ភាគ១៦:បារម្ភ&ស្អប់💔

302 19 0
                                    

បាត់Fanxingពេញមួយថ្ងៃធ្វើអោយPeixinបារម្ភជាខ្លាំងគេក៏បានមករកចាន់នៅពេលព្រឹកព្រលឹមតែម្ដងក្រែងចាន់បានដឹងថាគេទៅណា...
«ចាន់....សុំទោសដែលរំខានឯង»
«លោកPeixinមានការអីដែលបានមកទាំងព្រលឹមបែបនេះ»ចាន់ដើរមកជាមួយអុីប៉ូដែលអុីប៉ូជួយកាន់គេពីក្រោយមក
«គឺឯងមានដឹងថាFanxingគេទៅណាដែលទេ?»
«ហឹមក្រែងគេនៅធ្វើការជាមួយលោកហី»
«អត់ទេម្សិលមិញពេញមួយថ្ងៃមិនឃើញគេទេទាក់ទងទៅក៏មិនបានទៀត»
«ខ្ញុំក៏មិនដឹងដែលគេអត់បានមករកខ្ញុំផង សាកទៅសួរម៉ាកគេមើលក្រែងគាត់ដឹង»
«តែខ្ញុំមិនស្គាល់ផ្ទះគេទេ»
«បានចាំខ្ញុំអោយអាស័យដ្ឋាន»
«អរគុណឯងហើយ ខ្ញុំមានអារម្មណ៍មិនស្រួលតាំងម្សិលមិញ»
«គេមិនកើតអីទេកុំបារម្ភពេក លោកទៅចុះហើយបើបាន
ដំណឹងអីប្រាប់ខ្ញុំផង»
«បាទចឹងខ្ញុំលាទៅវិញសិនហើយ»Peixinក៏បើកឡានចេញទៅតាមអាស័យដ្ឋានដែលចាន់បានអោយ
«ហ្អើយ...សង្ឃឹមថាគ្មានរឿងអីកើតឡើងចំពោះគេចុះ»
«បានហើយកុំបារម្ភពេកអី មកញុំាអាហារពេលព្រឹកមក»
«ហឹម...»

//វីឡារបស់វីលៀម//
«ភ្ញាក់ហើយហេស មោះញុំាអាហារពេលព្រឹក»
"សុីក្បាលលោកស្អីបើជាប់ច្រវ៉ាក់ចឹង"Fanxingប្រឹងរើដៃ
«ចាំខ្ញុំដោះអោយ»វីលៀមដោះច្រវ៉ាក់នៅដៃហើយក៏មក
ដាក់នៅជើងម្ដង
«លែងខ្ញុំទៅ»សម្លេងថើរៗ
«ញុំាអីសិនមក យប់មិញឯងមិនបានញុំាអីទេ»
«លែងខ្ញុំទៅ....ខ្ញុំមិនចង់នៅទីនេះទេ»ពាក្យដដែលៗ
«ហាមាត់មកចាំខ្ញុំបញ្ចុក»វីលៀមធ្វើដូចមិនឮពាក្យដែលFanxingនិយាយ
«ខ្ញុំស្អប់លោក....បើមិនលែងខ្ញុំទេជួយសម្លាប់ខ្ញុំមក»រាងស្ដើងងើយមើលមុខវីលៀម
«ឯងចង់ចេញពីទីនេះណាស់ហេស»វីលៀមយកចាន
បបរទុកលើតុហើយក៏ដើរទៅយកអារបៀបដូចរំពាត់ហ៎
«លោកចង់ធ្វើស្អី?»រាងស្ដើងហាក់ភ័យពេលគេកាន់វាមកជិតខ្លួន គេខំរំខិលដល់ចុងពូកតែវីលៀមទាញជើងគេមកវិញ
«អា៎....ហឹក..ហឹក»វីលៀមយករំពាត់មកមកវាយគូទ
រាងស្ដើង
«ចង់ចេញណាស់មែនទេ?»
«អឹក...ហឹក...ហឹក...ខ្ញុំស្អប់លោក»
«តែខ្ញុំស្រឡាញ់ឯង»
«លោកមិនដែលស្រឡាញ់ខ្ញុំ លោកស្រឡាញ់តែខ្លួនឯង»
«ខ្ញុំស្រឡាញ់ឯង»
«មានសួរខ្លួនឯងទេ រាល់ថ្ងៃបានធ្វើអ្វីខ្លះដើម្បីមនុស្សដែលខ្លួនស្រឡាញ់»
«........»
«គ្មានចម្លើយ...លោកសប្បាយណាស់ែនទេដែលលោក
បានធ្វើបាបគ្រួសារខ្ញុំ និងខ្ញុំ»

𝐎𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧💔(𝐄𝐧𝐝)Where stories live. Discover now