ភាគ១៧:បាត់ខ្លួន💔

299 22 2
                                    

«បើគិតបែបនោះចឹងសម្រាកសិនចុះខ្ញុំគ្មានអីនិយាយជាមួយទេ»វីលៀមដើរចេញបាត់ចំណែកFanxingអង្គុយយំម្នាក់ឯងចង់ទៅជួបម្ដាយលើកចុងក្រោយក៏មិនកើត
នៅពិធីបុណ្យសពដែលមានអ្នកជិតខាង និងចាន់ យូហាវអីមកចូលរួម ថែមទាំងជួយទទួលភ្ញៀវ...
«ចាន់ហេតុអីឯងមិនប្រាប់ខ្ញុំថាអាសុីងបាត់ខ្លួន?»
«អាហាវខ្ញុំសុំទោសដែលមិនបានប្រាប់ មកពីមិនចង់អោយឯងបារម្ភ»
«គេជាមិត្តយើងណាឯងចង់អោយយើងដេកស្រួលសុីស្រួលអត់ខ្វល់ពីវា»
«បានហើយៗ...យ៉ាងណាក៏បានដឹងហើយ គិតរឿងបុណ្យនេះអោយហើយសិនទៅ»
«អ្នកណាអីក៏ចិត្តខ្មៅមេស»
«អាហាវឯងគិតដូចយើងទេថា ការស្លាប់របស់ម៉ាក់ និងប្អូនស្រីអាសុីងមិនមែនជាឧបទ្ទវហេតុ»
«អឹមគេបើកឡានបុក ហើយរត់បាត់ប្រាកដជាមានអ្នកអោយគេធ្វើមិនខាន ហើយគ្មានអ្នកណាឆ្ងាយក្រៅពីអ្នក
ចាប់អាសុីងទេ»
«ចាន់...អាហាវ»
«លោក...»
«ហៅឈ្មោះខ្ញុំទៅ»រាងក្រាសឃាត់ព្រោះដឹងថាអាហាវប្រាកដជាហៅខ្លួនថាលោកប្រុស
«បាទ»
«ចុះឯណាបងប្រុស គាត់មិនមកទេ?»
«គាត់ទៅមើលសណ្ឋាគារនៅខាងសមុទ្រ២ថ្ងៃហើយ»
«អឹមចាំខ្ញុំជូនឯងទៅផ្ទះវិញ»
«បាទ»

ពេលពិធីបុណ្យរួចរាល់ក៏រសៀលគេនាំគ្នាយកសពទៅដុតតែម្ដងមិនទុកយូរព្រោះគ្មានអ្នកជួយមើលការខុសត្រូវផង
ល្ងាចរាងក្រាសនិងចាន់បានជូនយូហាវមកដល់វីឡាទើបគេត្រឡប់ទៅវីឡាខ្លួនវិញ
«ចាន់អូនសម្រាកបន្តិចទៅ ដល់ចាំបងដាស់»
«ហឹម»
«អាហាវអូនទើបមកពីណា?»
«បងមកវិញលឿនមេស ក្រែងថាទៅ១អាទិត្យហី?»
«បងនឹកអូនហើយណាមួយការងារនោះបងបានធ្វើរួចហើយក៏ប្រញ៉ាប់ត្រឡប់មកវិញតែម្ដងទៅ»
«អឹម...»យូហាវដើរទៅអង្គុយលើសាឡុង
«អូនទើបមកពីណាមើលទៅទឹកមុខដូចក្រៀមក្រំមេស»
«គឺម៉ាក់ និងប្អូនស្រីអាសុីងបានស្លាប់បាត់ហើយ ចំណែកអាសុីងវិញបាត់ខ្លួនប៉ុន្នានថ្ងៃហើយអូនពិបាកចិត្តណាស់»
«កុំគិតច្រើនចាំបងជួយរកគេអោយ អូនប្រហែលហត់ហើយតោះទៅលើ»
«បងដាក់អូនចុះទៅ អូនធ្ងន់ណាស់»
«ទេអូនមិនធ្ងន់ទេ»
«Cheng....ដាក់អូនចុះ»
«បាទ...បាទដាក់ចុះក៏បាន»ខ្លាក្លាយជាឆ្មាហើយពេលនេះខ្លាចប្រពន្ធណាស់ឥឡូវ
____________________
«Fanxingញុំាអីបន្តិចទៅ ឯងអត់ញុំាមួយថ្ងៃហើយប្រយ្ន័តឈឺ»វីលៀមយកអាហារមក
«បើខ្ញុំឈឺហើយទៅបាត់ក៏ល្អព្រោះអាងបានជួបជុំគ្រួសារខ្ញុំ»រាងស្ដើងនៅយំនៅឡើយភ្នែកហើម
«អាសុីងឯងរឹងរូសណាស់ មិនដែលស្ដាប់ខ្ញុំម្ដងណាទេ»
«អាស៎.....»
«រឹងរូសណាស់ហេស»
«វីលៀមអាមនុស្សរោគចិត្ត អាមនុស្សចង្រៃបើទោះខ្ញុំស្លាប់ទៅក៏គ្មានថ្ងៃលើកលែងអោយលោកដែល»
Fanxingទ្រាំឈឺចិត្តផងឈឺកាយផង
«ឯងស្គាល់ពួកគេទេ»វីលៀមបង្ហាញរូបអោយមើល
«លោក...កុំធ្វើបាបពួកគេអី»
«ហឹមបើយប់នេះឯងបម្រើខ្ញុំបានល្អ ខ្ញុំនឹងពិចារណា»
«.......»Fanxingខាំមាត់សង្កត់ចិត្តគេមិនចង់បាត់បង់
មនុស្សជាទីស្រឡាញ់ខ្លួនទៀតទេ

𝐎𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧💔(𝐄𝐧𝐝)Where stories live. Discover now