Eipsode 16

258 38 3
                                    


        ជុងហ្គុកអង្គុយស្ងៀមសង្ងំឲជីមីនលាងរបួសអោយប៉ុន្ដែមុខវិញមើលមិនយល់ឡើយក្រោយលាងរបួសរុំបង់ស្រួលបួលហើយនាយក៏ក្រោកក្រេះចេញទៅក្រៅរកតែជីមីនឃាត់មិនទាន់ ។

« លោកអគ្គនយកចង់ទៅណា? »ទោះស្រែកហៅលឺដល់ត្រចៀករាងក្រាស់ក៏នាយមិនខ្ចីងាកមកតបឡើយធ្វើឲជីមីនទម្លាក់ទឹកដកដង្ហើមធំនៅលើសាឡុងតែឯង ។

        យប់!
       ជីមីនត្រូវបានបុគ្គលិកខាងកន្លែងស្នាក់លើកអាហារយកមកអោយ។ហើយនាយក៏បានបរិភោគរួចរាល់ផងដែលប៉ុន្ដែចិត្តតែតែងទន្ទឹមរងចាំប្រុសចាស់សាច់ចាំដែលធ្វើឲនាយរង្គោះរង្គើចិត្តនោះជារឿយៗរហូតដល់ខ្ទង់ម៉ោង10ជាងទើបលឺសម្លេងឡានបើកមកចតនៅមុខវីឡាស្នាក់ម្ដងទៀត ។

ក្រោក!
ជុងហ្គុកដើរចូលមកក្នុងទាំងសភាពហត់នឿយដោយមានសុីងដើរតាមពីក្រោយកាន់អាវក្រៅជូន ។

« លោកព...អរ៎លោកអគ្គនយកតើពួកយើងមិនត្រឡប់ទៅវិញទេឬ? »គ្រាន់តែរាងក្រាស់មកដល់មិនទាន់ដាក់គូទអង្គុយឲបាត់ហត់ផងជីមីនក៏រហ័សសួរនាំពីរឿងត្រឡប់ទៅវិញភ្លាម ។

« ឯងភ្លើឬក៏ធ្វើល្ងង់?យប់ថ្មើរនេះហើយគិតចង់ទៅវិញ?ចំជារំខានប្រសាទពិតមែន! »ជុងហ្គុកស្ដីថាឲជីមីនកោកៗរួចក៏ក្រោកពីសាឡុងដើរត្រុយតម្រង់ទៅបន្ទប់គេងមួយក្បែរនេះបាត់មិនខ្វល់ថារាងតូចកំពុងអាក់អន់ចិត្តប៉ុណ្ណាឡើយ ។

« ដោយសារចាហ្វាយគាត់ហត់នឿយពីការដ្ឋានមកទើបបែបនេះកុំខ្វល់ខ្វាយពីសម្ដីគាត់អីណា!..យប់ហើយអាល្អិតឯងឆាប់ចូលគេងទៅស្អែកទើបត្រឡប់ទៅវិញ »សុីងនិយាយលួងលោមជីមីនដែលកំពុងតែអន់ចិត្តដោយក្ដីអាណិតស្រលាញ់ដូចជក្មួយប្រុសរបស់ខ្លួនម្នាក់អញ្ចឹងព្រោះបើគិតពីអាយុគេនឹងជីមីនខុសគ្នាស្ទើរតែ10ឆ្នាំឯណោះ ។

« បាទ! »ជីមីនងក់ក្បាលតបហើយក៏ដើរត្រុកៗទៅកាន់បន្ទប់មួយទៀតដែលនៅក្បែរបន្ទប់ជុងហ្គុកដើរចូលអំបាញ់មិញ ។

          ផាំង!
          កណ្ដោលអាធ្រាតសម្លេងផ្គររន្ទះបន្លឺប្រណាំងនិងសម្លេងដំណក់ទឹកភ្លៀងធ្លាក់មកស្ទើរតែធ្លុះដំបូលវីឡាស្នាក់ទៅហើយ ។ងាកមកជីមីនឯនេះកំពុងគេងទាំងញ័រខ្លួនទទ្រើតនៅក្នុងភួយក៏ព្រោះតែគេជាប្រភេទមនុស្សដែលខ្លាចសម្លេងផ្គររន្ទះខ្លាំងៗ។

មមាចប្រលែងភ្លើង🔥Where stories live. Discover now