Episode 62 : យើងស្អប់ឯងណាស់...

3.3K 322 5
                                    

តុបៗ...
សំឡេងស្បែកជើងរបស់ យូជីណា បន្លឺឡើងខណៈដែលនាងបោះជំហានដើរមួយៗទៅក្បែរ ថេយ៉ុង ដែលត្រូវចងផ្អោបនិងកៅអីទាំងញញឹមសមចិត្ត ក្នុងដៃក៏មានកាន់កូនកាំបិតសស្ញាចមួយដូចគ្នា នាងពេលនេះមិនខុសគ្នាពីមនុស្សឆ្កួតឡើយ តែក៏មិនដឹងថាឆ្កួតព្រោះអ្វីអោយប្រាកដដែរ ដឹងតែក្នុងចិត្តរបស់នាងគឺពិតជាខឹងស្អប់ ថេយ៉ុង បំផុតព្រោះគេនេះហើយបំបែកគូរដណ្តឹងនាងយកទៅយ៉ាងមុខក្រាស់នាងភ្ជាប់ពាក្យរាប់ឆ្នាំចុងក្រោយ ជុងហ្គុក បែរជាទៅរៀបការជាមួយក្មេងអូមេហ្កានេះតើនាងសមមិនខឹងស្អប់គេបានយ៉ាងម៉េចទៅ ?

" ហ្ហឺ... " ស្រីស្រស់ទាញក្រណាត់ខ្មៅចេញពីភ្នែករបស់ ថេយ៉ុង ហើយក៏ញញឹមដាក់គេខណៈដែល ថេយ៉ុង គេបុកពោះសភ្នែកដូចមាន់ស្ងោរស្របពេលដែលកែវភ្នែកបង្វែរមកប៉ះចំនិងកាំបិតសស្ញាចនៅក្នុងដៃរបស់នាង តើនាងចង់ធ្វើអីអោយប្រាកដទៅ ចង់សម្លាប់គេដោយកាំបិតនេះមែនទេ ?

" អ្នកនាងចង់ធ្វើអី ? " ថេយ៉ុង លេបទឹកមាត់ហើយក៏សម្លឹងមើល យូជីណា ដោយក្រសែរភ្នែកភ័យខ្លាចគេចង់តែក្រោករត់ចេញទេតែមិនអាច បើនាងសម្លាប់គេតែម្នាក់វាគឺមិនអីទេប៉ុន្តែគេមិនចង់អោយកូនក្នុងផ្ទៃរបស់គេដែលមិនដឹងអីនោះមករងទទួលរឿងជាមិនល្អជាមួយគេឡើយ គេសុខចិត្តទទួលតែម្នាក់ឯងប៉ុណ្ណោះ ។

" យើងចង់ធ្វើអី ? គឺយើងចង់សម្លាប់ឯងហ្នឹងហើយអាក្មេងចង្រៃ មកពីឯងតែម្នាក់គត់ទើប ជុងហ្គុក គេផ្តាច់ពាក្យមកពីឯងតែម្នាក់ដូចគ្នាដែលធ្វើអោយយើងជួបរឿងឆ្កួតឡប់អស់ទាំងអស់ហើយក៏មកពីឯងតែម្នាក់គត់ដែលធ្វើអោយយើងក្លាយជាបែបនេះ មកពីឯងគឺមកពីឯងយើងបាត់បង់ទាំងគូរដណ្តឹង មនុស្សដែលយើងស្រឡាញ់ គ្រួសារយើងក៏កាត់កាលយើងចោលដោយសារតែយើងតោង ជុងហ្គុក មិនជាប់ ព្រោះឯងម្នាក់គត់ដែលឆក់យកអ្វីៗគ្រប់យ៉ាងទាំងអស់របស់យើងទៅ មកពីឯងៗ គឺមកពីឯង " ផ្លាច់ៗ....យូជីណា បោចសក់របស់ ថេយ៉ុង មួយទំហឹងមុននឹងរៀបរាប់ប្រាប់គេទាំងភាពខឹងស្អប់ហើយក៏វាត់គេពីរកំភ្លៀងឆ្វេងស្តាំយ៉ាងធ្ងន់ដៃទៀតផងទើបនាំអោយថ្ពាល់ក្រពុំស្អាតមានស្នាមក្រហមដោយជាប់ស្នាមម្រាមដៃរបស់នាងយ៉ាងច្បាស់ នៅគែមមាត់ក៏មានជ្រាបឈាមមករិញៗដូចគ្នាព្រោះត្រូវនាងទះខ្លាំងៗ តែពីរកំផ្លៀងនេះក៏ធ្វើអោយគេស្រងល់ឡើងបែកអំពិលអំពែកទៅហើយ ។ រីឯ យូជីណា វិញក៏ឈរសម្លឹងមើលមាឌតូចទាំងញញឹមសង្វេគគេតែនាងនៅមិនទាន់សមចិត្តពេញលេញឡើយ ដឹងទេព្រោះក្មេងនេះនាងបាត់បង់គ្រប់យ៉ាងទាំងអស់គ្មានសេសសល់អ្វីទេ ។ គូរដណ្តឹងផ្តាច់ពាក្យហើយត្រូវគេបញ្ជាមនុស្សអោយមកប្រមាននាងក៏ព្រោះក្មេងនេះដែរ គ្រួសារលីដែលយកនាងចិញ្ចឹមតាំងពីតូចមាត់ប្រាប់ថាទុកដូចកូនបង្កើតក៏លែងអើពើជាមួយនាងថែមទៀត ដូច្នេះហើយនាងនឹងធ្វើអោយក្មេងនេះគ្មានសល់អ្វីដូចគ្នាហើយក៏ធ្វើអោយអតីតគូរដណ្តឹងនាងបានស្គាល់ភាពឈឺចាប់ដូចគ្នា អោយគេដឹងពេលបាត់បង់មនុស្សដែលខ្លួនឯងស្រឡាញ់អារម្មណ៍វាយ៉ាងម៉េច បើនាងមិនបានជួបជុំហើយអ្នកផ្សេងក៏កុំសង្ឃឹមថារស់នៅបានសុខដូចគ្នា ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now