Episode 56 : ស្នាមថើបផ្អែមល្ហែម

3.9K 360 4
                                    

មួយសប្តាហ៍បន្ទាប់
ថ្ងៃស្អែក យ៉ុនហ្គី និង ជីមីន នាំគ្នាត្រឡប់ទៅស្វីសវិញព្រោះកាងារក៏រួចរាល់ ប៉ុន្តែមុននឹងត្រឡប់ទៅវិញ យ៉ុនហ្គី ក៏បាននាំ ជីមីន ទៅដើរលេងសព្វកន្លែងក្នុងទីក្រុងសេអ៊ូលផងដែរ ។ មិនថាដើរផ្សារ ថតរូប ឬទៅកន្លែងកំសាន្តផ្សេងៗដែលមានមនុស្សជាច្រើននាំគ្នាទៅជាក្រុមមិត្តភក្តិ គូស្នេហ៍ និងគ្រួសារនោះទេ ។ នៅលើផ្ទៃមុខរលោងសស្អាតរបស់អូមេហ្កាតូចក៏ថ្កល់ជាប់តែស្នាមញញឹមតាំងពីព្រលឹមរហូតទាល់តែព្រលប់ ។ ជារឿយៗគេក៏តែងតែអោនសម្លឹងមើលដៃរបស់ យ៉ុនហ្គី ដែលក្តោបកាន់ដៃរបស់គេយ៉ាងណែនជាប់ដើរទៅគ្រប់កន្លែងនោះ ។ ក្នុងពេលនេះយល់ថាសប្បាយចិត្ត ហើយកក់ក្តៅណាស់ ព្រមទាំងមានអារម្មណ៍ថាមានសុវត្ថិភាពដូចគ្នា ។

  ចំណែកឯ យ៉ុនហ្គី ក៏មិនខុសគ្នាពី ជីមីន ប៉ុន្មានដែរ នាយមានអារម្មណ៍ថាមានក្តីសុខណាស់ មុខមាំដែលតែងតែស្មើសឹងគ្រប់ពេលក៏ប្រែមកជាញញឹមចេញមកយ៉ាងស្រស់ ដៃក៏ក្តោបកាន់ដៃរបស់ ជីមីន ណែនៗនាំគេដើរទៅមុខជារឿយៗឆ្លងកាត់របស់ប្លែកៗនិងមនុស្សជាច្រើនហាក់ដូចជាកន្លងមកដែលបានឆ្លងកាត់រឿងអាក្រក់ៗមិនថានាយនិង ជីមីន គ្រាន់តែពីមីនអ្នកទាំងពីរមិនបានកាន់ដៃគ្នាបែបនេះប៉ុណ្ណោះ ប៉ុន្តែឥឡូវគឺផ្សេងគ្នាហើយព្រោះគ្រប់យ៉ាងកំពុងតែផ្លាស់ប្តូរមួយរយប៉ែតសិបដឺក្រេ ។ ហើយពេលបានងាកមកសម្លឹងមុខរបស់រាងតូចភ្លាមអារម្មណ៍ជាច្រើនយ៉ាងវាណែនពេញដើមទ្រូងខាងឆ្វេងរបស់នាយជាមួយគំនិតជាច្រើនដែលចង់ធ្វើ គិតថាពេលត្រឡប់ទៅស្វីសវិញហើយនាយនឹយនាំគេដើរលេងអោយបានញឹកញាប់ នាំទៅញ៊ាំអីឆ្ងាញ់ៗជាមួយគ្នា ហើយក៏នឹងធ្វើគ្រប់យ៉ាងដែលអាចអោយ ជីមីន គេញញឹមហើយសប្បាយចិត្តបានគ្រប់ពេល រឿងទាំងអស់នេះនាយក៏ចង់ធ្វើដើម្បីប៉ះប៉ូវសងគេនូវរឿងកន្លងមកដែលនាយបានធ្វើខុសដោយការធ្វើបាបជាន់ឈ្លីដៀលត្មិះគេជាច្រើនលើកច្រើនសារតែតទៅនាយសន្យាថានឹងមិនធ្វើបែបនោះទៀតទេគឺមិនធ្វើជាដាច់ខាត ។

  " ចង់ញ៊ាំមែនទេ ? " ដើរបានមួយស្របក់ ជីមីន ក៏រាងបង្អង់ដោយដើរតិចៗពេលដើរកាត់កន្លែងលក់ការ៉េមមួយហើយក៏ធ្វើអោយ យ៉ុនហ្គី ងាកមកមើលព្រមទាំងសួរ ។ រាងតូចក៏រាងស្ទាក់ស្ទើរក្នុងការឆ្លើយតបដែរ ប៉ុន្តែរាងក្រាស់ក៏ញញឹមដាក់គេធ្វើអោយគេភ្លាំងភ្លឹកទាំងបេះដូងលោតដឹបៗហើយនាយក៏អូសដៃគេចូលទៅក្នុងតូបលក់ការ៉េមមួយនោះតែម្តង ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now