ភាគ១៤:ភាពរីករាយ❤️

328 28 0
                                    

//ថ្ងៃមួយនៅហាងកាហ្វេ//
«ចាន់ពោះឯងឥឡូវកាន់តែធំជាងមុនហើយ មើលទៅខ្ញុំជិតបានឃើញមុខក្មេងតូចម្នាក់នេះហើយ»ម៉េងណាត់ចាន់ចេញមកដើរលេងជាមួយគ្នា ពួកគេកាន់តែស្និតនឹងគ្នា
«កុំចេះតែថា គេទើបបាន២ខែនឹងនៅ៦~៧ខែទៀតឯណោះ»ចាន់អង្អែលពោះខ្លួន
«សុខភាពល្អធម្មតាតាហី»
«សុខភាពខ្ញុំធម្មតាទេ សុីដេកៗជិតកើតជាជ្រូកហើយ»
«ហ្អើយ ចាំខ្ញុំរកប្ដីសេដ្ឋីដូចគេសិនក្រែងបានសុីដេកៗមិនបាច់ធ្វើអី»
«មានចិត្តលើអ្នកណាហើយនៅ»
«ក៏មាន គ្រាន់តែថាគេប្រហែលគ្មានថ្ងៃយកភ្នែកមើលខ្ញុំទេ»
«កុំទាន់អស់សង្ឃឹមមើល ស៊ូៗឡើងថ្ងៃណាមួយគេប្រាកដជាមើលឃើញទឹកចិត្តយើងមិនខាន»
«សង្ឃឹមបែបនឹងចោះ»
«អីយ៉ាមិនស្មានថាបានជួបអាក្មេងបំបែកបំបាក់ស្នេហាគេនៅទីនេះសោះ»លីយ៉ាដើរមកចំអនអោយចាន់
«ហឹស...មិនដឹងអ្នកណាទេដែលបំបែកបំបាក់ស្នេហាគេនោះ និយាយមិនចេះខ្មាសមាត់»ម៉េងដាក់ទៅវិញជំនួសចាន់ព្រោះនាងក៏ស្គាល់ថាស្រីម្នាក់នេះធ្លាប់តោងតាមអុីប៉ូ
«នាងជាអ្នកណា?ចេះដឹងអី»
«ខ្ញុំជាអ្នកណាចាំបាច់រាយការណ៍ប្រាប់ស្រីចង់បានប្ដីគេដែលហ៎»ម៉េងងាកទៅនិយាយជាមួយញញឹមឌឺមិនខ្ចីខ្លាច
«នេះនាង...អូហូឥឡូវមានអ្នកជួយនិយាយជំនួសទៀតជួលគេនឹងអោយលុយគេប៉ុន្នានដែលទៅ»
«ហឹមមនុស្សល្អដូចជាចាន់មិនបាច់ជួលគេក៏គេមករកដោយខ្លួនឯង មិនដូចនាងនោះទេ»ចាន់បានត្រឹមអោនមុខចុះមិនហ៊ានមាត់មួយម៉ាត់

នាងនោះខឹងខ្លាំងធ្វើអីគេមិនបានក៏ធ្វើជាទះខ្លួនឯងមួយ
កំភ្លៀងឡើងក្រហមថ្ពាល់ព្រមពេលនោះដែលអៃស្ដាក៏មកដល់....(នាងដឹងថាអៃស្ដាកំពុងដើរមកទើបធ្វើជាទះខ្លួនឯងតែម្ដង)
«លីយ៉ាមុខនាងកើតអីនឹង»អៃស្ដាក៏មកទាញថ្ពាល់នាងមើល
«ហឹក...ហឹក...គឺគេនោះបានទះខ្ញុំ ខ្ញុំគ្រាន់តែនិយាយជាមួយគេបន្តិចសោះ»នាងនោះចង្អុលទៅចាន់ដែលធ្វើអោយគេស្រឡាំងកាំង
«អ៎...»ម៉េងក្រោកឈរហើយបានទះនាងនោះមួយកំភ្លៀងយ៉ាងខ្លាំងក្រហមជាងពេលមុនទៀត
«ម៉េងនាងធ្វើស្អីនឹង»អៃស្ដាស្ដីអោយម៉េងគេស្គាល់ឈ្មោះនាងព្រោះនាងជាលេខារបស់គេ
«ចាហ្វាយលោកក៏ឃើញមិនចឹង នាងថាគេទះនាងទាំងដែលគេមិនដឹងអីចឹងខ្ញុំក៏សម្រេចចិត្តទះនាងអោយ
សមបំណងនាងតែម្ដងទៅ»ម៉េងថាហើយក៏ទាញដៃចាន់ចេញពីហាងនោះតែម្ដង
«ម៉េងមិចក៏ឯងទះគេចឹង»
«ចាន់ស្លូតៗដូចឯងណាគេងាយជាន់ណាស់»
«តែបើឯងត្រូវចាហ្វាយរបស់ឯងដេញចេញនោះ»
«បើគាត់ដេញចេញក៏ចេញទៅ ខ្ញុំក៏មិនចង់នៅធ្វើការជាមួយនាងនោះដែល»
«លីយ៉ានោះធ្វើការនៅក្រុមហ៊ុនជាមួយឯង»
«គឺនាងជាមិត្តវិទ្យាល័យរបស់អៃស្ដាហើយប៉ានាងក៏ចង់
សហការជាមួយគេទើបបញ្ជូនមកទាក់ទាញតាប៉ុណ្ណឹងនាងនោះមកមាយាដកខ្ញីរាល់ថ្ងៃយើងធុញមុខនាងនោះណាស់»ម៉េងបើកឡានបណ្ដើរនិយាយរៀបរាប់បណ្ដើរ
«តែបើឯងត្រូវគេបណ្ដេញចេញមែន វាក៏ជាកំហុសខ្ញុំដែល»
«ចាន់ខ្ញុំមិនបន្ទោសឯងផង ឯងបន្ទោសខ្លួនឯងធ្វើអី ហើយណាមួយមិនខ្វះក្រុមហ៊ុនដែលត្រូវការគ្នាទេអត់មួយក៏មានមួយ»ម៉េងនិយាយយ៉ាងជឿជាក់ព្រោះនាងក៏មានចំណេះ សមត្ថភាពខ្ពស់ដែលមែនលំៗយកតាលុយណា
មួយស្របក់ក្រោយម៉េងក៏បានជូនចាន់មកផ្ទះវិញចំណែក
នាងត្រូវទៅក្រុមហ៊ុនព្រោះអៃស្ដាតេហៅទៅជួប!!!!

𝐎𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧💔(𝐄𝐧𝐝)Where stories live. Discover now