Episode 59 : អូនមានកូន ?

4.5K 416 5
                                    

  ចុងក្រោយ ថេយ៉ុង ក៏ព្រមញ៊ាំបាយទាំងពិបាកលេបព្រោះមិនចង់ញ៊ាំតែបើគេមិនញ៊ាំគេមុខជាថ្ងូរអោយ ជុងហ្គុក ស្តាប់មិនខានទើបគេសុខចិត្តលេបបាយទាំងតឹងទ្រូង ។ ហើយបន្ទាប់ពី ថេយ៉ុង ញ៊ាំរួចហើយ ជុងហ្គុក ក៏យកថាសទៅទុកនៅឯមុខបន្ទប់ដើម្បីអោយអ្នកបម្រើឡើងមកយកមុននឹងដើរមកអង្គុយលើពូកក្បែរមាឌតូច ហើយខណៈពេលដែលនាយរកលូកដៃទាញគេយកមកអោបនោះ ថេយ៉ុង ក៏គេចខិតចេញឆ្ងាយពីនាយនាំអោយចិញ្ចើមក្រាស់ចងចូលគ្នាឡើងដោយការមិនពេញចិត្តប៉ុន្តែទោះបីយ៉ាងណាក៏អាល់ហ្វារូបសង្ហាគ្មានថ្ងៃបណ្តោយតាមអារម្មណ៍អោយខ្លួននាយលើកដៃទៅធ្វើបាបអូមេហ្កាសំណព្វចិត្តនោះឡើយ ។

  ជុងហ្គុក ខិតចូលទៅកាន់តែកៀកទើបលើកដៃមាំដោយសាច់ដុំទាញ ថេយ៉ុង យកមកអោបជាប់ដើមទ្រូងហាប់ណែនអោយទាល់តែបានទោះបីជារាងតូចចង់គេចទៀតក៏មិនអាចដែរ ។

" អូនចង់ចេញទៅខាងក្រៅដែរទេ ? " ស្ងប់ស្ងាត់ទាំងពីរអ្នកអស់មួយសន្ទុះហើយ ជុងហ្គុក ក៏ស្រដីឡើងមុនដោយការសួរនាំទើបធ្វើអោយ ថេយ៉ុង រហ័សងើយសម្លឹងមុខនាយទាំងងឿងឆ្ងល់ ។ ហេតុអ្វីសុខៗក៏មកសួរបែបនេះទាំងដែលមួយរយៈមកនេះនាយក៏ឃុំគេទុកមិនអោយទៅណានោះ ?

" ចុះបងអោយអូនចេញទៅឬអត់ ? " ថេយ៉ុង សួរបកវិញទាំងមិនទាន់ឈប់សម្លឹងមុខសង្ហារបស់ ជុងហ្គុក នោះឡើយហើយពេលត្រូវសួរបកមកវិញបែបនេះរាងក្រាស់ក៏អោនទៅថើបបបូរមាត់ទន់ល្មើយរបស់រាងតូចយ៉ាងទន់ភ្លន់និងផ្អែមល្ហែមស្របពេលដែល ថេយ៉ុង គេក៏មិនជំទាស់ហើយថែមទាំងបានថើបតបមកនាយវិញទៀតផង ។

" មិនអោយទេ " ក្រោយពីដកបបូរមាត់ចេញហើយ ជុងហ្គុក ក៏តបអោយចម្លើយនូវសំណួរដែល ថេយ៉ុង បានសួរនាយមុននេះ ។ ថេយ៉ុង លឺបែបនេះក៏អោនមុខចុះ មែនហើយគេដឹងចម្លើយរួចមុនបាត់ទៅហើយថា ជុងហ្គុក គឺមិនអោយគេចេញទៅណានោះទេ ។

  " ហ្ហឹមម៎... " បន្តិចក្រោយមករាងក្រាស់គ្រហឹមតិចៗស្របពេលដែលរាងកាយមាំទាំចាប់ផ្តើមទោទន់ព្រោះតែសារធាតុថ្នាំងងុយគេងដែល ថេយ៉ុង យកមកលាបលើបបូរមាត់កំឡុងពេលដែលនាយដើរយកថាសទៅទុកនោះឯង ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now