💙 បម្រើស្នេហ៍ Alpha 🥀

4.1K 357 4
                                    

Episode 28 : ឯងជាកម្មសិទ្ធិរបស់យើងតែម្នាក់គត់

  ជុងហ្គុក កម្រើកចង្កេះភ្លាមៗហើយក៏យកដៃម្ខាងទៅទាញដៃរបស់រាងតូចដែលខ្ទប់មាត់នោះចេញយកទៅសង្កត់អឹបក្នុងសាច់ពូកផុតក្បាលរបស់គេ ។

  " ខ្លាចធ្វើអី បញ្ចេញសម្លេងរបស់ឯងចេញមកអោយវាបានដឹងថាឯងកំពុងមានក្តីសុខជាមួយយើងហើយ ឯងមិនបានស្រឡាញ់វាទៀតទេ "

  " ហ្អាស៎...ហ្ហឹកៗ អ្នកប្រុស " ថេយ៉ុង អង្វរករអោយអាល់ហ្វារូបសង្ហាបញ្ឈប់សកម្មភាពតាមរយៈកែវភ្នែកដែលកល់ដក់ដោយតំណក់ទឹក.សថ្លា ។ គេដឹងថានាយខឹង ប៉ុន្តែទុកឱកាសអោយគេបាននិយាយស្រួលជាងនេះបន្តិចបានទេ ?

  ជុងហ្គុក ឃើញអ៊ីចឹងក៏នៅស្ងៀមលែងកម្រើកខ្លួនធ្វើចលនាអ្វីទាំងអស់មុននឹងទម្លាក់មុខជ្រប់កញ្ចឹង.ករបស់ ថេយ៉ុង ទោះបីខឹងយ៉ាងណាចង់ឈ្នះយ៉ាងណាចុងក្រោយនាយក៏នៅតែចាញ់ទឹកភ្នែករបស់អូមេហ្កាតូចដដែល ហើយក៏ស្របពេលដែលស្មាក្រាស់ទូលាយរបស់នាយក៏ញ័រទទ្រើត ។ តើនាយកំពុងយំមែនទេ ? អ្នកប្រុសអាល់ហ្វាដ៏ល្អរបស់អូមេហ្កាតូចកុំយំបានទេ :((

  " ហ្ហឹក... "

  " អ្នកប្រុស.... " ថេយ៉ុង អួលដើម.កហើយក៏លើកដៃអោបរាងក្រាស់ទាំងរលីងរលោងទឹកភ្នែក ។ កុំបែបនេះអីគេមិនចង់ឃើញនាយទន់ជ្រាយបែបនេះឡើយ អាល់ហ្វាដ៏ល្អ...

  " ឯងជាកម្មសិទ្ធិរបស់យើង យើងក៏ជាកម្មសិទ្ធិរបស់ឯងដែរ ថេយ៍... ហ្ហឺ "

  " ត្រូវហើយ ប៉ុន្តែអ្នកប្រុសកុំបែបនេះអីបានទេ ? "

  " យើងខ្លាចឯងជ្រើសគេចោលយើង " ជុងហ្គុក សារភាពប្រាប់ត្រង់ៗនូវគំនិតរបស់ខ្លួន ធ្វើអោយអូមេហ្កាតូចបើកភ្នែកម៉ក់ៗសម្លឹងមុខរបស់នាយភ្លិះៗ ។ តើនាយស្រឡាញ់គេខ្លាំងណាស់មែនទេ ? ប៉ុន្តែគេក៏ស្រឡាញ់នាយខ្លាំងណាស់ដែរ ...

  " ម៉េចនឹងអាចទៅ អ្នកប្រុសបានម៉ាកខ្ញុំរួចហើយ ដូច្នេះខ្ញុំជាកម្មសិទ្ធិរបស់អ្នកប្រុសហើយ "

  " អ៊ីចឹងបើយើងមិនបានម៉ាកឯង ឯងអាចជ្រើសគេចោលយើងមែនទេ ? " កាលបើលឺបែបនេះ ជុងហ្គុក ក៏កាន់តែខ្លាចឡើងមួយកម្រិតទៀតទើបបន្តឈ្លិចសួររាងតូច ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now