📍 បម្រើស្នេហ៍ Alpha 📍

6.1K 434 0
                                    

Episode 04 : ខ្វល់តែយើងម្នាក់បានហើយ....

  " ប៉ុន្តែ..ពេលគាត់ថើបខ្ញុំ ហេតុអ្វីបេះដូងខ្ញុំលោតញាប់ម្លេះ ? " ម្រាមដៃតូចៗស្រឡូនទាំងប្រាំក៏លើកមកដាក់លើទ្រូងត្រង់ផ្នែកខាងឆ្វេង ។ គេក៏មិនយល់ដែរពេលដែល Jungkook ថើបនៅក្នុងហាងនោះ អារម្មណ៍របស់គេញាប់ញ័រ ព្រមទាំង....វាដូចជាមានអារម្មណ៍ថារំភើបទៅវិញទាំងដែលការពិតគេគួរតែស្តាយដែលបណ្តោយអោយស្នាមថើបដំបូងអោយទៅ Jungkook មិនមែន Jaeha សង្សាររបស់ខ្លួន .... ។

តុក តុក តុក
  សម្លេងគោះទ្វាធ្វើឲ្យ Taehyung ភ្ញាក់ពីអន្លង់គំនិត ។ នាយតូចក៏ទាញស្មារតីយកមកវិញមុននិងដើរទៅបើកទ្វារព្រោះគិតថាប្រហែលអាចជា Kate អីនិងឯង ។

ក្រាកកកក៚

  " អ្នកប្រុស ??? "

" ភ្លេចយកថង់សម្លៀកបំពាក់ហើយ ! " Jungkook ញញឹមលើកថង់សម្លៀកបំពាក់ឡើងបង្ហាញ Taehyung ទើបធ្វើឲ្យរាងតូចសឹងតែទះថ្ងាស់ខ្លួនឯងទេ មើលគេចុះ ចេះសស្លាក់សស្លើតបែបនិងទៅកើត ។

" អរ ...... អរគុណអ្នកប្រុសហើយ " Taehyung និយាយព្រមទាំងប្រុងយកថង់ពីដៃរាងក្រាស់ប៉ុន្តែ Jungkook បែរជាលើកឡើងខ្ពស់ជាងមុនទៅវិញទើបធ្វើអោយ Taehyung យកដល់ ។

" អ្នកប្រុសអោយខ្ញុំមក ? " Taehyung និយាយទាំងប្រឹងជម្ទើតជើងកញ្ឆក់ថង់សម្លៀកបំពាក់ពី Jungkook តែក៏នៅតែយកមិនដល់ ។

" សុំស្រួលបួលមិនបានហ្អែស ? នេះយើងខំដើរយកមកអោយដល់បន្ទប់ណា "

" ប៉ុន្តែអ្នកប្រុសមិនអោយខ្ញុំដដែលនិង "

" សុំចូលក្នុងដែរ " Jungkook និយាយហើយក៏ដើរចូលទៅក្នុងបន្ទប់ Taehyung តែម្តង មិនបាច់ចាំអោយម្ចាស់បន្ទប់សម្រេចចិត្តថាអោយចូលឬក៏អត់នោះទេ ។

" អេ៎...អ្នកប្រុស.... " Taehyung ក៏ប្រញាប់រត់មកតាម គេត្រុកៗពីក្រោយរាងក្រាស់ដែលឆែកឆេរពេញបន្ទប់ខ្លួន ។

" រៀបចំបន្ទប់បានស្អាតណាស់ ឯងនេះសមជាភរិយាគេណាស់ដឹងទេ ? " Jungkook ងាកមកនិយាយជាមួយនិងរាងតូចក្រោយពេលសង្កេតមើលការរៀបចំក្នុងបន្ទប់ហើយ ក៏អត់សសើរមិនបានណា Taehyung រៀបចំបន្ទប់មានរបៀបខ្លាំងណាស់ ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now