Episode 49 : បិទសិទ្ធិ...

4.6K 359 5
                                    

  ថ្ងៃបាក់រសៀលរាងជ្រេទើប ថេយ៉ុង គេភ្ញាក់ដឹងខ្លួន ។ អូមេហ្កាតូចរូបស្អាតឈឺស្រគៀពេញទាំងខ្លួន ស្នាមក្រហមដែលជាស្នាមស្នេហ៍របស់អាល់ហ្វារូបសង្ហាក៏មានពាសពេញខ្លួនតែម្តង សំខាន់គេមានអារម្មណ៍ឈឺពោះខ្លាំងទៀតប្រហែលមកពី ជុងហ្គុក បញ្ចូលវាមកក្នុងខ្លួនរបស់គេច្រើនពេកហើយ ។ ហើយក៏ចំឡែកដូចគ្នាណាព្រោះគេមិនឃើញ ជុងហ្គុក សោះមិនដឹងបាត់ទៅណាទេ បែរជាទុកអោយគេងស្រាតលើគ្រែតែឯងដូច្នេះ ។

  " អួយយ៎....ស៊តត៎ " ថេយ៉ុង លើកដៃទន់ចង្កេះព្រមទាំងគោះតិចៗដើម្បីបណ្តេញភាពចុករោយចេញខ្លះ ចំណែកឯភាពទន់ជ្រាយក៏ឈឺក្រហាយស្ពឹកខ្លាំងណាស់ដែរលើកនេះប្តីគេលេងធ្ងន់ដៃពេកហើយ ។

  ក្រាកក៚
  សំឡេងបើកទ្វារបន្លឺឡើងទើប ថេយ៉ុង ងើបមុខឡើងមើលតាមប្រភពសម្លេងបណ្តាលអោយឃើញផ្ទៃមុខសង្ហារបស់ ជុងហ្គុក ស្វាមីអាល់ហ្វារបស់គេហ្នឹងឯង ។

  " អូនក្រោកហើយហ្ហេស៎ ??? " រាងសង្ហាសួរទាំងញញឹមរាយមន្តស្នេហ៍ទាំងក្នុងដៃក៏មានថាសតូចមួយដាក់ចានបបរនិងទឹកក្រូចច្របាច់ដែលនាយលើកវាមកសម្រាប់ប្រពន្ធអូមេហ្កាតូចរូបស្អាតរបស់នាយនេះឯង ។

  " អ៊ឹមម៎....បងក្រោកយូរហើយហេតុអីមិនដាស់អូនផង ? " ថេយ៉ុង ញញឹមតបស្រាលៗទើបសួរនាយវិញស្របពេលដែលរាងក្រាស់ក៏ទម្លាក់ខ្លួនក្រាស់អង្គុយចុះក្បែរគេ ។

  " ក្រោកធ្វើអី គេងយកកម្លាំងទុកបម្រើបងវិញល្អជាង " ជុងហ្គុក និយាយដោយទឹកមុខខូចច្រឡើមទើប ថេយ៉ុង លើកដៃវាយដើមដៃនាយតិចៗ ។

  " ល្មោភ "

  "  មានប្រពន្ធស្អាត ថែមទាំងមានក្លិនក្រអូបគួរអោយឈ្លក់វង្វេង បើមិនល្មោភចម្លែកស្លាប់ហើយ "

  " អ៊ីចឹងខុសមកពីអូនឬ ? " ថេយ៉ុង លឺសម្តីរបស់ស្វាមីអាល់ហ្វាហើយក៏លើកដៃចង្អុរមុខខ្លួនឯង ជុងហ្គុក ក៏សើចបន្តិចទើបនាយងក់ក្បាលជាក្រោយធ្វើអោយប្រពន្ធអូមេហ្ការបស់នាយហួសចិត្តជាខ្លាំង បម្រើក្តីសុខអោយឡើងបាក់បៀរយ៉ាងនេះហើយកំហុសក៏មកពីខ្លួនគេទៀតហ្ហួយយ៎.... ។
 
  " អ៊ឹមមម៎.... "

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now