ភាគ៤:សុំទោសដែលការពារអូនមិនបានល្អ💔

627 31 0
                                    

ខ្ញុំម៉ាក់ប៉ា និងអុីប៉ូទៅផ្សារម៉ោងប្រហែល៥ ចំណែកបងថ្លៃគាត់មិនទៅទេ....
«អាប្អូនហា ទៅដើរលេងជាមួយយើងដែលទេ»
«អ៎ លោកប្រុសខ្ញុំមិនទៅទេ»
«ឯងមិនអផ្សុកខ្លះទេហេស»
«គឺខ្ញុំទម្លាប់ទៅហើយ»
«ទៅកំដរយើងបន្តិចទៅ យើងទៅម្នាក់ឯងដូចមិនទំនង»
«តែខ្ញុំ.....»
«មិនអីទេ ចាំយើងប្រាប់ប្អូនថ្លៃអោយ»
«អើ...ក៏បានតែទៅតាម៉ាភ្លែតទេ»
គាត់ក៏អូសដៃខ្ញុំចូលឡាន....«លោកប្រុសធ្វើអីនឹង?»ខ្ញុំឆ្ងល់ពេលគាត់អោនមកជិតខ្ញុំ
«គឺដាក់ខ្សែរក្រវ៉ាត់នោះអី»
«មិនអីទេខ្ញុំដាក់ខ្លួនឯងបាន»
«ឯងខ្លាចខ្ញុំហេស»
«អត់...អត់ទេ»
«មិនខ្លាចល្អហើយ»
«យើងទៅណា»
«ទៅដល់ដឹងហើយ»

នៅក្នុងឡានមានសភាពស្ងាត់ខ្ញុំមិនសូវស្គាល់គាត់ក៏មិនសូវនិយាយអី ចេះតែមើលឡានម៉ូតូតាមផ្លូវមិនដឹងថាគាត់នាំទៅណា តែក៏ខ្ជិលសួរនាំច្រើន!!!!!
«ដល់ហើយ»
«លោកប្រុស...នេះGay Bar»
«ត្រូវហើយ...»
«ចឹងលោកប្រុសជា...»
«យ៉ាងម៉េចឯងខ្លាចយើងរំលោភឯងមែនទេ?»
«លោកប្រុសនិយាយស្អីនឹង ខ្ញុំមិចនឹងហ៊ានគិតបែប
នេះទៅ»ខ្ញុំអេះអុញមិនចង់ចូលក្នុង
«តោះចូលទៅ»
«ខ្ញុំចង់ទៅវិញ»
«ហឹមទើបមកដល់ហើយចង់ទៅវិញដូចមិនសូវល្អទេអោយឡានវាត្រជាក់ម៉ាសុីនសិនទៅ»គាត់ទាញដៃខ្ញុំចូលក្នុង
«អីយ៉ា....ឯងខានមកយូរហើយ»
«ចឹងបានថ្ងៃនឹងយើងមកនឹងណា»
«នេះជាអ្នកណាជាសង្សារឯងហេស ស្អាតដែលតា»
«សង្សារក្បាលឯងស្អី អ្នកស្គាល់គ្នាធម្មតា»
«សួស្ដីប្រុសស្អាត...ខ្ញុំឈ្មោះZanjinជាម្ខាស់ក្លឹបនេះនឹងជាមិត្តអាឆ្កួតម្នាក់នេះដែល»
«បាទសួស្ដីខ្ញុំឈ្មោះយូហាវ»
«អាកាជីន មាត់ឯងបែកឡូវហើយ»
«ឯងមើលទៅខ្ញុំនិយាយមិនខុសទេ ថាឆ្កួតៗហើយសុខៗ
មករកវាយខ្ញុំ...ខ្ញុំមិនទាំងដឹងអីផង»គាត់ងាកមកនិយាយខ្សឹប
ខ្សៀវជាមួយខ្ញុំ
ខ្ញុំគ្រាន់ញញឹមមិនតបគាត់វិញ!!!!
«ឯងអង្គុយនៅនឹងហើយ ខ្ញុំទៅខាងណោះមួយភ្លេត»
«បាទ»
«ហេ...ឯងនិងអាChengស្គាល់គ្នាយូរនៅ»គាត់ក្រឡុកស្រាបណ្ដើរនិយាយជាមួយខ្ញុំបណ្ដើរ
«តាមពិតគាត់ជាបងប្រុសរបស់ចាហ្វាយខ្ញុំទេ»
«ចុះឯងជាOmegaមែន»
«មិចក៏លោកដឹង»
«ហឹមខ្ញុំធ្លាប់ជួបអស់ហើយគ្រាន់ក្រឡេកក៏ដឹង»
«ចុះលោក....»
«Beta....»
« អ៎...ហើយខ្ញុំក៏ទើបស្គាល់គាត់ប្រហែលម៉ានម៉ោងមុននឹងទេ»
«តាំងពីវាបែកពីសង្សារចាស់វាមកវាមិនដែលនាំអ្នកណាមកក្លឹបនេះទេ ជួនកាលវាមកម្នាក់ឯងផឹកទាល់តែខ្ញុំបិទក្លឹបទើបវាទៅវិញនិយាយអានឹងរឿងផឹកទុកចិត្តលើវាចុះ»
«គាត់ធ្លាប់មានសង្សារដែល?»
«ត្រូវហើយម្នាក់ប្រុសនុងក៏ស្អាតដែល មុខមាត់រូបរាង
ស្រដៀងឯងចឹង....តែខ្ញុំក៏មិនដឹងហេតុអីពួកវាបែកគ្នា»
«អ៎...»
«នេះស្រារបស់ឯង»
«ខ្ញុំមិនផឹកទេ»
«ស្នាដៃខ្ញុំឆ្ងាញ់ណាស់ណា បើឯងមិនផឹកខ្ញុំអន់ចិត្តស្លាប់ហើយ»នៅទីបំផុតខ្ញុំផឹកតាដែល
«ឆ្ងាញ់មែនតា លោកពូកែមែន»
«ខ្ញុំនិយាយហើយ...បើឯងត្រូវការផឹកអីទៀតប្រាប់គេម្នាក់
នេះទៅខ្ញុំយកស្រាអោយភ្ញៀវខាងណោះបន្តិច»
«បាទ»ខ្ញុំក៏កម៉្មង់ស្រាក្រឡុកមួយកែវទៀត

𝐎𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧💔(𝐄𝐧𝐝)Where stories live. Discover now