Eipsode 2

371 52 1
                                    


         ពិធីខួបកំណើត
        ត្បិតតែពិធីធ្វើបែបលក្ខណះសាមញ្ញៗពិតមែនតែភ្ងៀវដែលប៉ារបស់ឆុងហូអញ្ចើញមកគឺសុទ្ធតែជាអ្នកមានមុខមាត់មាត់ក្នុងសង្គមទាំងអស់។

« ឆុងហូ!..»សម្លេងគ្រល័ររបស់ជុងហ្គុកបានបន្លឺឡើងហៅទៅកាន់កូនប្រុសដែលកំពុងឈរក្បែរមាត់ទ្វារចូលហាក់ដូចកំពុងចាំផ្លូវនរណាក៏មិនដឹង ។

« បាទប៉ា! »ឆុងហូរហ័សងាកមកឆ្លើយតប

«មកឈរត្រង់នេះធ្វើអី? »ជុងហ្គុកសួរព្រមទាំងមានកាន់កែវស្រាវក្រហមជាប់នឹងដៃព្រោះមុន នេះនាយបាននិយាយសំណះសំណាលជាមួយមិត្តរបស់ខ្លួនមុននឹងមកនិយាយជាមួយកូនប្រុស នោះ។

« គឺគ្មានអីទេប៉ាខ្ញុំគ្រាន់តែរងចាំមិត្តរបស់ខ្ញុំប៉ុណ្ណោះ »ឆុងហូតប

« ហឹមអញ្ចឹងបើពួកគេមកដល់ណែនាំឲប៉ាស្គាល់ផង »ជុងហ្គុកនិយាយរួចក៏លើកដៃទះស្មាកូនប្រុសតិចៗដើម្បីបង្កើតភាពស្និតស្នាលដែលបានបាត់បង់ទៅរាប់ឆ្នាំហើយមកវិញរយះពេលប៉ុន្មានខែមកនេះជុងហ្គុកចាប់ផ្ដើមយកចិត្តទុកដាក់និងមានពេលវេលាខ្លះៗឲឆុងហូវិញហើយប្រហែលជាគិតថាទំនាក់ទំនងប៉ាកូនរបស់ពួកគេឃ្លាតឆ្ងាយខ្លាំងពេកហើយមើលទៅ ។

« បាទប៉ា! »លឺឆុងហូឆ្លើយតបដូច្នេះហើយជុងហ្គុកបានត្រឹមងក់ក្បាលញញឹមស្រាលៗទៅកាន់កូនប្រុសរួចដើរទៅសំណះសំណាលជាមួយភ្ងៀវរបស់គាត់បន្ដវិញ ។

រំពេចនោះឡានដែលឆុងហូបញ្ចូនឲទៅទទួលមិត្តៗរបស់គេក៏បានមកដល់ហើយហូស៊ុកនិងជីមីនក៏បានបើកទ្វាចេញមកក្រៅរួចដើរសម្ដៅចូលទៅក្នុងភូមិគ្រឹះឆុងហូមិនបង្អង់យូរក៏ដើរទៅរកពួកគេទាំងពីរនាក់ជាមួយស្នាម ញញឹមយ៉ាងស្រស់ ។

« នែក៎យើងរងចាំពួកឯងកន្លះម៉ោងជាងហើយណាដឹងទេ!..»ឆុងហូលាន់មាត់ឡើង

« ហេស៎!..កុំមកបន្ទោសពួកយើងតៃកុងឡានឯងបើកយឺតដូចអណ្ដើកអញ្ចឹងមិនឲយូរ »ហូស៊ុកតបផាំងទៅវិញចំណែកជីមីនមិនខ្វល់អ្វីឡើយក្រៅពីរេភ្នែកសម្លឹងមើលទិដ្ឋិភាពខាងក្នុងពិធីដែលបានរៀបចំយ៉ាងស្រស់ស្អាត ។

មមាចប្រលែងភ្លើង🔥Waar verhalen tot leven komen. Ontdek het nu