ភាគ១១:ដឹងយូរហើយ❤️

354 27 0
                                    

«គិតចង់ទៅដើរទិញឥវ៉ាន់»
«ខ្ញុំ...»
«ទៅៗណាកំដរខ្ញុំបន្តិចទៅ»នាងអង្រួនខ្ញុំ
«នាងម៉េង...នាងហៅអ្នកមានផ្ទៃពោះទៅកំដរនាងអញ្ចឹងហេស»
«មិនអីទេប៉ូណាមួយអូនក៏ចង់ទិញឥវ៉ាន់ខ្លះដែរ»
«ផ្ញើប្រពន្ធខ្ញុំផង បើគេមានរបួសនាងត្រូវរបស់ខ្ញុំមិនខាន»
«ចា៎ដឹងហើយលោកប្រុស»ថាហើយម៉េងនិងចាន់
ចេញបាត់
//ផ្សារទំនើប//
«អេ...អាវនេះសមកូនឯងណាស់»
«ខ្ញុំថាកុំទាន់ទិញអីល្អជាង!!អ្នកនាងចង់ទិញអីក៏ទិញចុះ»
«ហឹម...បានចឹងចាំខ្ញុំរើសអោយឯងចុះ»ម៉េងចូលទៅរើសខោអាវកូនក្មេងចាន់ឃាត់មិនស្ដាប់
អំឡុងពេលរើសខោអាវចាន់ក៏ក្រឡេកឃើញមនុស្សម្នាក់
ហើយរត់ទៅបាត់ ចំណែកម៉េងក៏ភ្លេចខ្លួនទៀតរវល់តែរើសខោអាវ......
«ចាន់អានេះស្អាតទេ ខ្ញុំគិតថាវាសាកសមនឹងកូនឯងណាស់ស្រីក៏ពាក់បានប្រុសក៏ពាក់បាន»
«.......»អត់មានសម្លេងតប
«ចាន់...ចាន់ឯងទៅណាបាត់ហើយ»ម៉េងងាកក្រោយក៏គ្មានឃើញសូម្បីស្រមោល
«នាងឃើញប្រុសម្នាក់នៅជាមួយខ្ញុំមិញដែលទេ»
«ម្នាក់ប្រុសរាងខ្ពស់នឹងមែនអ្នកនាង»
«ចា៎នឹងហើយ ដឹងថាគេទៅណាដែលទេ»
«អ៎ខ្ញុំឃើញគាត់រត់ទៅខាងណោះបាត់ហើយ»បុគ្គលិក
នៅហាងនោះក៏បង្ហាញទិសដៅ
«ចា៎អរគុណហើយ»គ្រាន់ដឹងភ្លាមម៉េងរត់ទៅភ្លាម តាចាន់មានរឿងអីអុីប៉ូចាប់ខ្លួនចំហុយមិនខាន
//ជ្រុងម្ខាងទៀត//
«អាហាវមិចក៏ឯងមិនសម្រាកនៅផ្ទះមកផ្សារធ្វើអី?»
«លោក...និយាយជាមួយខ្ញុំ»
«មិចក៏ឯងហៅខ្ញុំថាលោក»
«ពួកយើងធ្លាប់ស្គាល់គ្នាហ៎?»
«ឯងជាអាហាវហី»
«អត់ទេខ្ញុំមិនមែនឈ្មោះនឹងមែនលោកប្រហែលច្រឡំមនុស្សហើយ»
«មិចនឹងអាចច្រឡំទៅ មុខពួកគេដូចគ្នាណាស់»
«បើអស់ការហើយខ្ញុំទៅសិនហើយ»
«បាទសុំទោសផង»ខ្ញុំអោនលំទោនសុំទោសហើយគេ
ម្នាក់នោះញញឹមហើយដើរចេញទៅ
«ចាន់មិចឯងមកអត់ប្រាប់ខ្ញុំអីតិចចឹង ខ្ញុំភ័យណាស់ណា»
ម៉េងរត់ហត់ដកខ្យល់ចង់មិនដល់គ្នា
«ខ្ញុំសុំទោស...ដោយសារមិញខ្ញុំដូចឃើញមិត្ត»
«ចុះឯណាមិត្តឯង»
«ប្រហែលច្រឡំមនុស្សទេព្រោះមនុស្សឥឡូវមុខ
ស្រដៀងៗគ្នាច្រើន»
«ហ្អើយឯងនេះធ្វើអោយខ្ញុំព្រលឹងចុងសក់ណាស់ បើឯងមានរបួសគេចាប់ខ្ញុំចំហុយមិនខាន»
«គាត់មិនធ្វើដល់ថ្នាក់នឹងទេ»
«ឯងមិនស្គាល់ពេលគេខឹងទេ ខ្ញុំធ្វើការជាមួយគេបានដឹង»
«តោះទៅទិញអីញុំាវិញ»
«បានតោះ ឯងចង់ញុំាអី»
«ខ្ញុំឃ្លានរបស់ផ្អែមៗ»
«តោះខ្ញុំស្គាល់ហាងនំមួយល្បីណាស់ ហើយកន្លែងស្អាត
មានអនាម័យទៀត»
«បាទ»
___________________
«ខ្ញុំបានប្រាប់ឯងថាមិនអោយរត់ចេញតែឯងមិនស្ដាប់សោះ»Chengមកវីឡារបស់អុីប៉ូ
«ហឹម....ខ្ញុំគិតថាលោកសម្លាប់ខ្ញុំមកល្អជាង»
«ហេតុអី...បើសម្លាប់ឯងខ្ញុំប្រាកដជាជាប់គុក»
«មិនអីទេ លោកជាអ្នកមានអោយលុយគេបន្តិចបន្តួចក៏ចេញបានវិញហើយ»
«តែវាខូចកេរ្តិ៍ឈ្មោះខ្ញុំ»
«លោកគ្រាន់តែហាមាត់ថាគ្រប់យ៉ាងគ្រាន់តែការយល់
ច្រឡំក៏គេជឿ»
«នេះឯងចង់ស្លាប់ណាស់ហេស»
«បើសិនជាអោយខ្ញុំជ្រើសរើសរវាងនៅជាមួយលោក និងទៅស្លាប់ប្រហែលខ្ញុំទៅស្លាប់ហើយ»យូហាវនិយាយ
មុខស្មើ
«ឯងស្អប់ខ្ញុំណាស់ហេស»
«គ្មានអ្នកណាស្រឡាញ់មនុស្សធ្វើបាបខ្លួនទេទោះប្ដីប្រពន្ធបើគេបានប្ដីបែបនេះក៏គេលែងចោលដែល»
«បានហើយថ្ងៃនឹងយើងមិនបានមករករឿងឯងទេ»
«បើលោកអស់ការណ៍អីហើយទៅវិញចុះខ្ញុំចង់សម្រាក»
«ខ្ញុំយកឯងទៅវីឡាខ្ញុំ»
«ខ្ញុំមិនទៅ»
«នៅទីនេះគ្មានអ្នកណាមើលថែរឯងទេ អាប៉ូរវល់ធ្វើការចំណែកចាន់ក៏គេមានផ្ទៃពោះដែល»
«ខ្ញុំអាចមើលថែរខ្លួនឯងបាន»
«ចឹងនេះគេហៅថាមើលថែរខ្លួនឯងបានឬ ព្យួរសារ៉ូមប៉ុន្នាន
ដងហើយក្នុងមួយខែនេះ»
«បើមិនដោយសារលោកខ្ញុំក៏មិនឈឺដែរ»
«តែខ្ញុំត្រូវតែនាំឯងទៅ សម្រាកទៅល្ងាចនឹងអាប៉ូមកចាំប្រាប់វា»ថាហើយរាងក្រាសដើរចេញពីបន្ទប់

𝐎𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧💔(𝐄𝐧𝐝)Where stories live. Discover now