Episode 61 : ជុង...អូនខ្លាច

3.8K 327 5
                                    

ក្រឡេកមក ជុងហ្គុក ឯណេះវិញបន្ទាប់ពីបើកថ្នាំរបស់ ថេយ៉ុង រួចនាយក៏ដើរមករកគេវិញទាំងសប្បាយចិត្តញញឹមញញែមមិនឈប់នោះទេ ប៉ុន្តែក៏ស្រងាកចិត្តហើយក៏រសាយបាត់ស្នាមញញឹមភ្លែតពេលដើរមកមិនឃើញរាងតូចនៅអង្គុយកន្លែងដែលនាយបានអោយគេអង្គុយចាំនាយមុននេះ ។

  " អ្នកគ្រូពេទ្យមនុស្សប្រុសមាឌតូចដែលអង្គុយត្រង់នេះបាត់ទៅណាហើយ ???? " ពេលគ្រូពេទ្យស្រីដើរកាត់ ជុងហ្គុក ក៏ហៅឃាត់ដំណើរជាមួយការលើកដៃចង្អុរមកកន្លែងដែល ថេយ៉ុង អង្គុយចាំនាយ ហើយកាលបើត្រូវសួរបែបនេះអ្នកគ្រូពេទ្យក៏ធ្វើមុខភាំងភ្លាមព្រមទាំងនិយាយទាំងចោទសួរទៅ ជុងហ្គុក វិញ ។

  " អ្នកប្រុសម្នាក់នេះក្រែងបានចេញទៅមុននេះហើយទេតើ "

  " ថា ថាម៉េច ? ចេញទៅហើយមែនទេ ហើយចេញទៅជាមួយអ្នកណាដែរ ? "

  " ខ្ញុំឃើញចេញទៅជាមួយនិងគិលានុបដ្ឋាយិកាម្នាក់នេះគិតថាលោកអោយមកទទួលទេតើ "

  " គិលានុបដ្ឋាយិកា ? "

រឺងៗ....
  ខណៈដែលកំពុងតែនឹកឆ្ងល់ពេញទំហឹងលាយឡំជាមួយការបារម្ភអំពី ថេយ៉ុង នោះទូរស័ព្ទក្នុងហោប៉ៅរបស់នាយក៏រោទិ៍ឡើង បន្ទាប់ពីបានលើកមើលលេខហើយ ជុងហ្គុក ក៏អាចដឹងភ្លាមថា ថេយ៉ុង បាត់ទៅជាមួយអ្នកណា ។

  " ស្រីចង្រៃ " អាល់ហ្វារូបសង្ហាខាំថ្គាមសឹងបែកខឹងរហូតញ័រខ្លួនហើយក៏មិនអាចសឹងតែរក្សាភាពត្រជាក់បាន ។ នាយចុចទទួលទាំងទ្រូងក្តៅដូចគេដុតហើយពេលបានលឺសំឡេងពីម្ខាងម្ខាងទៀតភ្លាមបេះដូងក៏ធ្លាក់ដល់ចុងជើងព្រោះតែបារម្ភ ។

  " ជុង "

  " ថេយ៍ ជាអូនមែនទេ ថេយ៍ អូននៅឯណាប្រាប់បងមកបងទៅយកអូនភ្លាមណា " ជុងហ្គុក អន្ទះអន្ទែងសឹងតែធ្វើអីលែងត្រូវដៃជើងក៏ញ័រអស់ថែមទៀតពេលដឹងថាមនុស្សដែលនាយស្រឡាញ់កំពុងយំដោយមានសំឡេងសើចក្អាកក្អាយបន្លឺឡើងនៅក្បែរ ក្នុងចិត្តក៏នឹកគិតថាស្រីអាក្រក់នោះធ្វើអីអូមេហ្កាតូចរបស់នាយទៅ ??

  " ហ្ហិក ជុង អូនខ្លាច អាយយ៎.... "

  " ថេយ៍ " បេះដូងសឹងរបូតចេញពីទ្រូងពេលលឺសំឡេង ថេយ៉ុង ហើបមាត់យំហៅនាយដោយភាពឈឺចាប់ រីឯមាត់ខាំចង់បែកឈាមទៅហើយ ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now