ភាគបញ្ចប់ : នឹកខ្លាំងណាស់

3.5K 418 20
                                    

រយៈពេលមួយឆ្នាំមកនេះ ជុងហ្គុក នៅមិនទាន់ដឹងខ្លួនោះឡើយ គេនៅតែគេងស្ងៀមៗនៅលើគ្រែមិនព្រមភ្ញាក់ឬនិយាយស្តីអ្វីមួយម៉ាត់នោះឡើយទោះបីជា ថេយ៉ុង ព្យាយាមនិយាយក្រើនអោយឆាប់ភ្ញាក់ក៏ដោយ ប៉ុន្តែ ថេយ៉ុង គេនៅតែព្យាយាមមកនិយាយជាមួយ ជុងហ្គុក រាល់ថ្ងៃដូចដើមទោះបីទើបតែបង្កើតទាយាទស្នងត្រកូលអោយគ្រួសារចនងើយក៏ដោយចុះ ។
ចនជុងវ៉ុន និង ចនថេកូ បងប្អូនភ្លោះដោយ ជុងវ៉ុន កើតមុនតែប្រាំនាទីប៉ុណ្ណោះ ក្មេងៗទាំងពីរគឺមានសុខភាពល្អណាស់ទោះបីពេលបង្កើតយំច្រើនបន្តិចមែនតែពេលដែល ថេយ៉ុង បីនិងលួងបំពេរក្មេងទាំងពីរក៏រហ័សបាត់ដូចគ្នា ។
រយៈពេលមួយឆ្នាំកន្លងមកនេះ ថេយ៉ុង ក៏តែងតែមកអង្គុយនិយាយនេះនោះជារឿយៗជាមួយ ជុងហ្គុក ដែលគេងស្ងៀមៗរាល់ថ្ងៃ គេនិយាយមិនហត់ឡើយក៏មិនអស់ពាក្យបបួលនិយាយដែរ គ្រាន់តែពេលខ្លះយល់ថាចង់ស្រែកយំខ្លាំងៗនៅពេលដែល ជុងហ្គុក មិនព្រមក្រោកមកតបជាមួយគេ ។
" តើបងលែងស្រឡាញ់អូនហើយមែនទេ ហេតុអ្វីគេងយូរយ៉ាងនេះអ៊ីចឹង ហ្ហឹម៎ អូននឹកសំឡេងបង នឹកពេលបងនិយាយថាស្រឡាញ់អូននឹករង្វង់ដៃកក់ក្តៅរបស់បងណាស់ ជុងហ្គុក " ថេយ៉ុង រៀបរាប់ទាំងលីងលោងទឹកភ្នែកខណៈដែលយកប្រអប់ដៃមាំរបស់ ជុងហ្គុក មកអឹបជាប់មុខ កែវភ្នែកដែលរលីងរលោងក៏សម្លឹងមុខសង្ហាបែបស្លេករបស់ ជុងហ្គុក យ៉ាងក្រៀមក្រំ ។
" ឆាប់ដឹងខ្លួនឡើងណាអូននិងកូនទាំងពីររងចាំបងលឺទេ កុំគេងយូរពេកកូនរបស់ពួកយើងមានពីរអ្នកពេលកូនយំអូនពិបាកលួងកូនណាស់ដូច្នេះបងត្រូវតែឆាប់ក្រោកមកជួយមើលកូនជាមួយអូនបើមិនចឹងទេអូននឹងខឹងបងហើយដែលទុកអោយអូនមើលកូនតែម្នាក់ឯងនោះប្រុសសម្អុយ " ថេយ៉ុង ពេបមាត់ថាអោយអ្នកដែលគេងស្ងៀមៗទើបលើកដៃវាសទឹកភ្នែកដែលលួចសម្រក់ចេញពីប្រឡង់ភ្នែកមុននេះចេញទើបគេយកទឹកនិងកន្សែងមកជូតខ្លួនអោយ ជុងហ្គុក ព្រមទាំងជួយធ្វើចលនាសាច់ដុំទៀតផងដើម្បីកុំអោយពេលអាល់ហ្វារូបសង្ហាភ្ញាក់ដឹងខ្លួនមានកាតស្ពឹកដៃជើង ។

មួយឆ្នាំបន្ទាប់៚
កន្លងផុតមួយឆ្នាំទៀតហើយ លឿនណាស់ ប៉ុន្តែនេះ ជុងហ្គុក សន្លប់អស់ពីរឆ្នាំហើយវាគឺយូរណាស់សម្រាប់ ថេយ៉ុង និងកូនៗក៏ដូចជាអ្នកម៉ាក់ដែលរងចាំការភ្ញាក់ដឹងខ្លួនរបស់គេនោះ ។
ក្រាកក៎
ពេលនេះ ជុងហ្គុក ត្រូវប្តូរមកសម្រាកព្យាបាលនៅផ្ទះម្តងហើយ ក៏មានគ្រូពេទ្យមកពិនិត្យជាប្រចាំដូចគ្នា....
ថេយ៉ុង លើកដៃតូចស្រឡូនបើកទ្វារចូលមកក្នុងបន្ទប់ដែលធំទូលាយហើយស្ថិតនៅលើក្បាលដំណេកក៏មានផ្ទាំងរូបថតធំមួយដែលវាជារូបថតថ្ងៃរៀបការរបស់គេនិង ជុងហ្គុក នៅលើតុក្បែរក្បាលគ្រែក៏មានរូបថតរៀបការពីរនិងរូបថតរបស់កូនៗផងដែរ ។
" អូនមកជូតខ្លួនអោយណា " រាងតូចស្រដីឡើងទាំងញញឹមខណៈដែលកាន់កូនចានដាក់ទឹកធំល្មមជាមួយនិងកូនកន្សែងពោះគោមកជាមួយមុននឹងទម្លាក់ខ្លួនតូចស្តើងអង្គុយក្បែរ ជុងហ្គុក ។
" ថ...ថេ...ថេយ៍..... " ស្នាមញញឹមស្រស់របស់ ថេយ៉ុង គាំងដូចត្រូវចុចអោតស្កុបស្របពេលដែលសំឡេងមួយបន្លឺឡើងខ្សាវៗដោយភ្ជាប់ឈ្មោះរបស់គេ ។ បេះដូងក្នុងប្រអប់ទ្រូងលោតកន្រ្តាក់ឌឹបដាក់ញាប់ៗព្រមទាំងរលីងរលោងទឹកភ្នែកដោយលាយឡំជាមួយអារម្មណ៍រំភើបចិត្តជាអនេកព្រោះទីបំផុតថ្ងៃដែលគេទន្ទឹមរងចាំក៏បានមកដល់ ...
" ហ្ហិក....ជុងហ្គុក បងដឹងខ្លួនហើយមែនទេ ហ្ហិកៗ ជុងហ្គុក បងពិតជាដឹងខ្លួនមែន " រាងតូចស្តើងបញ្ចេញសំឡេងសឺតស៊តសស្ក្រេកសស្រ្កុះហើយក៏ស្ទុះអោបអ្នកដែលទើបបើកភ្នែកឡើងព្រឹមៗនោះទាំងយំអណ្តឺតអណ្តកដោយភាពនឹករលឹកជាពន់ពេក ។
" ថេយ៍...." សំឡេងហៅឈ្មោះមាឌតូចលឺខ្សាវៗចេញពីបបូរមាត់ស្ងួតក្រៀមក្រេះរបស់ ជុងហ្គុក ម្តងទៀតកំឡុងពេលដែលត្របកភ្នែកដែលបិទជិតអស់រយៈពេលពីរឆ្នាំបើកឡើងយឺតៗរហូតសម្លឹងឃើញមុខមនុស្សជាទីស្រឡាញ់បានច្បាស់ ។
" ហ្ហិកៗ....អាអាល់ហ្វាឆ្កួត ហ្ហឺ ដឹងទេអូនរងចាំថ្ងៃនេះយូរហើយ " ថេយ៉ុង យំអណ្តឺតអណ្តកខាំមាត់លើកបាតដៃវាយទ្រូង ជុងហ្គុក ថ្នមៗទាំងងរងក់ មនុស្សអាក្រក់អោយគេឡើងពីរឆ្នាំ ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now