក្នុងបន្ទប់ទឹកអោនមុខចុះចាប់ផ្តើមក្អួតចង្អោចេញមក2ខែហើយដែលកូនក្នុងពោះចាប់ផ្តើមធ្វើទឹកបរិភោគអាហារអ្វីក៏មិនបានញាំុមិនបាន2,3ម៉ាត់ផងក៏ចង់ក្អួតចង្អោរចេញមកវិញភ្លាមៗ។
<ថេយ៍..អូនយ៉ាងមិចហើយ>ជុងហ្គុក រត់មកជួយរឹតខ្នងអោយរាងតូចនឹងអោនមុខមកសួរពីអាការះប្រពន្ធឃើញបែបនេះនាយក៏មិនស្រណុកក្នុងខ្លួនដែរ ដែលឃើញប្រពន្ធលំបាកយ៉ាងនេះ។
<អ៊ួក...អ៊ួក>
<ហឹម..ជុងចេញសិនទៅកខ្វក់ណាស់>លូកដៃច្រានរាងក្រាស់អោយចេញឆ្ងាយពីខ្លួនបន្តិចព្រោះទើបតែក្អួតចេញមកបែបនេះ។
<មោះបងជួយ>ចូលមកជួយគ្រាហ៍រាងតូចដើរមករកគ្រែវិញមើលទឹកមុខស្លេកអស់ហើយ។
<បងមិនទៅធ្វើការទេហ្អេ..ដល់ម៉ោងហើយ>ទំម្លាក់ខ្លួនទៅលើគ្រែមុននឹងផ្តេកខ្លួនដេកទៅលើពូកទន់ៗទើបសួរទៅរាងក្រាស់ដែលមិនទាន់ចេញទៅក្រុមហ៊ុន។
<ប្រពន្ធបងមិនស្រួលបែបនេះអោយបងទៅធ្វើការយ៉ាងមិច>ជុងហ្គុក
<អីយ៉ា..បងក៏ដឹងថាកូនធ្វើទុកបែបនេះជារឿងធម្មតាទៅហើយលេបថ្នាំបន្តិចក៏រួចហើយ>ថេហ្យុង
<មើលមុខចុះស្លេកអស់ហើយ>
<មិនអីទេអូនសម្រាកបន្តិចបានហើយ បងទៅធ្វើការចុះ>នៅតែដេញអោយរាងក្រាស់ទៅធ្វើការអះអាងថាខ្លួនមិនអីព្រោះមិនចង់រំខានការងារដល់នាយឡើយ។
<អឹម..អូនសម្រាកចុះថ្ងៃបងមកញាំុបាយជាមួយអូន..អូនត្រូវការឬអត់>
<អត់ទេ>
<ជុប*..បងទៅហើយ>អោនមកថើបថ្ងាស់រាងតូចមួយខ្សឺតទើបងើបចេញទៅខាងក្រៅបន្ទប់..ថ្ងៃនេះបើសិនជាគ្មានការជួបដៃគូរសហការទេនាយក៏មិនចង់ទៅដូចគ្នា។
YOU ARE READING
អំណាចម៉ាហ្វៀល😈🔞[ចប់]
RomanceJEON JUNGKOOK X KIM TAEHYUNG JK:Top TAE:Btt Author:Tae Fiza
![អំណាចម៉ាហ្វៀល😈🔞[ចប់]](https://img.wattpad.com/cover/272672377-64-k19278.jpg)