💜 បម្រើស្នេហ៍ Alpha 💫

5.3K 360 0
                                    

Episode 10 : ចង់អោបទុកក្នុងរង្វង់ដៃ...

[ SKIP ]
បន្ទាប់ពីចេញពីបន្ទប់ទឹកហើយ Jungkook ក៏នាំ Taehyung មកអង្គុយនៅកន្លែងដដែល ។

រាងតូចក៏នៅតែជាចំណីភ្នែករបស់មនុស្សប្រុសនិងស្រីជាច្រើនដូចដើមលើកលែងតែ Jungkook នោះទេ គឺថាសឹងអង្គុយលែងជាប់កៅអីទៅហើយ គេថាសឹងតែហក់ទៅដាល់ពួកអស់នោះទៅហើយ ។

ថាគេស្រឡាញ់ហើយហួងហែងខ្លាំងហួសក៏បានប៉ុន្តែគេមិនចង់អោយអ្នកណាមកសម្លឹងមនុស្សដែលគេស្រឡាញ់លើក្រោមអញ្ចឹងនោះទេ ហើយនៅមានអាលិតមាត់លិត.កនោះទៀត ធ្វើកាយវិការចេញមកសមតែអោយគេទៅដាក់ពិតមែន ។

និយាយទៅគ្រប់គ្នាសុតតែងាកមើល Jungkook និង Taehyung ... ម្នាក់ស្រស់សង្ហា Hot ដូចជាពន្លឺព្រះអាទិត្យឯម្នាក់ទៀតក៏ស្រស់ស្អាតប្រៀបដូចព្រះចន្ទ ។ ហើយបើសិន Taehyung គេអាចដើរទន្ទឹមនិងព្រះច័ន្ទបាន មនុស្សគ្រប់គ្នានៅលើផែនដីច្បាស់ជាចាប់អារម្មណ៍និងមើលគេមិនមែនជាព្រះច័ន្ទនោះទេ ស្នាមញញឹមរបស់គេគឺស្រស់ស្អាតហើយទាក់ទាញខ្លាំងណាស់នេះសូម្បីគេមិនចេះលេងខ្លួន មិនធ្វើខ្លួនដូចពួក High-so ផងគេក៏នៅតែអាចទាក់ទាញល្បួងចិត្តបណ្តាលអោយអ្នកទាំងឡាយទាំងពួងធ្លាក់ក្នុងអន្លង់ស្នេហ៍គេភ្លាមៗតែម្តងបាន ចុះទម្រាំតែគេលេងខ្លួន ធ្វើខ្លួន High-so ទៀតនោះ ? មួយរយភាគរយគឺប្រាកដណាស់ថាមនុស្សប្រុសស្រីគ្រប់គ្នាដេកដួលក្បែរជើងគេជាក់ជាមិនខាន ។

" សួស្តី បើមិនស្អប់ខ្ពើមទេ សុំរាំជាមួយខ្ញុំមួយបទបានទេ ? " Taehyung ងាកទៅមើលកំលោះសង្ហាដែលអោនមុខមកជិត ព្រមទាំងញញឹមរាយមន្តស្នេហ៍យ៉ាងស្រទន់ដាក់គេដោយធ្វើភ្នែកភ្លិះៗ ។

" អឺ... គឺថា... " Taehyung ដល់ថ្នាក់មិងមាំងដែលសុខៗបុរសដែលទើបតែដើរមកក៏មកសុំគេរាំជាមួយទាំងដែលគេក៏ជាមនុស្សប្រុស ហ្នឹងវាមិនមែនជាបញ្ហាទេបញ្ហាគឺនៅលើភ្នែកអ្នកប្រុសរបស់គេដែលកំពុងសម្លក់មកច្រើនជាង ។

" .... " សុខៗ Jungkook ក៏ញញឹមឡើងស្រស់ដាក់ Taehyung ។ មែន...នាយសារភាពថា Taehyung ពិតជាស្រស់ស្អាតហើយទាក់ទាញ ស្អាតលើសទេពធីតាក៏ថាបាន ហើយនាយក៏មិនអាចអោយកន្លង់ណាមួយចូលមកជិត Taehyung បានដូចគ្នាព្រោះក្មេងម្នាក់នេះជារបស់តែម្នាក់ប៉ុណ្ណោះ ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now