//មន្ទីរពេទ្យ//
«សូមជៀសបន្តិចអ្នកជម្ងឺត្រូវការចូលបន្ទប់ICU»
ក្រឹប...សម្លេងបិទទ្វារ~~~
«អ្នកប្រុសតូចកុំកើតអីអោយសោះណា»អ៊ំស្រីភ័យដើរទៅមកទៅមកមុខបន្ទប់
«អ៊ំយ៉ាងអង្គុយសិនមកអ៊ំ អ៊ំដើរទៅមកទៅមកខ្ញុំវិលមុខណាស់»យូហាវជាអ្នកជាបើកឡានជូនមកមន្ទីរពេទ្យ
«អាក្មេងនេះ គឺយើងបារម្ភពីអ្នកប្រុសតូចនឹងណា»
«ខ្ញុំក៏បារម្ភដែលតែអ៊ំដើរទៅទៅមកចឹង ក៏គ្មានបាន
ប្រយោជន៍អីដែរ»
«យើងកោតអ្នកប្រុសប៉ូណាស់ គាត់ហ៊ានធ្វើបែបនឹងទៅកើត ខ្វល់តែស្រីក្រៅ អាប្រពន្ធការពេញច្បាប់បែរជា
ប្រងើយដាក់ទៅវិញ»
«ខ្ញុំក៏មិនយល់គាត់គិតអីដែលអ៊ំ»//មួយម៉ោងក្រោយមក//
ក្រាក.....
«លោកគ្រូពេទ្យអ្នកប្រុសខ្ញុំយ៉ាងម៉េចទៅហើយ»
«គេបាត់បង់កូន ហើយក៏បាត់បង់ឈាមច្រើនដែល
ពេលនេះកំពុងត្រូវការឈាមប្រភេទOជាបន្ទាន់»ជីយ៉ាវជាអ្នកទទួលបន្ទុកសង្រ្គោះចាន់
«ឈាមប្រភេទនេះពិបាករកណាស់»
«ត្រូវហើយ ខាងពួកយើងបានទាក់ទងទៅខាងមន្ទីរពេទ្យផ្សេងដើម្បីសុំជំនួយហើយតែភាគច្រើនគឺមិនមានទេ»
«លោកDoctorយ៉ាវអ្នកជម្ងឺកាន់តែធ្ងន់ធ្ងរហើយ ចង្វាក់
បេះដូងលែងចង់ដើរហើយ»
«ប្រើឧបករណ៍ឆក់ជាបន្ទាន់»
«លោកតែ....»
«លឿនឡើងយើងត្រូវសង្រ្គោះជីវិតគេអោយបាន»
«លោកDoctor ត្រូវតែសង្រ្គោះគេអោយបាន»
«បាទអ៊ំខំនឹងព្យាយាមបំផុត»
You don't understand how much you really mean to me.....សម្លេងទូរសព្ទយូហាវ
[អាឡូចាហ្វាយ]
[ឯងនៅឯណា]
[នៅមន្ទីរពេទ្យចាហ្វាយ]
[ហើយប្រកាច់ទៅមន្ទីរពេទ្យធ្វើស្អី]
[គឺអ្នកប្រុសតូចគាត់....]
[គេយ៉ាងម៉េចគ្រាន់...]
[ចាហ្វាយបានហើយពេលនេះគាត់កំពុងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ណា ហើយបើគាត់កើតអីគឺជាកំហុស
ចាហ្វាយតែម្នាក់គត់]
ទឺត ទឺត~~~~~សម្លេងទូរសព្ទបានកាត់ផ្ដាច់ពេលដែលដឹងរឿងអុីប៉ូក៏ប្រញ៉ាប់ជិះឡានមកមន្ទីរពេទ្យយ៉ាងរហ័នតែម្ដង ចំណែកលីយ៉ានាងធ្វើស្រែកហៅអុីប៉ូអុីប៉ូមិនខ្វល់តែនាងនោះបែរញញឹមចុងមាត់ ចំណាយពេលប្រហែល២០នាទីក៏មកដល់
«អ៊ំស្រីចាន់យ៉ាងម៉េចទៅហើយ»
«.......»
«យូហាវចាន់គេយ៉ាងម៉េចហើយ មិចក៏គ្មានអ្នកឆ្លើយអញ្ចឹង»អុីប៉ូក្របួចកអាវអាហាវហើយស្រែកគំហកដាក់គេ
«Doctor ចាន់គេយ៉ាងម៉េចហើយ»ភ្លាមៗនោះជីយ៉ាវ
ក៏បើកទ្វារចេញមកទាំងញើសសស្រាក់
«លោកជាអ្នកណា?»
«ខ្ញុំជាប្ដី......»និយាយមិនទាន់ចប់ក៏ត្រូវមួយដៃរបស់ជីយ៉ាវ
«លោកDoctor លោកកើតស្អីនឹង»
«ប្ដីហេស...លោកមិនសមនិយាយពាក្យថាប្ដីចេញពីមាត់
មួយនេះទាល់តែសោះ»
«លោកDoctor អ្នកប្រុសខ្ញុំយ៉ាងម៉េចទៅហើយ»
«អ៊ំស្រីខ្ញុំសុំទោសផង ពួកយើងព្យាយាមអស់សមត្ថភាពហើយ»ជីយ៉ាវអោនមុខចុះមិនចង់អោយគាត់ឃើញខ្លួនស្រក់ទឹកភ្នែក
«នេះបានន័យថាយ៉ាងម៉េចលោកDoctor?»
«គឺចាន់គេទៅបាត់ហើយ...ហឹក...ហឹកខ្ញុំសុំទោសអ៊ំស្រី។ចាន់បាត់បង់ឈាមច្រើនរលូតកូនហើយខ្សោយទៀតខ្ញុំខំហើយតែ...»ជីយ៉ាវដាក់ខ្លួនអង្គុយលើកៅអីមុខបន្ទប់
«ពុទ្ធោអ្នកប្រុសតូចខ្ញុំ»
«ចាន់...មិនពិត...»អុីប៉ូដើរទៅក្របួចកអាវលោកDoctor
«បានហើយចាហ្វាយ...ល្មមៗបានហើយ...មកពីចាហ្វាយ
ម្នាក់គត់»យូហាវមកទាញដៃអុីប៉ូចេញពីជីយ៉ាវ
«ឯងកុំមកចេះ»
«ចាប់ពីស្អែកទៅខ្ញុំមិនធ្វើការអោយចាហ្វាទៀតទេ ខ្ញុំមិនចង់ធ្វើការជាមួយមនុស្សសម្លាប់ប្រពន្ធខ្លួនឯងទេ ហើយប្រាក់ខែ...ខែនឹងមិនបាច់បើកអោយខ្ញុំទេ ទុកអោយ
ស្រីចាហ្វាយទៅ...អូច្រឡំលោកប្រុសអុីប៉ូ»
«តោះអ៊ំស្រីទៅសុីញ៉េ...»
«អូចំណែករឿងអ្នកប្រុសតូចលោកប្រុសមិនបាច់មកខ្វាយខ្វល់ទេទុកអោយខ្ញុំនិងអ៊ំស្រីចាត់ចែងបានហើយ»
«ឯងមិនសមហៅខ្លួនឯងថាប្ដីគេទេ ថ្ងៃមិញគេនៅនិយាយជាមួយខ្ញុំ...គេមើលទៅក៏មិនចង់ទុកកូននោះដែល ខ្ញុំឆ្ងល់ណាស់ហេតុអ្វី តែពេលនេះខ្ញុំក៏យល់ពីព្រោះលោក...ឥឡូវកូនគេក៏បាត់បង់ជីវិតចំណែកគេក៏...ហ្អើយខ្ញុំមិនចង់និយាយជាមួយលោកទៀតទេ»
«ទេ....មិនពិតហេតុអីក៏ទៅជាបែបនេះ?»
ទឺត ទឺត.....
[អាឡូចាហ្វាយ]
[មានការអី]
[ខាងក្រុមហ៊ុនយើងមានបញ្ហាធំហើយ ឯកសារភាគហ៊ុនបានបាត់ និងគម្រោងថ្ងៃមិញក៏បាត់ដែល]
[ថាម៉េច ឆែកមើលកាម៉េរ៉ាសុវត្ថិភាព]
[កាម៉េរ៉ាបានកាត់ផ្ដាច់អំឡុងពេលកើតហេតុ តែនៅកាមេរ៉ាបង្កប់ក្នុងបន្ទប់ចាហ្វាយ]
[ល្អឆែកមើលទៅ ឯកសារទាំងនេះគឺនៅតែក្នុងបន្ទប់យើង
ប៉ុណ្ណោះ]
[បាទ]
មួយស្របក់ក្រោយ~~~
[ចាហ្វាយ...អ្នកក្រោយគេដែលចូលបន្ទប់ចាហ្វាយគឺអ្នកនាងលីយ៉ា]
[លីយ៉ា....]
[ត្រូវហើយចាហ្វាយ]
[បានហើយយើងទៅដល់ក្រុមហ៊ុនឥឡូវហើយ]
[បាទ]
YOU ARE READING
𝐎𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧💔(𝐄𝐧𝐝)
Short Story«ខ្ញុំស្រឡាញ់លោកទោះលោកគ្មានថ្ងៃស្រឡាញ់ខ្ញុំវិញក៏ដោយ»រាងតូចប្រឹងនិយាយមាត់ម្ហបៗដែលធ្វើអោយអ្នកដទៃមិនយល់គេនិយាយពីអី ស្នាមញញឹមលាយជាមួយការឈឺចាប់.......យូរៗកែវភ្នែកដែលមានទឹកដក់ក៏សន្សឹមបិទបន្តិចម្ដងៗ!!!!! ជាប្រភេទរឿង𝐁𝐋 𝐎𝐦𝐞𝐠𝐚𝐯𝐞𝐫𝐬𝐞 𝐨𝐫 𝐀𝐎𝐁