ភាគ៨:ដំណឹងល្អ❤️

406 26 0
                                    

បន្ទាប់ពីតេទៅDoctorរួចចាន់ក៏មិនបានមកបន្ទប់វិញដែលគេគ្រាន់តែប្រាប់អ៊ំស្រីថាបន្តិចទៀតមានDoctor មកពិនិត្យជម្ងឺអោយអុីប៉ូហើយខ្លួនចេញទៅក្រៅបាត់។
«លោកជួយតាមឡាននោះអោយខ្ញុំបន្តិច»ចាន់ជិះតាក់សុីតាមអាហាវព្រោះគេឆ្ងល់ថាទើបមកឡូវទៅណាទៀត
ហើយទាំងយប់ម៉ោង៧~៨នឹង

តាក់សុីនោះតាមឡានរហូតដល់វីឡាមួយដែលស្អាត មាន
ភ្លើងបើកភ្លឺចង់ខ្វាក់ភ្នែក មានអ្នកយាមមុខផ្ទះ
«អរគុណលោក»ចាន់ចុះពីតាក់សុីហុចលុយអោយគេរួចរាល់ក៏លបៗទៅជិតរបងកន្លែងដែលងងឹតដើម្បីកុំអោយមានអ្នកឃើញខ្លួន
«អេ...អាហាវចូលទៅក្នុងផ្ទះរបស់អ្នកណានឹង ម្ចាស់ផ្ទះទំនងជាសេដ្ឋីហើយ»ចាន់ពោលតិចៗ
«ស្រដៀងៗ...បងថ្លៃ...ចុមមានរឿងអីនឹង»ចាន់ក៏ឃើញមនុស្សម្នាក់ចេញមកនិយាយជាមួយអាហាវហើយបន្ទាប់មកក៏លើកបីចូលក្នុងផ្ទះបាត់
«កាដុមឆែបកង្កែបឆា អា៎...ខ្មោចៗ ម៉ែអើងជួយផង»សុខៗ
ស្រាប់តែមានមនុស្សម្នាក់មកកេះស្មាពេលចាន់ងាកមកក្រោយឃើញពាក់អាវស កាន់ឈើវែងស្មានខ្មោចកន្លែងអាងឹតៗពន្លឺព្រះចន្ទតិចៗមើលមានសូវច្បាស់អី
«នែអ្នកកម្លោះមកធ្វើស្អីនឹង ខ្ញុំមិនមែនខ្មោចទេ»
«ហ្អើយអ៊ំមកពាក់អាវសវែងដល់ដី កាន់ឈើអាញ៉េអាញ៉ៃខំភ័យស្មានខ្មោចមនុស្សខ្លាចខ្មោងផង»
«ហើយឯងមកធ្វើស្អីម្ដុំនឹង លបៗលួចមើលប្រុងចូលលួចអីគេមែនយ៉ាត់យើងប្ដឹងប៉ូលីស»
«ខ្ញុំមិនមែនចោរទេ តែខ្ញុំរង្វេងផ្លូវបានជាដើរតិចៗនឹងណាចាំអ្នកមកយកតែគេមិនទាន់មកដល់»ខ្ញុំនិយាយមិនសូវទំនងសោះតែនិយាយចេញបាត់ហើយលេបវិញក៏មិនកើត
«អើ...ហើយមកពីណាពីណីបានដើរវង្វេងដល់ទីនេះ»

ខ្ញុំនិយាយជាមួយគាត់មួយស្របក់ក៏ហៅតាក់សុីទៅវិញកុហកគាត់ម្ដងទៀតថាគេមិនបានមកយកទេមិនដឹងគាត់ជឿអត់ទេតែសូមរួចខ្លួនសិនហើយ!!!!
___________________
«លោកមានប្រពន្ធហើយនៅ?»Doctorយ៉ាវមកពិនិត្យ
«មានហើយតែគេជាប្រុសទេ»
«ជាOmega?»
«បាទ មានអ្វីឬ?លោកមកពិនិត្យខ្ញុំមិនមែនប្រពន្ធខ្ញុំទេ»រាងក្រាសនៅចាំកាលពីជីវិតមុនគឺDoctorម្នាក់នេះបាន
ព្យាយាមជួយចាន់ដែល
«គឺលោកអាចមានអាការៈចាញ់កូនជំនួសប្រពន្ធ ចឹងហើយទើបខ្ញុំត្រូវការពិនិត្យប្រពន្ធលោកដែលដើម្បីអោយច្បាស់លាស់»
«គឺអ្នកប្រុសចេញទៅក្រៅបាត់ហើយ»អ៊ំស្រីដែល
នៅទីនោះក៏ប្រាប់តែម្ដង
«អ៎ចឹងចាំស្អែកទៅមន្ទីរពេទ្យតែម្ដងទៅ ពេលនេះខ្ញុំមានវេនយប់ចឹងខ្ញុំត្រូវទៅហើយ»
«ចា៎អញ្ចើញលោកDoctor»អ៊ំស្រីក៏ជូនដំណើរជីយ៉ាវ
«អ៊ំស្រីចាន់ទៅណា មិចក៏មិនប្រាប់ខ្ញុំ ហើយនេះយប់ហើយនៅចេញក្រៅទៀត»អុីប៉ូប្រឹងក្រោកដើរចុះមកក្រោមព្រោះបារម្ភពីចាន់ខ្លាចបាត់បង់ចាន់អីដូចជីវិតមុនទៀត
«គឺគាត់មិនបានប្រាប់ខ្ញុំដូចគ្នាលោកប្រុស»
«ហេតុអីក៏មិនលើក...ចាន់អូនលើកទូរសព្ទទៅ»អុីប៉ូអង្គុយលើសាឡុងទាំងមុនស្លេកស្លាំងដោយសារអស់កម្លាំងផងនិងឆ្លៀតមកចាញ់កូនអីណាទៀត
៣០នាទីក្រោយ...
«ហឹមប៉ូមិចបងចុះមកក្រោមចឹងDoctorទៅវិញហើយហេស»រាងស្ដើងដើរចូលមក
«ចាន់...អូនមកពីណា»រាងក្រាសសង្កត់សម្លេងទឹកមុខខឹងខ្លាំង
«គឺ..អូនមានការនៅក្រៅបន្តិច»
«អូនទៅណាមិចអត់ប្រាបអ្នកផ្ទះចុះបើមានរឿងអ្នកគ្រប់គ្នាគិតទៅជួយអូនបានយ៉ាងម៉េច»
«អូនទៅម៉ាភ្លេតតាហើយក៏បានប្រាប់អ៊ំស្រីរួចហើយ»
«ប្រាប់ថាអូនទៅណាដែលទេ ឬគ្រាន់តែប្រាប់ថាចេញក្រៅប៉ុន្នឹង»
«អូន...អូនសុំទោសថ្ងៃក្រោយអូននឹងប្រាប់អោយច្បាស់»
«បានហើយបងហត់ហើយ បងទៅសម្រាកហើយ»រាងក្រាសដើរឡើងលើបាត់
ខ្ញុំក៏ឡើងតាមដើម្បីងូតទឹកចូលគេងហើយចង់លួងប្ដីផងគេខឹង មិននិយាយអីបែបនេះធ្វើអោយខ្ញុំថប់ដង្ហើមណាស់!!!
«ប៉ូបងកើតអី...ពេទ្យនិយាយថាម៉េច?»ខ្ញុំងូតទឹកហើយក៏
ទៅសួរគាត់ដែលគេងតែខ្ញុំដឹងថាគាត់គេងមិនទាន់លក់ទេគ្រាន់តែប្រឹងបិទភ្នែក
«បងមិនអីទេ យប់ហើយអូនគួរតែគេងទៅដើម្បីសុខភាពកូនក្នុងពោះផង»គាត់និយាយប៉ុណ្ណេះក៏គេងបែរខ្នងដាក់ខ្ញុំ
«កូន...កូនអីទៅ អូនមានកូនហ៎?»ពេលឮថាកូនក្នុងពោះធ្វើអោយខ្ញុំងឿងឆ្ងល់
«ចាន់...គេងទៅ»គាត់ងាកមកស្រែកដាក់ខ្ញុំ
«អូ..អូនសុំទោស...រំខានបងហើយ»ខ្ញុំភ្ញាក់ព្រើតព្រោះគាត់ស្រែកដាក់ខ្ញុំគាត់ខានស្រែកខ្លាំងដាក់ខ្ញុំបែបនេះយូរដែលហើយ ខ្ញុំក៏ដេកបែរខ្នងដាក់គាត់វិញ មិនយល់ដែល
ហេតុអីក៏ហូរទឹកភ្នែកនេះខ្ញុំទន់ជ្រាយដល់ថ្នាក់គេស្រែកដាក់
ប៉ុន្នឹងក៏យំដែលហេស បេះដូងលោតដឹបៗហើយឈឺឆៀកៗ
«ចាន់បងសុំទោសដែលស្រែកដាក់អូន...មិញមកពីបងខឹងអូនពេកដែលចេញក្រៅទាំងយប់ហើយអត់និយាយអីប្រាប់បង»គាត់និយាយទន់ភ្លន់អោបចង្កេះ ស្ទាបពោះរបស់ខ្ញុំ
ខ្ញុំមិនមាត់ហើយជូតទឹកភ្នែកចេញកុំអោយគាត់ដឹងថាយំ!!
«នេះអូនយំហេស...ចាន់»គាត់បង្វែរខ្លួនខ្ញុំអោយបែរមក
«អត់ទេ...»
«ចាន់បងសុំទោសដែលធ្វើអោយអូនយំ»
«គេងទៅក្រែងបងចង់គេងហី»ខ្ញុំតបទាំងមិនមើលមុខគាត់
«ចាន់...លោកDoctorនិយាយថាអាការៈបងគឺចាញ់កូនជំនួសអូន ដូចនេះអូនមានកូនរបស់បងហើយ»គាត់ថើបថ្ងាសខ្ញុំមួយខ្សឺត
«នេះបង..បងនិយាយការពិតហេស»ខ្ញុំងើយមើលមុខគាត់ភ្លាមទាំងដែលនៅមានទឹកភ្នែកដាបថ្ពាល់
«អឹមស្អែកអូនត្រូវទៅមន្ទីរពេទ្យពិនិត្យអោយដឹងកាន់តែច្បាស់»គាត់យកដៃជូតទឹកភ្នែកនៅថ្ពាល់អោយខ្ញុំ
«បាទចឹងគេងទៅអូនងងុយហើយ...»
«ហឹមមកណេះមក»
ខ្ញុំក៏ខិតទៅរករង្វង់ដៃមួយនោះគេងបែបនេះកក់ក្ដៅណាស់គ្មានអ្វីកក់ក្ដៅជាក្រណាត់សាច់នោះទេ!!

𝐎𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧💔(𝐄𝐧𝐝)Where stories live. Discover now