🤍 បម្រើស្នេហ៍ Alpha ✨

4K 315 6
                                    

Episode 26 : មិនយូរទេកូនរបស់ពួកយើងនឹងមកចាប់កំណើតហើយប្រពន្ធសម្លាញ់...

#ព្រឹកថ្ងៃថ្មី
ថ្ងៃដែល ជីមីន ក្រោកពីដំណេកទាំងឈឺចុបចាប់ពេញរាងកាយរួមទាំងបេះដូងដែលមានរបួសយ៉ាងធ្ងន់ធ្ងរព្រោះស្នាដៃរបស់អាល់ហ្វារូបសង្ហាប៉ុន្តែចរិកសោះកក្រោះ ត្រជាក់ស្រេបដូចទឹកកក ដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់ក្បែរគេនេះអ្ហែង ។

រាងតូចក្រោកអង្គុយតិចៗទាំងជ្រាបទឹកភ្នែកចេញមកដូចគ្នា គេឈឺគ្រប់កន្លែងពេញរាងកាយទាំងមូល ឈឺគ្មានសល់ចន្លោះប្រហោងនោះទេ ។

" ស៊ត...អ្ហឹក... " រាងតូចខាំបបូរមាត់ខាងក្រោមទប់ភាពចុកចាប់ហើយក៏ទម្លាក់ជើងចុះពីលើគ្រែដើរទៅបន្ទប់មួយៗយ៉ាងវេទនាជាទីបំផុត ។ បន្ទាប់ពីចូលមកដល់ក្នុងបន្ទប់ទឹកហើយទឹកភ្នែកដែលខំទប់មុននេះក៏ធ្លាយស្រក់ចេញមកដូចទឹកបាក់ទំនប់ ពេលដែលកែវភ្នែកមានដក់ដំណក់ទឹកថ្លាសម្លឹងប៉ះចំស្នាមខ្មៅដែលលេចចេញមកយ៉ាងគួរអោយខ្លាចពីស្នាមដែល យ៉ុនហ្គី បានខាំគេ ។

នាយកំពុងក្បត់ចិត្តគេ នាយមានអ្នកផ្សេងទើបមានស្នាមអាក្រក់នេះឡើងមក ?

" អ្ហឹកៗ .... " អស់ហើយ ជីវិតគឺពែលនេះដូចជាធ្លាក់នរកទាំងរស់អ៊ីចឹង គេពិតជាគ្មានសេសសល់អ្វីទៀតឡើយក្រៅពីទុក្ខសោកនិងភាពឈឺចាប់ ។ បើមិនស្រឡាញ់គេ ហេតុអ្វីម៉ាកអោយគេ ? ហេតុអ្វីផ្តល់ស្នាមនេះមកអោយគេ ? នាយក៏ដឹងដែរមែនទេថាអូមេហ្កាដែលត្រូវបានម៉ាកគឺមិនអាចទាក់ទងជាមួយអាល់ហ្វាផ្សេងទៀតបាន ។ ហេតុអ្វីមិនទុកផ្លូវតូចមួយអោយគេដើរដូច្នេះ ?

" ខ្ញុំឈឺណាស់ អ្ហឹកៗ ខ្ញុំឈឺចាប់ខ្លាំងណាស់ ហ្ហឺៗ "

ក្រាកកក៚

" អ្ហឹក៎...អួយយ៎ " សម្លេងបើកទ្វារបន្លឺឡើងជាមួយកម្លាំងរុញចូលមកធ្វើអោយទ្វារបុកនិងក្បាលផ្នែកខាងក្រោយរបស់ ជីមីន នាំអោយគេចង់បែកអំពិលអំពែកទៅហើយ ។

" ងាប់ដែរទេ បើមិនទាន់ទេចេញទៅណាក៏ទៅយើងត្រូវការងូតទឹក "

" ហ្អឹកៗ "

" អាក្មេងរំអួយ៎ " យ៉ុនហ្គី ឃើញនាងតូចយំក៏ទើសភ្នែកឃ្នើសចិត្តហើយក៏ស្តីអោយរាងតូចមាំងៗ ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now