Episode 36 : ក្មេងល្ងើអើយយ៎...

4.1K 375 10
                                    


  ជីមីន កាលបើបានលឺសម្លេងដែលស្គាល់ច្បាស់ហើយក៏រហ័សបែរមុខមករកក៏ភ្ញាក់ផ្អើលបន្តិចនៅពេលដែលឃើញ យ៉ុនហ្គី ។ អារម្មណ៍រំភើបចិត្តបន្តិចបន្តួចក៏កើតមានឡើង នាយកំពុងតាមរកគេមែនទេ នាយបារម្ភពីគេហ្ហេស៎ ?

  " យ៉ុន... " នាយតូចពោលហៅឈ្មោះរបស់រាងក្រាស់ស្រាលៗទាំងញញឹមមុននឹងដើរទៅរក យ៉ុនហ្គី ដែលនៅម្ខាងទៀតនោះ ។

  " មកពីណាពីណីហ្នឹង ? ឆ្កួតឬយ៉ាងម៉េចបានមកថាអោយសង្សារខ្ញុំបែបនេះ ? " បុរសម្នាក់ថាអោយទៅ យ៉ុនហ្គី មាំងៗព្រោះសុខៗនាយក៏ដើរមកថាអោយសង្សាររបស់គេ ។ ចំណែកឯអាល់ហ្វារូបសង្ហាលឺបែបនេះហើយក៏ក្រឡេកមើលម្តងទៀតទើបដឹងមិនមែនជា ជីមីន អូមេហ្កាសម្អប់របស់នាយនោះទេ នេះនាយក្តៅក្រហាយពេកទេដឹងទើបដល់ថ្នាក់មើលច្រឡំមនុស្សដូច្នេះ ? ( ក្តៅក្រហាយឬបារម្ភខ្លាំង ? )

  " .....សុំទោសគឺខ្ញុំច្រឡំ "

  " ថ្ងៃក្រោយមើលអោយច្បាស់សិនទៅចាំហើបបបូរមាត់និយាយចេញមក " បុរសម្នាក់នោះថាអោយ យ៉ុនហ្គី ហើយក៏កៀកស្មាសង្សាររបស់គេដើរទៅបាត់ទុកអោយ យ៉ុនហ្គី ឈរក្តៅក្រហាយតែម្នាក់ឯង ...។

  " ចង្រៃយ៎អើយយ៎.... "

  " យ៉ុន... " លឺសំឡេងស្រទន់ហៅឈ្មោះរបស់ខ្លួនរាងក្រាស់ក៏ប្រញាប់ងាកមុខទៅមើលទើបឃើញមនុស្សដែលនាយតាមរកនៅខាងក្រោយខ្នង ប៉ុន្តែក៏មិនទាន់ហ៊ានដើរទៅជិតឬនិយាយអ្វីនោះទេព្រោះខ្លាចថាច្រឡំឬស្រវាំងភ្នែកម្តងទៀត ។ នាយកើតឆ្កួតស្អីទៅថ្ងៃនេះ ឬមួយត្រូវខ្យល់ត្រូវទឹកភ្លៀងឡើងវង្វេងស្មារតីហើយ ?

  រាងតូចឃើញរាងក្រាស់ឈរស្ងៀមៗបែបនេះហើយគេក៏ដើរទៅជិតនាយហើយក៏ទម្លាក់ឆ័ត្តដែលបុរសចិត្តល្អម្នាក់អោយគេមុននេះចុះមុននឹងស្ទុះទៅអោប យ៉ុនហ្គី ។

  " ហ្ហឹកៗ.... "

  " ចេញ " នៅពេលដឹងច្បាស់ថានេះជា ផាកជីមីន រូបពិតសម្លេងពិតហើយ ក្នុងចិត្តនាយក៏ធូរស្រាលមួយកម្រិត មុននឹងធ្វើធម្មតាតាមទម្លាប់របស់នាយដែលតែងតែសោះកក្រោះដាក់រាងតូច ។

  " ខ្ញុំរងា ខ្ញុំសុំអោបលោកបែបនេះមួយភ្លែតបានទេ ? " រាងតូចអណ្តឺតអណ្តកស្នើសុំរាងក្រាស់ទាំងអួលដើម.កនៅពេលដែលនាយលើកដៃទាញស្មារបស់គេដើម្បីអោយចេញពីនាយ ។ គេមិនមែនរងាព្រោះចាញ់ខ្យល់ឬមកពីទទឹកទឹកភ្លៀងនោះទេ ប៉ុន្តែគេកំពុងទេរងាចិត្តនិងបេះដូង គេត្រូវនាយខ្លាំងណាស់ និងចង់អោយនាយអោបហើយនិយាយលួងលោកគេខ្លាំងបំផុត ។ យ៉ុនហ្គី លឺបែបនេះហើយក៏អល់ឯកស្ទាក់ស្ទើរគិតមិនដឹងធ្វើយ៉ាងម៉េចទេ រាល់ដងចិត្តដាច់និងឃោឃៅដាក់រាងតូចគឺបានដោយងាយប៉ុន្តែហេតុអ្វីលើកនេះពិបាកធ្វើម្ល៉េះ ???

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now