ភាគ១០:ហួងហែង❤️

390 26 0
                                    

«ចាន់អូនមិនទាន់សម្រាកទេហេសម៉ោង៩ហើយណា»រាងក្រាសទើបមកពីធ្វើការថ្ងៃនឹងការងារច្រើនទើបមកផ្ទះយប់
«អូន...ចាំបង និងអាហាវ»
«អាហាវទៅណាស្មានឹងអត់ទាន់មកវិញ»
«ល្ងាចមិញវាថាទៅទិញឥវ៉ាន់តែឥឡូវអត់ទាន់មកវិញទៀតតេទៅក៏អត់ចូលដែលអូនបារម្ភពីគេណាស់»រាងស្ដើងដើរទៅមកៗក្នុងផ្ទះដៃកាន់ទូរសព្ទជាប់ក្រែងអាហាវតេមក
«អូន...កុំបារម្ភពេកគេមិនកើតអីទេ»គាត់ទាញខ្ញុំមកអង្គុយ
«តែអូនហាមអារម្មណ៍មិនបានទេព្រឹកមិញវាមិនស្រួលខ្លួនទេ មើលទៅគ្មានកម្លាំងហើយឧស្សាហ៍ក្អួតទៀតទើបអូនចេះតែបារម្ភខ្លាចវាសន្លប់តាមផ្លូវ»
«ចាន់ស្ដាប់បង...អូនបារម្ភច្រើនប៉ះពាល់កូនវិញទេចាំបងអោយគេទៅរកអាហាវ»
«បាទបានដំណឹងអីប្រាប់អូនផង...»
«អូខេឡូវអូនឡើងទៅសម្រាកខាងលើទៅ»
«ហឹម...»

//វីឡាZhouCheng//
«ដោះច្រវ៉ាក់ចេញទៅខ្ញំចង់ទៅបន្ទប់ទឹក»
«ខ្ញុំកាន់អោយ...»Chengច្រវ៉ាក់ម្ខាង...កងនៅជាប់ជើងយូហាវដដែល
«អួក...អួក...»
«នែឯងកើតស្អីនឹង»រាងក្រាសទម្លាប់ច្រវ៉ាក់ចោលមកជួយរឹតខ្នងអោយ
«ខ្ញុំមិនអីទេ កុំបារម្ភខ្ញុំមិនងាយស្លាប់ទេទោះខ្ញុំចង់ក៏លោក
មិនអោយខ្ញុំស្លាប់ដែល»រាងស្ដើងមើលមកមុខរាងក្រាស
និយាយញញឹមតិចៗ
«ល្អបើដឹងហើយកុំគិតចង់ធ្វើអីផ្ដេសផ្ដាស»
«........»
«អាហារពេលល្ងាចឯងមិនញុំាទេហេស»
«ខ្ញុំមិនឃ្លាន»ចម្លើយកំបុតៗធ្វើអោយរាងក្រាសកាន់តែខឹង
«ឯងគិតចង់បង្អត់អាហារខ្លួនឯងហេស»រាងក្រាសសង្គើតជើងធ្មេញ
«ខ្ញុំលេបមិនចូល»យូហាវរុញចេញព្រោះគេគ្រាន់តែធុំក្លិនក៏ចង់ក្អួតដែលអោយសុីអាមិចកើត
«ល្អចាំយើងនៅទីនេះហើយ...យើងងូតទឹកសិន..បើហ៊ាន
រត់ប្រយ្នត័យើងមិនបានប្រាប់»រាងក្រាសមិនបានដាក់ច្រវ៉ាក់អោយជាប់ជើងគ្រែទេគ្រាន់តែមិនដោះចេញពីជើងយូហាវ
ហើយគេក៏ចូលទៅក្នុងបន្ទប់ទឹកបាត់ មិនបង្អង់យូរយូហាវ
ក៏រត់ចេញពីបន្ទប់នោះហើយលបៗចេញពីវីឡាដោយជើងជាប់ច្រវ៉ាក់ ដៃកាន់ខ្សែរវារត់មករកតាក់សុីចៃដន្យនៅម្ដុំនោះយប់មិនសូវមានតាក់សុីឡើយទើបរាងស្ដើងដើរផង រត់ផងមិនសូវមានកម្លាំងទេតែប្រឹងដើម្បីគេចពីរណ្ដៅដ៏
ឃោឃៅមួយនោះ.....
ម៉ោងជិត១០យប់....
ទឹង ទឹង....សម្លេងកណ្ដឹងនៅមាត់ទ្វារដាស់អ្នកក្នុងផ្ទះអោយដើរទៅមើលអ្នកណាចុចកណ្ដឹងអីយប់ស្មានេះ
«ពុទ្ធោ...អាហាវឯងមកពីណា»ពូលីងអ្នកថែរសួនដើរទៅមើលក៏ឃើញសភាពដ៏យ៉ាប់យុឺនរបស់អាហាវគាត់ក៏ជួយគ្រាហ៍មកដល់ក្នុងផ្ទះ
«អាហាវឯងកើតស្អីនឹង»អ៊ំស្រីក៏ឃើញ
«អ៊ំខ្ញុំ....ខ្ញុំស្រេកទឹកណាស់»សម្លេងស្អកៗហើបពីមាត់មិនចង់រួច
«បានៗអង្គុយចុះសិនមកអ៊ំយកទឹកអោយ»ពូលីងក៏ដាក់អាហាវលើសាឡុងអ៊ំស្រីក៏ដើរទៅយកទឹកញ៉ាប់ជើង
«អាហាវ....ឯងកើតអី ហើយទើបមកពីណា»រាងស្ដើងចុះពីលើមកយ៉ាងលឿន
«ចាន់អូនចុះមួយៗ យ៉ាត់ធ្លាក់»អុីប៉ូចេញពីបន្ទប់ទទួលភ្ញៀវ
«អ្នកប្រុស...»និយាយបាន២ម៉ាត់មិនទាន់បានផឹកទឹកផងសន្លប់បាត់
«អាហាវ...ហឹក...ហឹកឯងដឹងខ្លួនឡើង..ប៉ូបងជួយដោះអា
ច្រវ៉ាក់នេះចេញពីជើងគេបន្តិចទៅ»រាងស្ដើងមកត្រកងយូហាវដែលសន្លប់ឈឹង
«ចាន់..អូនទប់បារម្ភសិនណា....ចាំបងតេហៅពេទ្យមកមើលគេ»រាងក្រាសទៅយកអីមកដោះច្រវ៉ាក់
«អាហាវ....ហឹក...ហឹកឯងលាក់ស្អីខ្លះពីយើង ហើយឯងទើបឆ្លងកើតអីខ្លះមកបានសភាពអាក្រក់ដ៏ថ្នាក់នេះ»
«ចាន់គ្រូពេទ្យនឹងមកដល់បន្តិចទៀតទេ ចាំបងបីគេទៅបន្ទប់អូនទៅសម្រាកទៅណា សល់ចាំបងចាត់ការ»
«ទេ....អូនមិនអាចគេងលក់ទេ គេកើតអីឡើងអូនបែរ
មិនដឹងអីសោះ»ចាន់យំខ្លាំងព្រោះអាណិតអាហាវ
«ចាន់អូនគិតពីខ្លួនឯងផង បើអាហាវដឹងថាអូនបារម្ភពីគេមិនដេកពួនបែបនេះគេក៏មិនសប្បាយចិត្តដែល»
«តែ....»
«ទៅសម្រាកចុះអ្នកប្រុសទុកអោយខ្ញុំមើលថែរអាហាវក៏បានដែល»អ៊ំស្រី
«បានចឹងអូនទៅសម្រាកហើយ»

𝐎𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧💔(𝐄𝐧𝐝)Where stories live. Discover now