Episode 43 : ប្រពន្ធសម្លាញ់

3.9K 340 1
                                    

  ជុងហ្គុក ក៏សើចអេះកញ្ចឹង.កដាក់អ្នកម៉ាក់ហើយនិង ថេយ៉ុង ហឹស៎ៗ កើតមកជាអ្នកប្រុសទោលក្និងគ្រួសារដ៏ស្តុកស្តម្ភហើយក៏មានលុយហូរហៀរហើយអោយទៅធ្វើការនាំតែហត់ធ្វើអីទេណ៎ ។

  " មិនបានទេពេលរៀបការហើយម៉ាក់លែងអោយលុយចាយហើយ " អ្នកម៉ាក់ក៏ថាអោយទៅកូនប្រុសបណ្តូលចិត្តតែម្នាក់ មិនមែនគាត់អត់ចិត្តឬចិត្តអាក្រក់ឡើយប៉ុន្តែគាត់ចង់អោយ ជុងហ្គុក មានការងារមួយដែលអាចធ្វើបានសម្រាប់បានកម្រៃមកផ្គត់ផ្គង់នៅក្នុងគ្រួសារដូចជា ថេយ៍ ជាប្រពន្ធឬក៏ថ្ងៃមុខនៅមានកូនតូចៗទៀតពឹងលើតែគាត់គឺវាបានហើយ ប៉ុន្តែមិនអាចពឹងលើគាត់រហូតឯណា ...។

  " អ៊ឹម ចិត្តដាច់ដែរហ្ហ៎អ្នកម៉ាក់ ??? "

  " ដាច់ " គាត់ថាហើយក៏លើកពែងតែយកទៅផឹកបន្តទុកអោយកូនប្រុសក្បាលខូចធ្វើមុខស្អុយខណៈដែល ថេយ៉ុង ក៏លួចសើចតិចៗ ។

[ skip ]
  ធ្មេចបើកៗក៏មកដល់ថ្ងៃដែល ជុងហ្គុក ទន្ទឹមរងចាំជាងកន្លះខែមកនេះ នាយរំអុកសុំអ្នកម៉ាក់រាល់ថ្ងៃថាចង់រៀបការដោយលេសដដែលៗថា ថេយ៉ុង គឺជាអូមេហ្កានាយក៏បានចាប់គេ Party ញឹកញាប់ខ្លាចថាអូមេហ្កាតូចមានកូនមុនរៀបការ ខ្លាចខូចឈ្មោះអូមេហ្កាតូចរបស់នាយបែបនេះរាល់ថ្ងៃរហូតដល់បានសម្រេច ។

  ពិធីរៀបការគឺធ្វើនៅព្រះវិហារពេលព្រឹកព្រោះ ថេយ៍ គេមិនចង់រញ៉េរញ៉ៃច្រើន ភ្ញៀវក៏មិនជាហូរហៀរណាស់ណាដែរ ប៉ុន្តែ ជុងហ្គុក គឺមិនភ្លេចហៅ ជេហា សង្សារចាស់របស់អូមេហ្កាតូចមកនោះទេ ។ មិនដឹងយ៉ាងម៉េចទេស៎ដណ្តើមសង្សារគេយកធ្វើប្រពន្ធហើយនៅអញ្ជើញគេមកការខ្លួននាយបញ្ឈឺទៀត សមតែដំបងតើស៎ ។

  ក្នុងព្រះវិហារដែលរៀបចំឡើងដោយផ្កាចម្រុះពណ៌ជាច្រើនចងជាបូរតាំងពីមាត់ទ្វារព្រះវិហាររហូតដល់ខាងក្នុង ។ លើកម្រាលព្រំក្រហមមានស្រទាប់ផ្កាកុលាបគ្រប់ពណ៌បាចលើ សងខាងអមដោយកៅអីភ្ញៀវដែលបានអញ្ជើញមក កៅអីខាងមុខគេសងខាងគឺជាលោកស្រីចននិង ជេហា នៅខាងមុខទៀតនោះគឺលោកអាចារ្យជាមួយនិងកូនកំលោះអាល់ហ្វាដ៏សង្ហាដែលឈររងចាំកូនកំលោះអូមេហ្កាតូច ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now