ភាគ១:ផ្ដាច់ការ💔

2.1K 96 1
                                    

«នែមិនគិតក្រោកទេហេស ថ្ងៃរះកម្ពស់ចុងត្នោតហើយ»
រាងក្រាសធាក់រាងស្ដើងដែលគេងលង់លក់លើគ្រែទម្លាក់
«........»រាងស្ដើងធ្លាក់មកក្រោមបញ្ចេញរាងកាយអាក្រាតស្នាមពេញខ្លួន មានទាំងជាំទាំងស្នាមធ្មេញ ស្នាមក្រហមដុំៗ!!!!
«ខ្ញុំត្រូវទៅធ្វើការហើយ ឯងហាមទៅណាបើគ្មានការ
អនុញ្ញាត»រាងក្រាសអង្គុយពីមុខរាងស្ដើងលើកចង្កាគេឡើងហើយក៏ក្រវ៉ាត់ទៅវិញ
«.......»រាងស្ដើងមិនតបបានត្រឹមងក់ក្បាលបញ្ជាក់
យល់ព្រម

បន្ទាប់ពីនិយាយហើយរាងក្រាសក៏ដើរចេញបាត់ទៅនៅរាងស្ដើងអង្គុយលើការ៉ូស្រក់ទឹកភ្នែកប្រឹងក្រោកទៅបន្ទប់ទឹក
ទាំងវេទនា

នេះគឺជីវិតខ្ញុំ...គេម្នាក់នោះជាប្ដីខ្ញុំ តែខ្ញុំប្រហែលត្រឹមជាអ្នក
បម្រើក្នុងចិត្តគេប៉ុណ្ណោះ...
//ខាងក្រោម//
«អ៊ំមានអ្វីអោយខ្ញុំជួយទេ»
«មិនបាច់ធ្វើទេអ្នកប្រុស អង្គុយចុះទៅចាំអ៊ំយកអាហារទៅអោយ»
«បាទអ៊ំ»គេជាអ្នកមានលុយវាល់លានទោះចាយមួយជីវិតក៏មិនអស់
«អ្នកប្រុសមើលទៅល្ហិតល្ហៃណាស់នេះអ្នកប្រុសធំអោយខ្ញុំធ្វើស៊ុបជូនឆាប់ពិសារទៅ»
«អឺ...គេអោយអ៊ំធ្វើអោយខ្ញុំហ៎»
«ចា៎ឆាប់ពិសារទៅទាន់នៅក្ដៅៗ»
«បាទអរគុណអ៊ំ»
«ចឹងអំទៅធ្វើការបន្តហើយត្រូវការអីប្រាប់អ៊ំណា»
«ហឹម»ខ្ញុំងក់ក្បាលនឹងសំណើររបស់គាត់

ខ្ញុំមានអារម្មណ៍រីករាយមួយរំពេចនោះដែលឮថាគេបានអោយអ៊ំធ្វើស៊ុបអោយ!!!!!!
«អ្នកប្រុស»
«មានការអីមែនទេ?»
«គឺអ្នកប្រុសធំអោយខ្ញុំយកអ្នកប្រុសទៅក្រុមហ៊ុន»
«អើ....ទៅធ្វើអី?»អារម្មណ៍រីករាយអំបាញ់មិចក្លាយជាអារម្មណ៍ភ័យខ្លាចភ្លាមៗ
«ខ្ញុំក៏មិនដឹងដែល»
«ខ្ញុំមិនទៅបានទេប្រាប់គេទៅថាខ្ញុំមិនស្រួលខ្លួន»
«គឺ...ចឹងអ្នកប្រុសនិយាយជាមួយគាត់តែម្ដងទៅខ្ញំមិនហ៊ានប្រាប់គាត់បែបនោះទេ»
«អូខេ!!!អោយទូរសព្ទឯងមក»
គេក៏ហុចទូរសព្ទមកអោយខ្ញុំ ខ្ញុំទទួលទាំងញ័រដៃ!!!
«អ្នកប្រុស....អ្នកប្រុស...»
«ឯងចាំខ្ញុំនៅទីនេះហើយខ្ញុំទៅប្ដូរសម្លៀកបំពាក់បន្តិច»
ត្រូវហើយគ្មានអ្នកណាអាចបដិសេធគេម្នាក់នោះបានទេចុងក្រោយខ្ញុំត្រូវតែទៅដដែល...
«បាទ...បាទអ្នកប្រុស»គេមើលមុខខ្ញុំទាំងក្រៀមក្រំដូចគ្នា
អ្នកនៅក្នុងផ្ទះមួយនេះមិនមែនមិនដឹងទេតែគ្រាន់ធ្វើមិនដឹង!!

𝐎𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧💔(𝐄𝐧𝐝)Onde as histórias ganham vida. Descobre agora