Episode 58 : បងស្រឡាញ់អូនខ្លាំងណាស់

3.8K 369 2
                                    

  មួយសប្តាហ៍ក្រោយមកនេះ ថេយ៉ុង ត្រូវនៅក្នុងបន្ទប់រហូត គេមិនអាចចេញទៅណាបាននោះទេព្រោះតែ ជុងហ្គុក នៅជាមួយគេហើយក៏មានកូនចៅរបស់នាយនៅខាងក្រៅទៀតទោះបីគេមានស្លាបក៏មិនអាចប្រាកដចិត្តថារត់រួចដែរ ។

  រាងតូចអង្គុយសម្តូកជើងនៅលើគ្រែទាំងធុញថប់ពេញដើមទ្រូង ណាមួយតាំងពីព្រឹកក៏មិនសូវស្រួលខ្លួនទៀត វិលៗមុខ ចេះតែរកក្អួត ហើយសាបៗមាត់ ពិបាកក្នុងខ្លួនណាស់ អស់កម្លាំងថែមទៀត អារម្មណ៍ក៏ប្តូរលឿនជួនក៏មួម៉ៅដោយគ្មានមូលហេតុទៀតផង ។

  ក្រាកកក...
  សំឡេងបើកទ្វារបន្លឺឡើងដោយបង្ហាញអោយឃើញវត្តមានរបស់ ជុងហ្គុក បើកទ្វារចេញពីបន្ទប់ទឹកជាមួយកន្សែងជាប់ចង្កេះមាំប៉ប្រេះៗ ល្វែងខាងលើចំហរចោលបង្ហាញអោយឃើញរាងកាយមាំមួយសមជាអាល់ហ្វា ។ នាយលើកកូនកន្សែងជូតសក់ៗតិចៗហើយក៏សម្លឹងមើលមក ថេយ៉ុង ទាំងចម្លែកចិត្តរហូតដល់អត់សួរមិនបាន ។

  " អូនកើតអីមែនទេ ? " រាងក្រាស់សួរព្រោះបារម្ភពិតមែនប៉ុន្តែ ថេយ៉ុង មិនខ្ចីតបដូចគ្នាទោះបីជាគេកំពុងមិនស្រួលខ្លួនក៏ស៊ូទ្រាំមិនហារមាត់ប្រាប់រាងក្រាស់អោយបានដឹងដែរ ព្រោះតែកំពុងតែខឹងហើយក៏មិននិយាយជាមួយដូចគ្នារឹតតែមិនចង់ឃើញមុខទៀតផងបើអាចនោះ ។

  " ថេយ៍ ? " ជុងហ្គុក ហៅក៏ ថេយ៉ុង គេនៅតែស្ងៀមធ្វើមិនដឹងមិនលឺដូចដើមទើបត្រូវអោយអ្នកម្ខាងទៀតបោះជំហានដើរមកជិតដោយអារម្មណ៍រាងមួម៉ៅតិចតួច ។

  " បងសួរម៉េចមិនឆ្លើយ ? "

  " ព្រោះមិនចង់ឆ្លើយប៉ុណ្ណឹងចប់ទេ ? " ថេយ៉ុង ងាកមកតបទាំងរាងស្រែកគំហក ចិញ្ចើមស្តើងក៏ផ្គួបចងចូលគ្នាបង្ហាញអោយឃើញយ៉ាងច្បាស់ថាគេកំពុងតែអារម្មណ៍មិនល្អនោះឡើយ ។ រីឯ ជុងហ្គុក វិញក៏ងក់ក្បាលតិចៗទាំងយកអណ្តាតទាល់ថ្ពាល់មុននឹងសង្រ្គប់លើមាឌតូចដោយចាប់ដៃស្រឡូនផ្គួបសង្កត់ទៅខាងលើផុតក្បាលអឹបចូលក្នុងពូកដោយកម្លាំងខ្លាំងក្លារបស់នាយ ។

  " លែង.... " ថេយ៉ុង ពោលឡើងទាំងសំឡេងញ័របន្តិចព្រមទាំងព្យាយាមរើបម្រះតែតាមកម្លាំងស្តួងស្តើងរបស់គេម៉េចនឹងអាចយកឈ្នះកម្លាំងខ្លាំងក្លាដូចជា ជុងហ្គុក បានទៅ ។ ហើយនៅពេលដែលអស់កម្លាំងស៊ូហើយរាងតូចក៏ដេកស្ងៀមក្រោមល្វែងទ្រូងមាំរបស់រាងក្រាស់ដែលសង្កត់លើគេទាំងទឹកហូរសស្រាក់ជោកពេញថ្ពាល់ ឃើញដូច្នេះ ជុងហ្គុក ក៏ម្នីម្នារហ័សលើកដៃម្ខាងប្រើមេដៃជូតផ្តិតទឹកភ្នែករបស់ ថេយ៉ុង អោយស្ងួតតែទឹកភ្នែកដែល ថេយ៉ុង មិនបានហាមក្នុងការអោយវាស្រក់ចេញមកនោះម៉េចនឹងស្ងួតទៅទើបចុងក្រោយរាងក្រាស់ក៏អោនមកថើបផ្តិតទឹកភ្នែកចេញពីថ្ពាល់ក្រពុំរបស់ប្រពន្ធជាទីស្រឡាញ់ខ្សឺតៗម្ខាងឆ្វេងម្ខាងស្តាំថើបរហូតអូសបបូរមាត់មានមន្តស្នេហ៍ដល់កញ្ចឹង.កដែលភាយក្លិនក្រអូបស្ទើរតែឆ្កួតនោះនាយអាល់ហ្វារូបសង្ហាក៏សម្ងំជ្រប់មុខថើបស្រង់ក្លិនមកផ្ទុកនៅក្នុងសួតព្រមទាំងជញ្ជក់បង្កអោយមានស្នាមក្រហមដុំតូចៗជាច្រើនបញ្ជាក់ភាពជាម្ចាស់ពាសពេញកញ្ចឹង.កនិងឆ្អឹងដងកាំបិតរបស់ ថេយ៉ុង ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now