ភាគ៩:ការលាក់បាំង💔

442 28 0
                                    

«បើដល់ពេលនោះខ្ញុំប្រាកដជាធ្វើអោយល្អជាងលោក
ព្រោះមានលោកជាគំរូស្រាប់»
«នាង...»
«កុំទាន់ខឹងអីមើលទៅលោកគ្មានទាំងកម្លាំងជេរខ្ញុំផង»
«បានហើយអញ្ចើញទៅវិញទៅខ្ញុំគ្មានពេលតាប៉ែជាមួយនាងទេ»
«ខ្ញុំមិននៅយូរទេទៅដើរទិញឥវ៉ាន់សប្បាយជាងឈ្លោះជាមួយលោក»
«អញ្ចឹងក៏ទៅវិញទៅ»
«ប្រាកដណាស់ថ្ងៃណាមួយខ្ញុំនឹងទៅលេងប្រពន្ធរបស់លោក លាហើយ»ម៉េងលើកដៃលាហើយដើរចេញបាត់

//វីឡាស្កឹមស្កៃ//
«អួក...អួក..»
«អាហាវឯងកើតអីនឹង»
«មានអារម្មណ៍ថាអាបង្អែមឯងញុំានឹងធុំក្រពុលណាស់»
«ក្រពុលហ៎?ហឹមមានឯណាយើងហិតគ្មានក្រពុលអីផង ហិតម្ដងទៀតមើល»
«អួក..ឯងជួយយកចេញពីដៃឯងសិនទៅយើងទ្រាំនឹងក្លិន
វាមិនបានទេ»អាហាវក្អួតលើសដើមចាន់ជួយរឹតខ្នងអោយ
«មិចក៏សុខៗមកក្អួតចឹង ឯងឈឺអីហេស»
«មិនអីទេ គ្រាន់តែថាបង្អែមនឹងយើងធុំស្អុយមែន»
«ចឹងយើងឈប់ញុំាហើយខ្លាចប៉ះពាល់ដល់កូន»និយាយដល់កូនចាន់ចាប់ផ្ដើមសង្ស័យអាហាវភ្លាមព្រោះអុីប៉ូក៏មានអាការៈបែបនេះដែលតែគេមិនទាន់សួរនាំទេ
«អាហាវឯងទៅសម្រាកទៅយើងមើលទៅឯងអស់កម្លាំងណាស់»ចាន់ក៏ចង់អោយគេសម្រាកអោយបានច្រើនការងារទុកអោយអ្នកផ្សេងធ្វើទៅវីឡាមួយនេះមិនមែនគ្មានអ្នកបម្រើឯណា
«មិនបាច់ទេ ឥឡូវយើងមិនសូវបានធ្វើការសោះសុីដេកៗ
បែបនេះយើងមានអារម្មណ៍មិនល្អទៅវិញទេ»
«ហឹមឯងជាមិត្តយើងតា រស់នៅទីនេះក៏យើងអ្នកហៅឯងមកដែលកុំគិតច្រើនពេកប៉ះពាល់ដល់កូ...»ខ្ញុំមិនដឹងសោះថាមាត់ខ្ញុំនេះវារអិលបែបនេះ
«ប៉ះពាល់អីទៅ?»
«អ៎...កុំគិតច្រើនពេលប៉ះពាល់ដល់សុខភាពនឹងណា»
ហ្អើយអាមាត់ចង្រៃនេះមិនទាន់ដឹងស្អីផងទៅនិយាយចេញកូនអីណាតែចាំថ្ងៃណានាំវាទៅពិនិត្យ
«ដឹងហើយតែថ្ងៃនឹងយើងអត់សម្រាកទេ ទៅធ្វើការហើយ»ការងារអាហាវគ្មានអីធំដុំទេគ្រាន់តែលាងឡាន ស្រោចផ្កាអីនឹងដើម្បីកុំអោយថាមកនៅផ្ទះគេអត់ធ្វើអីសោះ
«អូខេ!!!!»
___________________
«ចាហ្វាយ....ការងារសាករសជាតិនេះមើលទៅអានឹងជាផលិតផលសម្រេចហើយ»
«ហឹមរសជាតិល្អយើងពេញចិត្ត...អេអាសុីងឯងសាក
ភ្លក់មើល»Peixinអោយមួយកំប៉ុងទៅរាងស្ដើង
«ឆ្ងាញ់ណាស់ចាហ្វាយ»រាងស្ដើងនិយាយទាំងគ្មានអារម្មណ៍ថាឆ្ញាញ់ដូចពាក្យចេញមកទេ
«ឯងកើតអីហេសមើលទៅតានតឹងមេស»
"ចាហ្វាយផលិតផលរបស់លោកចេញមកហើយ...ហើយក៏
ដល់ពេលដែល"Fanxingសម្លឹងមើលមុខPeixinយ៉ាងយូរ
ដោយមិនតបមួយម៉ាត់
«អេ...ទៅសម្រាកចុះមិនបាច់ធ្វើការទេថ្ងៃនឹងបើឯងមើលទៅដូចគ្មានអារម្មណ៍ក្នុងខ្លួនសោះ»
«ខ្ញុំមិនអីទេចាហ្វាយ»
«ប្រាកដណា កុំអោយគេចោទយើងថាប្រើបុគ្គលិកធ្វើការ
ហួសកម្លាំង»
«បាទខ្ញុំដឹងពីស្ថានភាពខ្លួនខ្ញុំច្បាស់លាស់ចាហ្វាយ»
«ល្អហើយចឹង»
«ហើយឯងជួយផ្ញើឯកសារគ្រឿងផ្សំ នឹងការរចនាកំប៉ុងអីអោយយើងផងនៅយប់នេះ»Peixinក៏ងាកទៅនិយាយជាមួយបុគ្គលិកវិញ
«បាទចាហ្វាយ»
«ភេសជ្ជៈនេះនឹងចេញជាផ្លូវការនៅចុងខែ១២ អ្វីៗត្រូវត្រៀមអោយរួចរាល់»
«បាទចាហ្វាយ»បុគ្គលិកក្នុងរោងចក្រនិយាយព្រមគ្នា
"ចាហ្វាយខ្ញុំសុំទោស"រាងស្ដើងទម្លាក់ទឹកមុខហាក់ក្រៀមក្រំ
យ៉ាងខ្លាំង
«អាសុីងតោះទៅពេទ្យ»រាងក្រាសអូសដៃរាងស្ដើងទៅខណៈមើលទៅទឹកមុខគេអាក្រក់ជាងមុនទៀត
«ខ្ញុំអត់កើតអីទេ ទៅពេទ្យធ្វើអី»
«អត់កើតអី?មើលទៅទឹកមុខរបស់ឯងមើលអាក្រក់ខ្លាំងណាស់បើឈឺក៏ទៅផ្ទះសម្រាកទៅខំអត់បង្ខំអោយឯងប្រឹងដ៏ម្លឹងទេ»រាងក្រាសទាញFanxingឡើងឡាន
«ចាហ្វាយខ្ញុំមិនអីពិតមែនណា»
«ល្អចឹងទៅវីឡាជាមួយយើង»
«ទៅវីឡាធ្វើអីចាហ្វាយ»
«ថ្ងៃនេះយើងមានអារម្មណ៍ល្អឯងត្រូវកំដរយើង»
រឹង...រឹងៗ......សម្លេងទូរសព្ទ
បន្ទាប់ពីនិយាយទូរសព្ទរួច~~
«ចាហ្វាយជួយជូនខ្ញុំទៅមន្ទីរពេទ្យ»
«ក្រែងថាមិនទៅណាហី»
«លឿនឡើងចាហ្វាយ ម៉ាក់ខ្ញុំ...»
«ម៉ាក់ឯងកើតអី»
«ខ្ញុំមិនដឹងទេតែទៅពេទ្យទៅខ្ញុំ...»រាងស្ដើងភ័យឡើងញ័រអស់ហើយ
«មិនអីទេកុំបារម្ភ កុំយំ»រាងក្រាសលួងលោម
មន្ទីរពេទ្យ.....
«ម៉ាក់...ម៉ាក់កើតអី»រាងស្ដើងរត់មក
«ម៉ាក់មានកើតអីធ្ងន់ធ្ងរណា កុំបារម្ភពេកគ្រាន់របួសសើស្បែកទេ»គាត់ដាក់ដៃលើក្បាលរាងស្ដើង
«បងប្រុសខ្ញុំសុំទោសដែលមើលថែរម៉ាក់មិនបានល្អ»
«មិនមែនកំហុសកូនទេអាលី»
«ត្រូវហើយកុំបន្ទោសខ្លួនឯងអី»ខ្ញុំអង្អែលក្បាលនាងថ្នមៗ
«អោយខ្ញុំសុំទោសផងដែលបើកបរមិនប្រយ្ន័តក៏ប៉ះអ្នកមីង»បុរសម្នាក់ដើរចូលមក
«មិនអីទេអ្នកកម្លោះ ខ្ញុំទរអ្នកខុសឆ្លងផ្លូវមិនបានមើលមុខក្រោយ»
«ចឹងចាំខ្ញុំអ្នកចេញថ្លៃបន្ទប់នេះអោយ»
«មិនបាច់ទេចាំចេញខ្លួនឯងបាន»
«បងប្រុស បងឆ្កួតទេហេសបន្ទប់នេះធំណាស់យើងមានលុយមកពីណា»លីអុីជាប្អូនស្រីក៏មកខ្សឹបក្បែរត្រចៀក
«ហើយឯងយកបន្ទប់ធំមេស»
«គឺគាត់អ្នកអោយចូលបន្ទប់នេះ»នាងសម្លឹងទៅបុរសនោះ
«ហើយឯងក៏ចូលតាមគេដែល»
«មិនអីទេរឿងចំណាយលើបន្ទប់ចាំខ្ញុំអ្នកចេញព្រោះគេជាលេខាខ្ញុំ»Peixinបន្លឺឡើង
«ចាហ្វាយ...»
«មិនអីទេ»
«បើសម្រេចចឹងហើយខ្ញុំគិតទៅវិញដែលហើយព្រោះមានការងារត្រូវធ្វើ ជួបគ្នាលើកក្រោយអាសុីង»បុរសនោះដើរមកក្បែររាងស្ដើងហោយនិយាយ
«លាហើយអ្នកទាំងអស់គ្នា»គេក៏ដើរចេញបាត់
«ម៉ាក់ខ្ញុំទៅក្រៅម៉ាភ្លែត»
«អឹម»
ខ្ញុំដើរទៅតាមគេម្នាក់នេះ គឺគេនឹងហើយដែលបញ្ជាខ្ញុំអោយលួចឯកសាររបស់ក្រុមហ៊ុនPFXនោះបើខ្ញុំមិនធ្វើជីវិតគ្រួសារខ្ញុំនឹងមានគ្រោះថ្នាក់
«លោកហេតុអីក៏លោកធ្វើបែបនេះ»ខ្ញុំដើរយ៉ាងលឿនទៅតាមគេហើយក៏ក្របួចករអាវគេដោយសារកំហឹង
«ខ្ញុំធ្វើអីទៅ?»
«ហឹស ខ្ញុំមិនដែលគិតថាលោកជាមនុស្សអាក្រក់យ៉ាងនេះសោះ រឿងឯកសារនោះខ្ញុំប្រាកដជាយកអោយតែហាមប៉ះពាល់គ្រួសារខ្ញុំ»
«ល្អធ្វើអោយលឿនតាមដែលអាធ្វើបាន បើមិនចឹងខ្ញុំមិនធានាទេ»
«.......»ខ្ញុំទម្លាក់ដៃចុះវិញ ចំណែកគេរៀបចំអាវស្អាតក៏ដើរចេញទៅ
«អាសុីងឯងកើតអីហេស»
«ខ្ញុំមិនអីទេ»
«ចាហ្វាយលែងខ្ញុំទៅ...ខ្ញុំគ្មានអារម្មណ៍ទេ»សុខៗគាត់ក៏ទាញខ្ញុំទៅអោប
«នៅអោយស្ងៀមខ្ញុំដឹងថាឯងកំពុងពិបាកចិត្ត តែកុំគិតច្រើនពេក»គាត់អង្អែលខ្នងខ្ញុំ
"ចាហ្វាយបើលោកដឹងថាកាលដែលខ្ញុំមកធ្វើជាលេខា
លោកដើម្បីលួចឯកសារនោះតើលោកនឹងស្អប់ខ្ញុំប៉ុណ្ណាទៅ?"ទឹកភ្នែកស្រក់ចុះមក២~៣ដំណក់

𝐎𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧💔(𝐄𝐧𝐝)Where stories live. Discover now