Eipsode 18

323 57 4
                                    


ជុងហ្គុកមិនបានច្រាលរាងកាយរបស់ជីមីនចេញឡើយហើយថែមទាំងមិនបានបដិសេធនោះដែរដៃមាំរហ័សក្រសោបចង្កេះតូចមួយក្ដាប់យ៉ាងស្និតរួចកម្រើកបបូរមាត់ថើបតបតវិញយ៉ាងរោលរាលធ្វើឲជីមីនហាក់ភ្ងាក់ផ្អើលនិងការតបតរបស់ជុងហ្គុកវិញដូច្នេះ។

« ហឹម!... »សម្លេងរបស់ជីមីនហាក់បញ្ជាក់ថាគេកំពុងចង់អស់ខ្យល់ទៅហើយព្រោះតែការបឺតជញ្ជក់យ៉ាងកម្រោលរបស់រាងក្រាស់មើលទៅនាយហាក់ដូចជាកំពុងឈ្លក់បវង្វេងនិងបបូរមាត់ក្រពុំដែលហើមតិចៗរបស់ជីមីនជាខ្លាំងនាយថើបជញ្ជក់មិនព្រមដកមាត់ដូចពាក្យដែលនាយពោលថាស្អប់កម្លោះតូចពេញៗមាត់សោះឡើយ ។

« ហឹស៎!..បានហើយ »ជីមីនប្រើកម្លាំងរុញទ្រូងមាំភ្លាមៗពេលជុងហ្គុកបន្ថយកម្លាំងអោបរឹត ។

« ឯងជាអ្នកផ្ដើមមុនទេហើយយើងក៏គ្មានបំណងដូចគ្នា!»ជុងហ្គុករហ័សនិយាយដោះសារក្រោយមានស្មារតីឡើងវិញហើយក៏រហ័សលើកដៃជូតមាត់ចេញហាក់ដូចបង្ហាញពីភាពខ្ពើមរអើមខុសពីទង្វើដែលខ្លួន បានធ្វើមិញនេះ ។

« ឆើស៎!..ខ្ញុំដឹងថាលោកចូលចិត្តវាលោកមិនបាច់ធ្វើជាកហុសខ្លួនឯងពេកទេហើយក៏សុំទោសបើទង្វើខ្ញុំអំបាញ់មិញវាមិនល្អ!...លាសិនហើយ »ជីមីនដើរវៀសជុងហ្គុកចេញទៅបាត់ទុកឲនាយសង្ហារឈរសម្លឹងផែនខ្នងតូចដែលដើរចេញទៅទាំងមួម៉ៅខឹងនឹងខ្លួនឯងដែលវង្វេងមួយពេលតបតការថើបរបស់ជីមីន។

« ចង្រៃយ៎! »ជុងហ្គុកលើកជើងទាត់ធុងសម្រាមដែលក្បែរនេះទាំងក្ដៅក្រហាយរួចក៏ដើរត្រឡប់ទៅកន្លែងជប់លៀងវិញទាំងភាពអាម៉ាស់។

........................

2ថ្ងៃក្រោយមក៚
ហើយថ្ងៃនេះដែលជាថ្ងៃជុងហ្គុកនិងឆេយ៉ុនត្រូវទៅលរឈុតរៀបការដែលនិងប្រព្រឹត្តិនៅព្រឹកខានស្អែកនេះហើយ ។

« ជុងហ្គុក!...រ៉ូបនេះស្អាតទេ? »ឆេយ៉ុនលើកបង្ហាញរ៉ូបកូនក្រមុំប៉ាក់អង្កាំយ៉ាងប្រណិតទៅកាន់រាងក្រាស់ដែលកំពុងអង្គុយនៅលើសាឡុងកណ្ដោលហាង ។

« ហឹមស្អាតតាស៎!..អូនសាកស្លៀកមើលទៅ »ជុងហ្គុក

« អូខេ!..ចឹងអូនទៅផ្លាស់រ៉ូបសិន »ឆេយ៉ុននិយាយហើយក៏ហុចរ៉ូបឲទៅបុគ្គលិកហាងដែលឈរចាំបម្រើខ្លួនរួចដើរតម្រង់ទៅក្នុងបន្ទប់សម្រាប់ផ្លាស់ប្ដូរឈុត ។

មមាចប្រលែងភ្លើង🔥Where stories live. Discover now