Eipsode 9

235 45 1
                                    


       ចំណោយពេលសឹងតែពេញមួយថ្ងៃពួកគេក៏បានមកដល់រីសតដែលជាកន្លែងស្នាក់នៅសម្រាប់ដំណើរកំសាន្ដហើយវាគឺស្ថិតនៅជិតមាត់សមុទ្របង្គើយតែម្ដងងាយស្រួលនិងឲពួកគេដើរលំហែរតាមឆ្នេរខ្សាច់។

« wowទីនេះស្រស់ស្អាតណាស់! »ជីមីនលាន់មាត់ទាំងភ្ងាក់ផ្អើលក្រោយឃើញទិដ្ឋិភាពមាត់សមុទ្រនាពេលល្ងាច ។

« មែនហើយ!...»ហូស៊ុកលាន់មាត់ព្រមទាំងដើរទៅឈរក្បែរជីមីន ។

« នែក៎ពួកឯងឆាប់ចូលក្នុងបន្ទប់រៀបចំវ៉ាលីនិងងូតទឹកផ្លាស់ខោអាវសិនទៅបន្ដិចទៀតចេញទៅញាំអាហារពេលល្ងាចជុំគ្នា »ឆុងហូស្រែកប្រាប់ទៅពួកគេទាំងពីររួចក៏ដើរចូលបន្ទប់របស់ខ្លួនបាត់ចំណែកជីមីននិងហូស៊ុកមិនបង្អង់យូរក៏រត់សម្ដៅចូលបន្ទប់ខ្លួនដូចគ្នា ។

         Night
         ពួកគេបានមកអង្គុយញាំអីជុំគ្នានៅក្នុងតុអាហារក្បែរមាត់សមុទ្រដែលខាងរីសនបានរៀបចំជូនយ៉ាងពិសេស។ ជីមីនអង្គុយជ្រួញចញ្ចើមមួយសន្ទុះហើយក៏ព្រោះតែវត្តមានរបស់ស្រីស្អាតដែលអង្គុយគៀកគើយក្បែរជុងហ្គុកហ្នឹងឯងហើយមិនត្រឹមតែប៉ុណ្នោះក៏ដឹងទៀតផងថាឆេយ៉ុននាងត្រូវជាអី្វនឹងជុងហ្គុកព្រោះតែមិញនេះរាងក្រាស់បានប្រកាសប្រាប់គ្រប់គ្នារួចរាល់ហើយ ។

« ជីមីន!..អាហារមិនឆ្ងាញ់មែនទេ? »ឆុងហូលើកចញ្ចើមសួរមិត្តខ្លួនដែលកំពុងអង្គុយកូរម្ហូបនៅក្នុងចានលេងដូចជាគ្មានអារម្មណ៍ចង់ញាំអីទាល់តែសោះ ។

« អរ៎គឺយើងមិនសូវឃ្លានហ្នឹងណា »ជីមីនតបទាំងលួចដៀងមើលជុងហ្គុកដែលកំពុងអង្គុយជជែកគ្នាយ៉ាងសប្បាយជាមួយឆេយ៉ុន ។

« បានហើយឆុងហូឯងកុំរវល់នឹងគេអីឆាប់ញាំអាហាររបស់ឯងទៅ »ហូស៊ុកដែលសង្កេតឃើញពីឥរិយាបទរបស់ជីមីនក៏រហ័សនិយាយបង្វែរឆុងហូកុំឲខ្វល់ខ្វាយពីនាយតូចច្រើនពេកខ្លាចគេសង្ស័យ ។

« អឹម! »ឆុងហូងក់ក្បាលតបហើយក៏បន្ដញាំអាហាររបស់ខ្លួនបន្ដចំណែកជីមីនក៏មិនមាត់អ្វីដែលតែភ្នែកចេះតែលួងដៀងមើលជុងហ្គុកឆ្លាស់និងឆេយ៉ុនជារឿយៗរហូតធ្វើឲជុងហ្គុកទើសចិត្តព្រោះនាយក៏បានចាប់អារម្មណ៍ដឹងដែលថាជីមីនកំពុងលួចសម្លឹងមកខ្លួន។

មមាចប្រលែងភ្លើង🔥Where stories live. Discover now