💛 បម្រើស្នេហ៍ Alpha 💫

6K 430 4
                                    

Episode 07 : ប្តីស្រឡាញ់ប្រពន្ធ .....

" ហ្ហឹមមម៎ ... " សំឡេងក្រហឹមនៅដើម.កបន្លឺឡើងតិចៗស្របពេលដែលត្របកភ្នែកក៏ព្យាយាមបើកយឺតៗ ។ Taehyung ត្រូវព្រិចភ្នែក 3 ទៅ4 ដងដើម្បីអោយស៊ាំនិងពន្លឺ ប៉ុន្តែក៏ស្រាប់តែគាំងស្ងៀមមិនហ៊ានកម្រើកពេលឃើញដៃមួយដែលអោបខ្លួន ។ គេទ្រឹងស្ងៀមហាក់ដូចជាអត់ដង្ហើម រឿងរ៉ាវជាច្រើនកាលពីយប់មិញក៏ផុសក្នុងខួក្បាលជាបន្តបន្ទាប់ទើបជម្រុញអោយទឹកភ្នែកគេហូរស្រក់ចុះមក ។

" មិនពិត ..... " Taehyung ពោលឡើងតិចៗខាណៈបបូរមាត់ដែលមានស្នាមជាំព្រមទាំងហើមដោយសារការថើបពីយប់មិញនោះញ័រប៉ប៉ប់ ។ គេប្រើធ្មេញខាំសង្កត់លើបបូរមាត់ហើយក៏គ្រវីក្បាលតិចៗ ។

" ហ្ហិក..វាជាសុបិន មិនមែនការពិតទេ " រាងតូចក្តោបភួយព្រមទាំងរំកិលខ្លួចេញពីការអោបរបស់អ្នកម្ខាងទៀតតិចៗប៉ុន្តែវាបែរជាធ្វើអោយ Jungkook ដែលនៅគេងនៅឡើយទាញគេយកអោបរឹតលើសដើម ។

" អ្នក...អ្នកប្រុសលែងខ្ញុំ ហ្ហិក .... "

  " អ្ហឹមមម ... " ក្រោយពេលមនុស្សមាឌតូចក្នុងដៃរើនៅមិនស្ងៀមជាការរំខានដំណេក Jungkook ក៏ភ្ញោកត្របកភ្នែកអោយបើកព្រមទាំងក្រហឹមនៅដើម.កតិចៗ ។

  " Tae..... ហ្ហឹមមម " រាងសង្ហាញញឹមហៅឈ្មោះរាងតូចព្រមទាំងក្រសោបអោប Taehyung សឹងតែលិចកប់ចូលក្នុងទ្រូង ។ បើកភ្នែកហើយឃើញមុខរបស់ Taehyung មុនដំបូងគេបែបនេះពិតជាមានអារម្មណ៍ល្អមែនទែន....... ។

  " ហ្ហិក...លែងខ្ញុំទៅអ្នកប្រុស .... " Taehyung កលទឹកភ្នែក គេមិននឹកស្មានទេថា Jungkook នៅញញឹមចេញក្រោយមានរឿងបែបនិងហើយនោះ ។ ចំណែកឯគេវិញខ្វល់ចិត្តសឹងតែអាយះទ្រូងស្លាប់ទៅហើយ ។

  " ស្ងៀម....... "

  " ហ្ហិក.... អ្នកប្រុស "

  " យ៉ាងម៉េច ?? " Jungkook សើចតិចៗនាយឈ្ងោកមើលមុខរាងតូចដែលអឹបជាប់និងទ្រូង ។ ឃើញមុខហើយចង់តែសើចព្រោះថា Taehyung ពេបមាត់ពេប.កសម្បើមណាស់ ។

  " លែងខ្ញុំ ខ្ញុំចង់ទៅផ្ទះវិញ ហ្ហិក .... "

  " ទៅធ្វើអី ? ផ្ទះមិនរត់ចោលទេ ! "

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now