ភាគ៧:អាការៈចម្លែក❤️

429 26 0
                                    

«អ្នកប្រុស...»អាហាវដើរចូលមកក្នុងផ្ទះឃើញក៏ពោលតិចៗ
អាហាវដើរលបៗពីក្រោមមកចំណែកអុីប៉ូប្រឹងនិយាយបន្លប់ដើម្បីកុំអោយគាត់ដឹងថាមានអ្នកមកពីក្រោយ!!!

ភ្លាមៗអាហាវចាប់ដៃគាត់ទាញកាំបិទចេញគេចាប់សង្រ្គបពីក្រោយដោយពូឡានគាត់ប្រឹងគ្រវាសចេញធ្វើអោយអាហាវធ្លាក់ទៅក្រោម ចាន់ត្រូវបានអុីប៉ូទាញមកអោបនឹងទ្រូង...កាំជណ្ដើរក៏ខ្ពស់ល្មម អាហាវត្រូវបញ្ជូនទៅមន្ទីរពេទ្យយ៉ាងលឿនតាមដែលអាចធ្វើបាន ពូឡានចាប់ដាក់គុក៣០ឆ្នាំ។
នាព្រឹកព្រលឹម~~~
ផាច់...ត្រូវមួយកំភ្លៀងរបស់Fanxing «លោកជាប្ដីគេ
យ៉ាងម៉េចនឹង»
«អាសុីងស្ងប់អារម្មណ៍សិនទៅ»
«ចាហ្វាយ...លែងដៃខ្ញុំទៅ»Peixinឃាត់រាងស្ដើងព្រោះនៅមន្ទីរពេទ្យមិនអាចធ្វើអីផ្ដេសផ្ដាសបានទេ
«ចាន់...ឯងមិនអីទេហេស»
«ហឹមខ្ញុំមិនអីទេ...គ្រាន់ភ័យខ្លាចបន្តិចប៉ុណ្ណោះ»ចាន់ដេកលើគ្រែពេទ្យម្ដងទៀតដោយសារអុីប៉ូបារម្ភពេកគេប្រកែកថាមិនអីដែលតែអុីប៉ូមិនព្រម
«ល្អហើយយើងបារម្ភពីពួកឯងណាស់ដឹងទេ»
«ចុះអាហាវ..អាហាវគេយ៉ាងម៉េចហើយ»
«គេរួចផុតគ្រោះថ្នាក់ហើយតែត្រូវនៅតាមដានអាការៈ២~៣ថ្ងៃសិន»
«គឺមកពីយើងទើបគេគ្រោះថ្នាក់បែបនេះ»
«កុំបន្ទោសខ្លួនឯងអីគ្មានអ្នកណាចង់អោយរឿងនេះកើតឡើងទេ»Fanxing និយាយលួងលោមចាន់
«ចាន់...បងសុំទោស»អុីប៉ូដើរចូលមក
«ប៉ូមុខបងកើតអី»រាងស្ដើងឃើញថ្ពាល់របស់ប្ដីខ្លួនឡើង
ក្រហម
«គឺ......»
«គឺខ្ញុំទះគេដែលមើលឯងមិនបានល្អ»
«មិនមែនកំហុសគាត់ទេ..»
«យើងដឹងហើយថាឯងស្រឡាញ់គេខ្លាំង ការពារគេគ្រប់ពេលនោះ សម្រាកទៅយើងទៅវិញហើយចាំទំនេរចាំមកម្ដងទៀត»ថាហើយFanxingដើរចេញទៅបាត់
«ចាន់គេខឹងអូនមែនទេ...បងសុំទោសដែលធ្វើអោយអូនជួបគ្រោះថ្នាក់ម្ដងទៀត»
«មិនអីទេគេតែងតែបែបនេះបន្តិចទៀតគេនឹងធម្មតាវិញហើយកុំបារម្ភអី ហើយបើបងហ៊ានបន្ទោសខ្លួនឯងរហូតបែបនេះមិនបាច់និយាយជាមួយអូនទៀតទេ»
«បាទបងឈប់ហើយ»
«អាប៉ូអាហាវកើតអីឬ?»
«គេធ្លាក់ពីលើជណ្ដើរដោយសារខ្ញុំបងថ្លៃ»បងCheng មកដល់មើលទៅបារម្ភពីអាហាវណាស់
«គេបន្ទប់ណាបងចង់ទៅមើលគេ»
«នៅបន្ទប់ក្បែរនេះបងប្រុស»
«ប៉ូហេតុអីមើលទៅបងថ្លៃបារម្ភពីអាហាវខ្លាំងមេស ពួកគេស្និតគ្នាចឹងតាំងពីពេលណា»
«បងក៏មិនដឹងដូចគ្នា»
________________
«អាហាវ...»Chengដើរចូលមកក្នុងឃើញមនុស្សម្នាក់ដេក
លើគ្រែរុំក្បាល ព្យួរសេរ៉ូម
«ឆាប់ភ្ញាក់ណា...កុំដេកយូរពេក»រាងក្រាសអង្អែលក្បាលគេថ្នមសម្ដីស្រទន់គេនៅអង្គុយមើលមុខក្មេងម្នាក់នោះរហូតដូចខ្លាចគេបាត់ទៅណាដឹង
«ហឹម....»សម្លេងគ្រហឹមដើមករ
«អាហាវឯងភ្ញាក់ហើយហេស ត្រូវការទឹកដែលទេ»
Chengយកទឹកមកផឹកហើយអោនទៅបឺតមាត់យូហាវដើម្បីបញ្ជូនទឹកពីមាត់ខ្លួនទៅមាត់មនុស្សម្នាក់ដែលបិទភ្នែកលើគ្រែ....សកម្មភាពទាំងអស់ចាន់ឃើញព្រោះថាមកមើលអាហាវបន្តិចតែបែរជាឃើញអ្វីមិនគួអោយជឿគេក៏មិនមាត់ហើយក៏មិនចូលមកដែល!!!!
«ចាន់...អូនមិនចូលទេហេស»រាងក្រាសឃើញចាន់ឈរ
មុខបន្ទប់ក៏សួរ
«អ៎....មានបងថ្លៃនៅហើយអូនចង់ទៅលេងក្រៅវិញជូនអូនទៅបន្តិចណា»ខ្ញុំបែររុញខ្នងគាត់ចេញខ្លាចឃើញហើយខឹង
«អូនរុញបងធ្វើអី....ដើរធម្មតាមក»
«ហាស ហា...»នៅមន្ទីរពេទ្យអ្នកមានគឺមានទីធ្លាធំទូលាយ មានកង់ទីន មានសួន ដើមឈើត្រជាក់ល្ហឹម
«ត្រជាក់ស្រួលខ្លួនណាស់»ខ្ញុំអង្គុយបិទភ្នែកស្រូបយកខ្យល់អាកាសលើបង់ឈើដែលគេដាក់ទុកអោយអ្នកជម្ងឺអង្គុយ
«បងធ្វើស្អីនឹង»សុខៗគេលោមកថើបមាត់ខ្ញុំទាំងមនុស្សទាំងហ្វូងនៅទីនោះ
«មិនបានធ្វើអីទេ គ្រាន់ថើបប្រពន្ធ»គាត់ដាក់ខ្លួនអង្គុយក្បែរខ្ញុំនិយាយយ៉ាងហំហានដូចគ្មានរឿងអីកើតឡើង
«បងមិនចេះខ្មាសគេទេហេស»ខ្ញុំអោនទៅនិយាយខ្សឹបក្បែរគាត់
«ខ្មាសអីទៅ»
«នេះបង»ខ្ញុំសង្កត់សម្លេងបន្តិច

𝐎𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧💔(𝐄𝐧𝐝)Where stories live. Discover now