Eipsode 12

288 46 2
                                    


          ក្រោយត្រឡប់មកពីកម្មវិធីគេវិញជីមីនក៏ឃុំខ្លួននៅក្នុងបន្ទប់យ៉ាងស្ងៀមស្ងាត់ទោះជីនគោះទ្វាហៅយ៉ាងណាក៏មិនឆ្លើយតបដែរ ។

« បើដឹងលឺហើយក៏ឈប់មានគំនិតឆ្គួតៗទាំងនោះទៀតទៅ!ព្រោះមិនថាឯងព្យាយាមយ៉ាងណាក៏យើងមិនរើសយកឯងដែរ »សម្ដីមួយប្រយោគនេះបានផុសក្នុងការគិតរបស់ជីមីនមិនឈប់សោះឡើយឲតែនឹកដល់វាធ្វើឲទឹកភ្នែកនាយស្រក់ចុះមកតក់ៗដូចទឹកបាក់ទំនប់យ៉ាងអញ្ចឹង ។

« តើខ្ញុំស្រលាញ់គាត់ខុសដែលឬ?ខ្ញុំមិនគួរណាទៅសារភាពឬចង់ផ្ចាញ់ផ្ចាល់ជាមួយគាត់ទេកន្លងមក!...ខ្ញុំពិតជាមុខក្រាស់ដូចជាគាត់ដៀលរាល់លើកពិតមែនហើយ...អ្ហឺក៎..អ្ហឹក៎...ហឹក៎ »ជីមីនយំ រាប់រៀបម្នាក់ឯងទាំងចិត្តឈឺផ្សារគេមិនមែនជាមនុស្សទន់ជ្រាយឡើយតែពេលនេះគេហាក់ផ្លាស់ប្ដូរទាំងស្រុងនាយតូចហាក់គ្មានកម្លាំងកំហែងនិងតតាំងនរណាទៀតទេក្នុងខណះនេះ ។

« កន្លងមកខ្ញុំធ្វើព្រោះតែស្រលាញ់តែមិននឹកស្មានថាទង្វើរបស់ខ្ញុំបានបន្ទៀបតម្លៃខ្លួនឯងបែបនេះសោះ!..ហ្ហឹស៎!...ឯងគួរតែឈប់ត្រឹមនេះហើយផាកជីមីន »ជីមីនដាក់តឿនខ្លួនបណ្ដើរលើកម្រាមដៃវៀសទឹកភ្នែកចេញបណ្ដើរណាមួយគេក៏ធ្លាប់និយាយជាមួយហូស៊ុករួចហើយដែលបើសិនជាជុងហ្គុករៀបការនោះគេនិងMove onមិនពាក់ពន្ធ័ទៀត ។

............................

ព្រឹកថ្ងៃថ្មី៚
ព្រះអាទិត្យបានចាំងឆ្លុះដល់ក្នុងបង្អួចទ្វាវេរង់ដាក្នុងបន្ទប់របស់លោកចនដែលជាម្ចាស់ភូមិគ្រឹះខណះពេលនេះមានរាងកាយគូរស្នេហ៍ដែលជិតនិងរៀបការឆាប់ៗកំពុងគេងអោបគ្នាទាំងអាក្រាតកាយលើគ្រែប្រណិតនៅឡើយមើលទៅដូចជាទើបធ្វើសង្រ្គាមស្នេហ៍ជាមួយគ្នាហើយកាលពីយប់មិញហើយ ។

« ហុឹម!..... »រាងក្រាស់ក្រហឹមបើកភ្នែកតិចៗក៏ព្រោះតែមានបន្លឺចាំងរំខានដំណេក។

« យ៉ុន~...ខ្សឺត!..»ជុងហ្គុកអោនខ្សឹបក្បែរត្រចៀកមិត្តស្រីយ៉ាងស្រទន់តិចៗរួចថើបថ្ងាសនាងមួយ ដង្ហើមយ៉ាងត្រជាក់ចិត្ត ។

« ហុឺ!...ជុងអូនងងុលគេងណាស់! »នាងក្រមុំរអ៊ូថ្ងួចថ្ងូរទាំងភ្នែកមិនទាន់បើកព្រោះតែការំខានរបស់មិត្តប្រុស ។

មមាចប្រលែងភ្លើង🔥Tahanan ng mga kuwento. Tumuklas ngayon